អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ចំនុចល្អៗ​ ដែលគូរស្នេហ៏និមួយៗគួរតែយកជាគំរូ

ចំនុចល្អៗ​ ដែលគូរស្នេហ៏និមួយៗគួរតែយកជាគំរូ

រៀប​ការ​មិន​មែន​ជា​ការ​បញ្ចប់​ភារកិច្ច​នោះ​ទេ​ តែ​វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ មាន​រឿង​ច្រើន​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​មាន​សុភមង្គល។

១. ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ម្ដង​ហើយ​ម្ដង​ទៀត៖ នេះ​មាន​ន័យ​ថា​មិន​ត្រូវ​បញ្ឈប់​ចិត្ត​ស្រឡាញ់​នោះ​ទេ​ គឺ​ត្រូវ​រក្សា​ភាព​ផ្អែម​ល្ហែម​ដូច​យើង​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​ពី​ដំបូង​ដែរ។​

២. ចេះ​ទប់​អារម្មណ៍​ពេល​ខឹង៖ ព្រោះ​វា​ជា​អារម្មណ៍​របស់​យើង​ផ្ទាល់។​ មិន​ត្រូវ​ចេះ​តែ​បន្ទោស​ទេ ​តែ​​ត្រូវ​​ចេះ​រំងាប់​អារម្មណ៍​ដោយ​ខ្លួន​​ឯង។​

៣. ផ្ដល់​ឲ្យ​គ្នា៖ មិន​ត្រឹម​តែ​កាដូ​ទេ​​ គឺ​​ការ​ស្រឡាញ់​​ទាំង​ចិត្ត​ទាំង​កាយ​តែ​ម្ដង។​

៤. ផ្ដល់​ពេល​ឲ្យ​គាត់​ខ្លះ៖ គាត់​ក៏​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​រឿង​ដែល​គាត់​សប្បាយ​ចិត្ត​ដែរ។​ យើង​គួរ​យល់​អារម្មណ៍​នេះ។​

៥. ទុក​ចិត្ត​គ្នា៖ មិន​ថា​មាន​​​អ្វី​កើត​ឡើង​​គឺ​ត្រូវ​ពិភាក្សា​គ្នា​ជានិច្ច។​

៦. កុំ​អំពល់​រឿង​លុយ​ខ្លាំង​ពេក៖​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្នេហា​អស់​ន័យ​បាន។

៧. ចេះ​អត់ឱន៖ ព្រោះ​នរណា​ក៏​មាន​កំហុស​ដែរ។​ ត្រូវ​រៀន​អភ័យ​ទោស​ទើប​ជីវិត​ប្ដី​ប្រពន្ធ​មាន​សេចក្ដី​សុខ៕

ប្រភពពី៖ sabay

 

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top