អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > បន្ទាប់ពីរាប់សន្លឹកឆ្នោតឡើងវិញ សង្គ្រោះជាតិឈ្នះបានមេឃុំមួយទៀតហើយ!

បន្ទាប់ពីរាប់សន្លឹកឆ្នោតឡើងវិញ សង្គ្រោះជាតិឈ្នះបានមេឃុំមួយទៀតហើយ!

ថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៧(ខេត្តបន្ទាយមានជ័យ)៖ ឃំុគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួលជោគជ័យក្នុងការរាប់សន្លឹកឆ្នោតឡេីងវិញនៅថ្ងៃនេះ ដោយសម្លេងមានភាពលំអៀងគ្នាតែ ០,២៦% ប៉ុណ្ណោះ។

សូមបញ្ជាក់ថា លទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះ គណបក្សសង្រ្គោះជាតិតែ ៣ សម្លេង ប៉ុណ្ណោះ ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន ១១២៥សម្លេង រីឯគណបក្សសង្រ្គោះជាតិទទួលបាន ១១២២ សម្លេង ។

លទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧
លទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧

តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលបានប្រែប្រួលដោយមិននឹកស្មាន គឺគណបក្សសង្រ្គោះជាតិ ជាបក្សដែលត្រូវគ្រប់គ្រងតំណែងមេឃុំ នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទៅវិញ បន្ទាប់ពីបានឈ្នះនៅក្នុងការរាប់សន្លឹកឆ្នោតឡើងវិញ។ តួលេខចុងក្រោយបង្អស់នេះ បង្ហាញថា គណបក្សង្រ្គោះជាតិទទួលបាន ១០៨៧ សម្លេង ស្មើនឹង ០៣ អាសនៈ ចំណែកឯគណបក្សប្រជាជនបានទទួល  ១០៧៩ សម្លេង គឺចាញគណបក្សសង្គ្រោះជាតិចំនួន ៨ សម្លេងវិញ ហើយទទួលបាន ០២ អាសនៈ។

កំណត់ហេតុស្ដីពីការបើកកញ្ចប់សុវត្ថភាព "ក"
កំណត់ហេតុស្ដីពីការបើកកញ្ចប់សុវត្ថភាព “ក”
កំណត់ហេតុស្ដីពីការបើកកញ្ចប់សុវត្ថភាព "ក"
កំណត់ហេតុស្ដីពីការបើកកញ្ចប់សុវត្ថភាព “ក”

ក្រៅពីគណបក្សធំៗទាំងពីរ មានគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានឈ្នះអាសនៈចំនួន ០២ ដែរ ហើយទទួលបានសន្លឹកឆ្នោតសរុបចំនួន ៧៣៧ សម្លេង។

សូមបញ្ជាក់ផងដែរថា នៅឃុំគំរូនេះ កាលពីឆ្នាំ២០១២ គណបក្សប្រជាជនមាន ០៤ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចមាន ០២ អាសនៈ និងគណបក្ស សម រង្ស៊ី មាន ០១ អាសនៈ៕

ប្រភពពី៖ cambodiasymbolofchange.com

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top