អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > តោះមកមើលមហាសេដ្ឋីចិន លោកចេក ម៉ា រកប្រាក់

តោះមកមើលមហាសេដ្ឋីចិន លោកចេក ម៉ា រកប្រាក់

ចិន៖ ត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះ លោកមហាសេដ្ឋី Jack Ma អាចរកប្រាក់បានរហូតដល់ទៅ២,៨ពាន់លានដុល្លារ ពោលគឺគ្រាន់តែលោកបានចូលគេងនៅយប់ថ្ងៃព្រហស្បតិ៍ និងក្រោកឡើងនៅព្រឹកថ្ងៃសុក្រចំនួនលុយដ៏ច្រើនខាងលើនេះបានកើនឡើងសម្រាប់រូបគាត់បាត់ទៅហើយ។ ត្រឹមតែមួយយប់សោះតម្លៃហ៊ុនរបស់ក្រុមហ៊ុន Alibaba Group បានកើនឡើងដល់ ១៣,៣ % នៅក្នុងទីផ្សាភាគហ៊ុនអាមេរិក។

កំណើននេះបានធ្វើឲ្យក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណិតខ្នាតយក្យរបស់ប្រទេសចិនមួយនេះមានតម្លៃរហូតដល់៣៦០ពាន់លានដុល្លារ និងបានក្លាយជាក្រុមហ៊ុន ដែលតម្លៃខ្ពស់បំផុតក្នុងតំបន់អាស៊ី។ កំណើននេះបានកើនឡើងបន្ទាប់ក្រុមហ៊ុន  Alibaba បានព្យាករណ៍ថា ការលក់របស់ខ្លួននឹងកើនដល់៤៩%ក្នុងឆ្នាំ២០១៨ ខាងមុខនេះ។ ការកើនឡើងនេះក៏បានធ្វើឲ្យលោក Jack Ma បានក្លាយជាមហាសេដ្ឋីទី១៤ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជា៤១,៨ពាន់លានដុល្លារ៕

ប្រភពពី៖ khmer-note

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top