អ្នកកំពុងនៅទីតាំង
ទំព័រដើម > ពាក្យស្លោកបុគ្គលល្បីៗ > ទាំងនេះជាឃ្លាសម្តីដែលបានដកស្រង់ពីប្រមុខបក្ស LDP លោកខឹម វាសនាកំពូលអ្នកជេរអាជីព

ទាំងនេះជាឃ្លាសម្តីដែលបានដកស្រង់ពីប្រមុខបក្ស LDP លោកខឹម វាសនាកំពូលអ្នកជេរអាជីព

 

  • “មនុស្សដែលពូកែកសាងរបស់ថ្មីបានគឺជាមនុស្សដែលពូកែយល់សប្តិនៅពេលអត់ដេក“ -ខឹម វាសនា
  • “អ្នកដែលខ្លាំងគឺជាអ្នកដែលចេះធ្វើអោយអ្នកដទៃខ្លាំងដែរ” -ខឹម វាសនា
  • “អ្នកក្លាហានពិតប្រាដកគឺជាមនុស្សដែលហ៊ានធ្វើការងារប្រឆាំងជាមួយនឹងប្រយោជន៍ផ្ទាល់ខ្លួន” -ខឹម វាសនា
  • “ដោយសារជាតិសាសន៍របស់យើង មើលងាយគំនិតណាស់ បានទឹកដីរបស់យើងធំ រួចហើយរួមមកតូច វាអត់មានអីចម្លែកទេ” -ខឹម វាសនា
  • “ក្នុងការអប់រំមនុស្ស ទ្រឹស្តីមិនឈ្នះភាពជាគំរូទេ” -ខឹម វាសនា
  • “ការដឹងថាពិភពលោកនេះកំពុងតែដេក គឺជាចំណេះដឹងដំបូងរបស់ជីវិត” -ខឹម វាសនា
  • ទស្សនៈវិស័យមុតស្រួច និងភ្លឺស្វាង
  • “ជោគជ័យដំបូងរបស់ជីវិតគឺយើងដឹងថាជីវិតគួររស់នៅក្នុងបុព្វហេតុអ្វី” -ខឹម វាសនា
  • “ដើម្បីអោយពេញលក្ខណៈជាមនុស្ស ដំបូងដៃបំផុតមនុស្សត្រូវរស់នៅជាមួយការពិត” -ខឹម វាសនា
  • “នៅក្នុងរឿងមួយគេអាចបង្កើតជាលេស រាប់មឺុនលេស ប៉ុន្តែការពិត គឺមានតែមួយទេ” -ខឹម វាសនា
  • “ការបាត់បង់ទំនុកចិត្តពីអ្នកដទៃ វាពុំមែនជារឿងសំខាន់ពេកទេ ប៉ុន្តែការបាត់បង់ទំនុចចិត្តលើខ្លួនឯង វាគឺជារឿងសំខាន់ខ្លាំងណាស់ ប៉ុន្តែទំនុចចិត្តមួយវាមិនដែលកើតប្រាស់ចាកការពិចារណាប្រកបដោយហេតុផលនោះទេ” -ខឹម វាសនា
  • “សព្វថ្ងៃ ខ្ញុំចង់បង្រៀនមនុស្សអោយទៅជាមនុស្ស” -ខឹម វាសនា
  • “បងប្អូនត្រូវចងចាំ តម្លៃរបស់មនុស្សម្នាក់ៗ មិនមែនជាតម្លៃដែលគេដាក់អោយនោះទេ តម្លៃរបស់មនុស្សម្នាក់ៗ ជាតម្លៃនៃការងាររបស់គេ ការងាររបស់គេ កំណត់តម្លៃរបស់គេ” -ខឹម វាសនា
  • “ខ្ញុំពិតជាឈឺចាប់ណាស់ នៅពេលដែលខ្ញុំស្មោះត្រង់ចំពោះអ្នក ប៉ុន្តែអ្នកបែរជាក្បត់ខ្ញុំ តែ
  • ការឈឺចាប់នេះ នៅមានទំហំតិចជាងវិប្បដិសារីដែលខ្ញុំក្បត់អ្នកនៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ” -ខឹម វាសនា
  • “បញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់ គឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ” -ខឹម វាសនា
  • “ប្រទេសមួយនេះ មាតុភូមិមួយនេះនឹងមិនមែនជាកន្លែងសុខសាន្តសម្រាប់ពួកយើងរស់នៅឡើយ
  • បើសិនណាជាពួកយើងមិនធ្វើវាដោយកណ្តាប់ដៃរបស់ពួកយើងទេនោះ” -ខឹម វាសនា
  • “បើតម្លៃរបស់មនុស្សត្រូវបានផ្តល់អោយដោយអ្នកដទៃ នោះនៅលើលោកនេះគ្មានទេមនុស្សដែលថ្លៃថ្នូរ” -ខឹម វាសនា
  • “ការដឹងពីបញ្ហាវាសំខាន់ហើយ ប៉ុន្តែការដឹងពីបញ្ហាហើយនិងដំណោះស្រាយ សំខាន់ហើយចាំបាច់ទៀត” -ខឹម វាសនា
  • “បើអ្នកមើលសៀវភៅ រួចហើយអ្នកគ្មានសេចក្តីសន្និដ្ឋាន មិនហ៊ានទាត់ចោលថា គំនិតមួយនេះ ទស្សនៈមួយនេះ ខុស គំនិតមួយនេះ ទស្សនៈមួយនេះ ត្រូវ បើអ្នកគ្មានសេចក្តីសន្និដ្ឋានពីការអានរបស់អ្នកទេ ការអានរបស់អ្នកមិនបានជាប្រយោជន៍ឡើយ” -ខឹម វាសនា
  • ““គ្រប់កាលៈទេសទាំងអស់ គ្រប់កាលៈទេសទាំងអស់ ទោះបីរំដោះប្រទេសរួចហើយ យើងបានកាន់ការងារប្រទេសជាតិ ទោះបីយើងមិនទាន់បានកាន់ការងារប្រទេសជាតិ ការផ្តល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាអោយប្រជាពលរដ្ឋគឺនៅតែសំខាន់” -ខឹម វាសនា
  • “ខឹងគេបោកយើង រឿងដែលត្រឹមត្រូវ គឺបង្កើនចំណេះដឹងខ្លួនឯង” -ខឹម វាសនា
  • “តែនិយាយដល់ប្រជាធិបតេយ្យ គេនិយាយដល់ការចូលរួម តែនិយាយដល់ការចូលរួម គេនិយាយដល់គុណភាពនៃអ្នកចូលរួម តែនិយាយពីគុណភាពនៃអ្នកចូលរួម គេនិយាយពីសម្ថភាពវែកញែត ហើយនិងសីលធម៌” -ខឹម វាសនា
  • “វិប្បដិសារីគឺជាទណ្ឌកម្មធំបំផុតរបស់មនុស្សដែលមានឧត្តមគតិ” -ខឹម វាសនា
  • “ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ អាចមិនមែនជាប្រយោជន៍ជាតិ ប៉ុន្តែផលប្រយោជន៍ជាតិច្បាស់ណាស់ គឹជាផលប្រយោជន៍របស់យើងគ្រប់ៗគ្នា” -ខឹម វាសនា
  • “ក្រៅពីបេះដូង អ្នកនយោបាយត្រូវមើលអោយឃើញថា ស្រុកមួយហ្នឹងត្រូវដោះស្រាយយ៉ាងម៉េច អោយបានច្បាស់លាស់” -ខឹម វាសនា
  • “មនុស្សដែលខ្លាចអន់គឺជាមនុស្សអន់បំផុត” -ខឹម វាសនា
  • “ខ្ញុំពេញចិត្តនឹងអោបក្តីទុក្ខតែម្នាក់ឯង ដោយគ្មាន​មនុស្សជាទីស្រលាញ់របស់ខ្ញុំចូលរួម ប៉ុន្តែខ្ញុំឈឺចាប់ខ្លាំងណាស់ កាលណាខ្ញុំមានក្តីសុខដោយគ្មានមនុស្សជាទីស្រលាញ់របស់ខ្ញុំចូលរួម” -ខឹម វាសនា
  • “ប្រជាធិតេយ្យ គឺជាទម្រង់នៃការដឹកនាំរដ្ឋមួយដែលសិទ្ធ និងអំណាចជាម្ចាស់ ត្រូវឋិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋ
  • ជាអចិន្រ្តៃយ៍ ហើយដើម្បីអោយសិទ្ធ និងអំណាចជាម្ចាស់ឋិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍ ត្រូវតែមាន
  • ប្រព័ន្ធមួយដើម្បីធានាតុយ្យភាពអំណាចរវាងអ្នកតំណាងដែលប្រជាពលរដ្ឋជ្រើសតាំងជាមួយនឹងប្រជាពលរដ្ឋជាម្ចាស់ប្រទេស”-ខឹម វាសនា

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top