អ្នកកំពុងនៅទីតាំង
ទំព័រដើម > ពាក្យស្លោកបុគ្គលល្បីៗ > ទស្សនៈ​ល្បីៗ​ទាំង​១០​ របស់​លោក ​Jack​ Ma

ទស្សនៈ​ល្បីៗ​ទាំង​១០​ របស់​លោក ​Jack​ Ma

មុននឹងឈានចូលដល់ទស្សនៈរបស់លោក Jack Ma ខ្ញុំសូមអនុញ្ញាតបង្ហាញពីប្រវត្តិសិក្សា និងការងាររបស់លោកបន្តិចសិន។​ តាម​ពិត​​ទៅ ​លោក Jack Ma ​​ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជាមហា​សេដ្ឋី​កំពូល​របស់​ប្រទេស​ចិន​ ធ្លាប់​ហែល​ឆ្លង​កាត់​បទពិសោធ​ដ៏ជូរ​ចត់​មិន​តិច​នោះ​​ឡើយ​ទម្រាំ​មាន​ថ្ងៃ​នេះ។​​ កាល​នៅ​វ័យ​សិក្សា​ Jack Ma គឺជា​សិស្ស​ម្នាក់​ដែល​រៀន​ខ្សោយ​ជាង​គេ ​ហើយ​ធ្លាប់​ត្រូវ​បាន​សាកល​វិទ្យាល័យ ​Harvard​ នៃ​​សហរដ្ឋ​អាមេរិក​ បដិសេធ​មិន​ឱ្យ​ចូល​រៀន​ចំនួន​១០ដង។​ លុះពេលលោកចូលប្រឡូកការងារ​ លោក​ធ្លាប់​ត្រូវ​បាន​គេបដិសេធ​ចំនួន​៣០​ដង ​នៅ​ពេល​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​៣០​កន្លែង។​ អ្វីកាន់តែអាម៉ាស់ទៀតនោះ នៅពេលដែលមានបេក្ខជន២៤​នាក់ ​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន ​KFC​ គឺមាន​តែ​លោក​ម្នាក់​គត់​ដែល​គេមិន​ជ្រើស​រើស​យក​ ព្រោះ​គេ​គិត​ថា​លោក​​ជាមនុស្ស​មិន​​ស្អាត​បា​ត ​និង​ទាប​ខុស​ខ្នាត។​ នៅ​មាន​ភាព​ជូរចត់​ និង​ភាព​បរាជ័យ​ជាច្រើន​ទៀត ​ដែល Jack Ma ធ្លាប់​បាន​ហែល​ឆ្លង​កាត់ ​ទម្រាំ​លោក​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ និង​មហាសេដ្ឋី​លំដាប់​ពិភព​លោក​ដូច​បច្ចុប្បន្ន​នេះ។ ​

សូមជម្រាបជូនថា ខាងក្រោមនេះ គឺជាទស្សនៈ១០ឃ្លាដ៏ល្បីបំផុតរបស់លោក Jack Ma ដែលយុវជនគ្រប់រូបគួរ​តែ​យក​ទៅ​គិត​ពិចារណា ​ឬ​អនុវត្ត​តាម៖​

១. ប្រសិនបើអ្នកមិនបោះបង់ អ្នកនៅតែមានឱកាស។ ការបោះបង់ គឺជាបរាជ័យធំបំផុត។
២. ថ្ងៃនេះលំបាក ថ្ងៃស្អែកកាន់តែវេទនា ហើយថ្ងៃខានស្អែកនឹងស្រស់បំព្រងមិនខាន។
៣. ប្រសិនបើអ្នកមិនធ្លាប់សាកល្បងធ្វើទេ អ្នកនឹងមិនដឹងថាវានៅមានឱកាសឬអត់?
៤. រឿងមួយសំខាន់បំផុតដែលអ្នកគួរតែមាននោះគឺ ភាពអត់ធ្មត់។
៥. ព្យាយាមធ្វើអ្វីម្យ៉ាងក្នុងជីវិតរបស់អ្នក ប្រឹងប្រែងបំពេញការងារនោះ ព្យាយាមផ្លាស់ប្ដូរ វាមិនអាចមានរឿងអាក្រក់កើតឡើងនោះទេ។
៦. ប្រសិនបើអ្នកចង់ឈ្នះក្នុងសតវត្សទី២១ អ្នកត្រូវតែផ្ដល់អំណោយដល់អ្នកដទៃ ត្រូវឱ្យច្បាស់ថា អ្នកដទៃគេប្រសើរជាងអ្នក បន្ទាប់មកអ្នកនឹងជោគជ័យ។
៧. ពេលដែលយើងមានលុយ យើងនឹងចាប់ផ្ដើមសាងកំហុស។
៨. ជីវិតគឺខ្លី និងស្រស់ស្អាត។ កុំតឹងតែងជាមួយការងារពេក ត្រូវមានអំណរក្នុងជីវិតផង។
៩. ការជជែកគ្នាដោយសន្តិភាព វាតែងតែពិបាក និងស្មុគស្មាញ។
១០. ឱកាសមាននៅកន្លែងដែលមានការត្អូញត្អែរផងដែរ។

ប្រភពពី៖ interconrooster

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top