អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > អ្នកជំនាញបានពន្យល់អំពីបញ្ហាក្លិនមាត់

អ្នកជំនាញបានពន្យល់អំពីបញ្ហាក្លិនមាត់

សុខភាពមាត់ធ្មេញ គឺជាបញ្ហាចម្បងដែលមនុស្សលើពិភពលោកតែងតែជួយប្រទះ។ ដ្បិតថា បញ្ហាក្លិនមាត់ មិនមែន​ជារឿង​ថ្មី ​និង​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ ក៏ប៉ុន្តែ​ក្លិន​អាក្រក់​ចេញ​ពី​ក្នុង​មាត់​ពិត​ជា​តាម​រំខាន​ដល់​គុណភាព​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​ប្រាកដ។ ​អ្នក​មាន​បញ្ហា​ក្លិន​មាត់​នៅ​កម្ពុជា​ ក៏​មាន​មិន​តិច​នាក់​នោះ​ទេ​ ដែល​ក្នុង​ចំណោម​១០នាក់ មាន​៩នាក់​ហើយ ​ដែល​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​សុខភាព​មាត់​ធ្មេញ។ ការណ៍​នេះ​អាច​បណ្តាល​មក​ពី​បញ្ហា​អញ្ចាញ​ធ្មេញ ឬមួយ​មក​ពី​បញ្ហា​ធ្មេញ​មាន​កំណក​កំបោរ​ ធ្មេញ​សណ្តក​ និង​ធ្មេញ​ដង្កូវ​ស៊ី​ដោយ​គ្មាន​ការ​ព្យាបាល។​ ម្យ៉ាង បញ្ហា​ក្លិន​មាត់​មិន​ល្អ បង្ក​ដោយ​ឡើង​ដោយ​បាក់តេរី និង​កម្ទេចកាកសំណល់អាហារ ​ហើយក៏​អាច​បណ្តាល​មក​ពី​រោគក្រពះ​ផង​ដែរ។​

ទាក់ទងនឹងបញ្ហាមានក្លិនអាក្រក់ចេញពីមាត់នេះ ទន្តបណ្ឌិតជំនាញបានលើកឡើងថា បញ្ហាក្លិន​មាត់​មិន​ល្អ ​គឺកើត​ចេញ​ពពួក​បាក់តេរី​និង​កាក​សំណល់​ចំណី​អាហារ​នៅ​ចន្លោះ​ជើង​ធ្មេញ​ជា​អ្នក​បង្ក​ឡើង។​ នៅ​ពេល​លៀន​អណ្តា​ចេញ​មក​ក្រៅ ​ហើយ​យក​ច្រាស​ដុស​ថ្មមៗ​នោះ​គេ​នឹង​ឃើញ​មាន​សំណល់​កប់​លាក់​ក្នុង​សរសៃ​ល្អិត​ៗ​របស់​អណ្តាត​ជា​មិនខាន។ នៅ​ក្រោម​សរសៃ​ល្អិត​ទាំង​នោះ ​ពិសេស​នៅ​គល់​អណ្តាត​ គឺជា​កន្លែង​ស្តុក​សំណល់ និង​ជា​ទី​បណ្ដុំ​នៃ​ការ​បង្ក​បង្កើត​ក្លិន​អាក្រក់​ក្នុង​មាត់​។ ​បើ​បាក់​តេ​រី​ផ្តុំ​គ្នា​ច្រើន​ វាក៏​អាច​នឹង​ផលិត​ចេញ​ជាល្បាយ​ស្ពាន់ធ័រ​ ដែល​អាច​បង្ក​ទៅជា​ការ​រលាត់​ហើម​មាន​ខ្ទុះ​តាម​អញ្ចាញ​ធ្មេញ។​ បាក់​តេរី​នេះ ​ក៏ជា​ប្រភព​ផ្តល់​ក្លិន​មាត់​អាក្រក់​នៅ​ពេល​ព្រលឹម​ផង​ដែរ​ ព្រោះ​ពេល​យប់​មនុស្ស​យើង​មិន​សូវ​បញ្ចេញ​ទឹក​មាត់​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់តេរី​គរ​គ្នា​ច្រើន​ហើយ​បញ្ចេញ​ជា​ក្លិន​ស្អុយ តែវាអាចបាត់ទៅ​វិញ ​ដោយ​គ្រាន់​តែ​ខ្ពុរ​មាត់​ ពិសារ​ទឹក ឬទទួល​អាហារ​ពេល​ព្រឹក។​

ប្រសិនបើក្លិនមាត់បណ្តាលមកពីបញ្ហាក្នុងមាត់ធ្មេញបង្កឡើងដោយបាក់តេរី ឬដោយសំណល់ក្នុងមាត់គួរតែចៀសវាង​ការ​បរិភោគ​ខ្ទឹម​ ប្រហុក គ្រឿងផ្អាប់ គ្រឿងស្អុយ បារី និងសុរា​ជាដើម​។ ​ទន្ទឹម​នឹង​នេះ ​ក៏មាន​ដំបូន្មាន​ផ្សេងៗ​ទៀត ​សម្រាប់​ជួយ​ប្រយុទ្ធ​ប្រឆាំង​បំបាត់​ក្លិន​មាត់​ផង​ដែរ។​ វេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់អះអាងថា ដើម្បី​រក្សា​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ ​រាល់​ពេល​ដុស​ធ្មេញ​យើង​ចាំបាច់​ត្រូវ​ប្រើ​ច្រាស​សរសៃ​ទន់​ល្អ ​ត្រូវ​ដុស​ឆ្មេញ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​ថ្នមៗ​រយៈ​ពេល​២ទៅ​៣នាទី​ឱ្យ​សព្វចន្លោះ និង​ប្រើ​ខ្សែ​អនាម័យ​ធ្មេញ ​ដើម្បី​ទាញ​កាក​សំណល់​ចំណី​អាហារ​កប់​នៅ​ចន្លោះ​ធ្មេញ​​យ៉ាង​ហោចណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ ហើយកុំភ្លេចដុសសម្អាត​អណ្តាត​ និង​ក្រអូម​លើ​ក្រោម​ផង​ដែរ​មុន​ពេល​ចូលគេង។

ជាញឹកញាប់ ម្ចាស់ខ្លួនផ្ទាល់បានអះអាងថា បានដុសសម្អាតធ្មេញយ៉ាងត្រឹមត្រូវរាល់ពេល​បរិភោគ​អាហារ​រួច​ ហើយគ្មាន​ទាំង​ដង្កូវ​ស៊ី​ធ្មេញ​ទៀត ​ប៉ុន្តែ​ក្លិន​មាត់​នៅ​តែមាន​ដដែល។ ទន្តពេទ្យ​មួយ​ចំនួន​ក៏​បាន​ផ្តល់​វិធីសាស្រ្ត​ថែរក្សា​អនាម័យ​សុខភាព​មាត់​ធ្មេញ ​ក៏មិន​ខុស​គ្នា​នេះ​ដែរ។ ​ទន្តពេទ្យ​ទាំង​នោះ​អះអាង​ថា ​ការដុស​ធ្មេញ​ក្រោយ​ពេល​ញ៉ាំ​អាហារ ឬទម្លាប់​ដុស​ធ្មេញ​ឱ្យ​បានយ៉ា​ង​ហោច​២ដង​ក្នុង​មួយ​ថ្ងៃ ​ពោល​ពេល​ព្រឹក​និង​ពេល​យប់​មុន​ពេល​ចូល​គេង​ គឺ​ជាវិធីសាស្ត្រ​ដ៏មាន​ប្រសិទ្ធភាព​តែ​មួយគ​ត់ ​ដើម្បីកាត់​បន្ថយ​បញ្ហា​សុខភាព​មាត់​ធ្មេញ​ឱ្យ​នៅ​កម្រិត​ទាប​បំផុត៕

ប្រភពពី៖ interconrooster


ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top