អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ចេញជើងខ្លាំង​ខាងបាញ់បោះ​តាមផ្លូវម្នាក់ទៀត​ហើយ! ផ្អើលពេញទំព័រFacebook

ចេញជើងខ្លាំង​ខាងបាញ់បោះ​តាមផ្លូវម្នាក់ទៀត​ហើយ! ផ្អើលពេញទំព័រFacebook

ប្អូនស្រីម្នាក់កំពុងបេីករថយន្តត្រូវជនដៃដល់ជែងរថយន្តមកប៉ះហេីយបាញ់មួយគ្រាប់គម្រាមនឹងរត់បាត់ស្រមោលដោយសុវត្តិភាព ខណៈនេះគាត់មានការភ័យខ្លាចណាស់គាត់ស្នេីរសុំអោយខ្ញុំជួយបង្ហោះដេីម្បីរកយុត្តិធម៌ជូនគាត់

សម្ដីគាត់៖ នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៧ វេលាម៉ោង១៧:៥៨នាទី  ​នៅតាមបណ្តោយផ្លូវជាតិលេខ១​  ជិតបុរីប៉េងហួតបឹងស្នោរ ​មានឡានបាឡែនពណ៌ទឹកមាស ​ពាក់ស្លាកលេខ ភ្នំពេញ2AM-2762​ មួយគ្រឿង បើកបរដោយជន​មិនស្គាល់មុខ​ ទិសដៅស្របគ្នា ​បានជិះមកវ៉ាខាង​ស្តាំដៃហើយ​បុកកញ្ចក់ឡានខ្ញុំ ​ពេលនោះ​ខ្ញុំបានជិះតាម​ហើយស៊ីផ្លេអោយគាត់ឈប់​ដោះស្រាយ ​តែឡាននោះ​បែរជាបង្អង់ល្បឿន​  បើកកញ្ចក់ឡាន​ហើយបាញ់មួយ​គ្រាប់ បំរុងសំឡាប់តែម្តង​ សំណាងហើយដែលមិនត្រូវ​ បន្ទាប់មកឡាននោះ​ក៏អែបស្តាំហើយអ្នក​បើកបរចេញមកក្រៅកាន់កាំភ្លើងជាប់នឹងដៃ រង់ចាំឡានពួកខ្ញុំដែរ​អែបស្តាំឈប់​នៅក្រោយឡាន​របស់ជនបង្កហេតុ​ ដោយសារតែភាពភ័យខ្លាច​ពេកពួកខ្ញុំក៏បកឡាន​ថយក្រោយដើម្បីរកទីតាំងសុវត្ថិភាព​ គ្រប់សកម្មភាព​ទាំងអស់មាន​នៅក្នុងកាមេរ៉ាសុវត្ថិភាព​ជាភស្តុតាង​    ហេតុអ្វីជីវិតមនុស្សនៅ​ស្រុកខ្មែរពិតជាគ្មានតំលៃមែនទេ?

«បេីចាប់មិនបានទៀត ឈប់ធ្វេីប៉ូលីសហេីយទៅធ្វេីស្រែចុះ»

ប្រភពដើមហ្វេសប៊ុក៖ [William Guang]

 

 

 

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top