អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > Wow! គ្រោះថ្នាក់នៃការប្រើប្រាស់កង្ហារពិតជានឹងស្មានមិនដល់

Wow! គ្រោះថ្នាក់នៃការប្រើប្រាស់កង្ហារពិតជានឹងស្មានមិនដល់

ជាកាពិតណាស់ កង្ហាគឺជាឧបករណ៍អេឡិចត្រូនិចមួយដែលមនុស្សទូទៅតែងតែប្រើប្រាស់វាដើម្បីមកជួយបញ្ចុះកំដៅ និងធ្វើមានអារម្មណ៍ត្រជាក់នៅពេលដែលពួកគេស្ថិតនៅក្នុងស្ថានភាពក្តៅខ្លាំង។ ប៉ុន្តែពួគេទាំងអស់គ្នាមិនដែលបានសង្កេតនិងតាមដានមើលពីផលប៉ះពាល់ដល់សុខភាពក៏ដូចជាបញ្ហាដល់សុខភាពពួកគេខ្លាំងយ៉ាងណានោះទេ។ ខាងក្រោមនេះគឺជាកាបកស្រាយពីអ្នកជំនាញសិក្សាស្រាវជ្រាវខាងផ្នែកសុខភាពពិភពលោកដែលពួកយើងបានដកស្រង់ចេញពីវ៉េបសាយ NEWAIR របស់សហរដ្ឋអាមេរិចដែលពួកគេបានបកស្រាយពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងពីការប្រើប្រាស់កង្ហាដល់សុខភាពអ្នកប្រើប្រាស់។

១. ប៉ះពាល់ប្រពន្ធប្រសាទ
នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងសីតុណ្ហភាពក្តៅ សារធាតុផ្លាស្មារដែលស្ថិតនៅក្នុងខួក្បាលរបស់អ្នក់គឺកំពុងតែមានការកើនឡើង ហើយបើសិនជាអ្នកប្រើប្រាស់កង្ហាដើម្បីមកកាត់បន្ងយកម្តៅ នោះអ្នកកំពុកតែគិតខុសហើយ ផ្ទុយទៅវិញអ្នកកំពុងតែបំផ្លាញសារធាតុផ្លាស្មាដែលមានស្ថិតនៅក្នុងខួរក្បាលរបស់អ្នកទៅវិញទេ ព្រោះសារធាតុខ្យល់ដែលបញ្ចេញមក គឺមានសីតុណ្ហភាពក្តៅផងដែរ។ ការបាត់បង់សារធាតុផ្លាស្មានៅក្នុងខួរក្បាលអាចបណ្តាលឲ្យអ្នកឆាប់ខឹង មួរម៉ៅ វង្វេងវង្វាន់នឹងកាត់បន្តយការចងចាំ។

២. ប្រពន្ធដកដង្ហើម

ខ្យល់ដែលបញ្ចេញមកដែលមានសីតុណ្ហភាពក្តៅគឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ប្រពន្ធដក់ដង្ហើមនិងក្រពេញប្រូស្តូតេរ៉ូ។ កម្តៅនៃខ្យល់អាចធ្វើឲ្យបំពង់ខ្យល់ដង្ហើមមានសភាពស្ងួតហើយអាចបណ្តាលឲ្យអ្នកកើតនូវជំងឺដូចជា រលាកប្រពន្ធដង្ហើម ផ្តាសាយ  ហើមសួតនិងជម្ងឺជាច្រើនទៀត

៣. រលាកកោសិការន្ធញើស
នៅពេលដែលអ្នកបែកញើសខ្លាំង ស្បែករបស់អ្នកបានបញេ្ចញកម្ដៅយ៉ាងច្រើនដើម្បីបង្ហួតសារធាតុញើសនោះអោយស្ងួត ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់កង្ហាដែលស្ថិតនៅក្នុងសីតុណ្ហភាពមិនសមស្រប (ក្តៅ) នោះវាអាចបណ្តាលឲ្យរន្ធញើសរបស់អ្នកមានការរលាកហើយញើសដែលជ្រាបចូលទៅក្នុងស្បែករបស់អ្នកវិញនឹងបណ្តាលឲ្យកោសិកាស្បែករបស់អ្នកត្រូវបានបំផ្លាញ។ បញ្ហាប្រភេទនេះនឹងបណ្តាលឲ្យអ្នកមានស្បែកឡើងកន្តួល រមាស់ ក្រហាយនិងមានសភាពក្រហមដុំៗ។

៤. បាត់បង់ជាតិទឹក
នៅពេលដែលអ្នកប្រើប្រាស់កង្ហាដែលស្ថិតនៅក្នុងស្ថានភាពក្តៅ នោះរាងកាយរបស់នឹងប្រឈមនឹងការបាត់បង់ជាតិទឹក។ ភាពកង្វះជាតិទឹកនៅក្នុងខ្លួននឹងធ្វើឲ្យសារធាតុពុលនៅក្នុងខ្លួនរបស់អ្នកត្រូវបានបញ្ជូនទៅក្នុងតំរងនោមមានការកើនឡើង ដែលធ្វើឲ្យសុខភាពតម្រងនោមរបស់អ្នកនឹងមានការប៉ះពាល់យ៉ាងខ្លាំង។ អ្នកអាចសង្កេតមើលបញ្ហានេះតាមរយះទឹកនោមរបស់អ្នកមានសភាពលឿងនិងខាប់ខ្លាំង។

៥. សម្ពាធឈាម
នៅពេលដែលសារពាង្គកាយរបស់អ្នកឡើងកម្តៅ បេះដូងរបស់អ្នកចាប់ផ្តើមបង្តើនចង្វាក់ដើម្បីបញ្ជួនឈាមឲ្យសព្វទីសន្លែងហើមស្របពេលគ្នានោះដែរ សម្ពាធឈាមរបស់អ្នកចាប់ផ្តើមកើនឡើងខ្ពស់ផងដែរ ហើយវាអាចមានផលប៉ះពាល់នៅពេលដែលអ្នកប្រើប្រាស់កង្ហានៅក្នុងសីតុណ្ហភាពក្តៅដើម្បីបញ្ចុះកម្តៅនោះសម្ពាធឈាមរបស់អ្នកនឹងមានបញ្ហាហើយអាចបណ្តាលឲ្យមានបញ្ហាដូចជា ដាច់សរសៃឈាមក្នុងខួរក្បាល ត្បៀតសរសៃឈាម ចុករោយតាមកន្លាក់ដៃជើង នឹងអាចបណ្តាលឲ្យអ្នកបាត់បង់ជីវិតក្នុងពេលដ៏ខ្លី។

ដើម្បីជៀសវាងនូវបញ្ហាខាងលើអ្នកគួរគប្បីកុំព្យាយាមប្រើប្រាស់កង្ហាស្របពេលដែលសីតុណ្ហភាពខាងក្រៅមិនមានលក្ខណះសមស្របពោលគឺក្តៅ ដែលធ្វើឲ្យសារពាង្គកាយរបស់អ្នកមិនអាចសម្របនឹងសីតុណ្ហភាពដែលបញ្ចេញពីកង្ហាបាន។ នៅពេលដែលសារពាង្គកាយរបស់អ្នកមានសីតុណ្ហភាពក្តៅហើយស្រនបពេលដែលបរិយាកាសខាងក្រៅកំពុងតែមានសីតុណ្ហភាពក្តៅដែលនោះ អ្នកគួរគប្បីព្យាយាមប្រើប្រាស់កន្សែងត្រជាក់ដើម្បីមកបញ្ចុះកម្តៅ ឬ ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬក៏​ទុកខ្លួនរបស់អ្នកអោយមានតុល្យភាពសមស្របនឹងបរិយាកាសខាងក្រៅសិនចាំប្រើប្រាស់វា។ ធ្វើបែបនេះអ្នកអាចជៀសវាងបញ្ហាមួយចំនួនខាងលើបានរហូតដល់ 99% ដែលធ្វើឲ្យសុខភាពរបស់អ្នកមានស្ថេរភាពល្អ។

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top