អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > ​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gate ​​លោក Steve Jobs ​​​និង ​លោក Obama​​​​​ ដែលអ្នកគួរដឹង!

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gate ​​លោក Steve Jobs ​​​និង ​លោក Obama​​​​​ ដែលអ្នកគួរដឹង!

ជាទូទៅ​មនុស្ស​យើង​តែងតែ​មាន​ទម្លាប់​ ​និង ​ចំណង់​ចំណូល​ចិត្ត​ផ្សេងៗ​គ្នា​។ ទម្លាប់​និង​ចំណង់​ចំណូល​ចិត្ត​នេះ​ហើយ ដែល​បាន​បង្កើត​ទៅ​ជា​អត្តចរិត ​និង ​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ម្នាក់ៗ។ ទម្លាប់​ជា​រឿង​មួយ​ដែល​មនុស្ស​ពិបាក​កែ​ តែ​ក៏​មិនមែន​ថា​កែ​មិន​បាន​នោះ​ដែរ​។ បុគ្គល​ជោគជ័យ​តែង​កែ​ទម្លាប់​មិន​ល្អ​មក​ជា​ល្អ​វិញ​បាន។ ការ​តាំង​ចិត្ត​គឺ​ជា​កត្តា​ចម្បង​ក្នុង​ការ​កែប្រែ វាសនា​របស់​ខ្លួន​ពី​ទាប​ទៅ​ខ្ពស់ ពី​លំបាក​ទៅ​ស្រណុក​ ពី​ភាព​មើលស្រាល​ពី​អ្នកដទៃ ទៅ​រក​ភាព​ឧត្តុង្គ​ឧត្ដម​​នៃ​ជីវិត​បាន។

ខាង​ក្រោម​នេះ គេហទំព័រ Bizkhmer ​​​នឹង​លើក​យក​ទម្លាប់​របស់​បុគ្គល​ជោគជ័យ​ និង​ ល្បីល្បាញ ​៣រូប ជូន​ដល់​ប្រិយមិត្ត​បាន​ដឹង។

១) Bill Gate៖ ​​​លោក Bill Gates ​ដែល​ជា​មហាសេដ្ឋី​លំដាប់​​ពិភពលោក​នោះ​មាន​ទម្លាប់​អាន​សៀវភៅ​មុន​ពេល​ចូល​គេង។ តើ​គាត់​ទម្លាប់​អាន​សៀវភៅ​អ្វី​ខ្លះ? សៀវភៅ ដែល​លោក Bill Gate តែងតែ​អាន​នោះ​គឺ​​មាន​ដូច​ជា ​សៀវភៅ​ដែល​ទាក់ទង​នឹង​ជីវប្រវត្តិ​របស់​បុគ្គល​ល្បីៗ​ក្នុង​លោក សៀវភៅ​ស្ដី​ពី​ទស្សនវិជ្ជា និង ​​ទស្សនាវដ្ដី​ជា​ដើម​។ ជា​ទម្លាប់​លោក Bill Gate គេង​ប្រាំពីរ​ម៉ោង​រៀង​រាល់​យប់។

bill-gates1

ប្រភព៖ bgr.com

២) Steve Jobs៖ ទោះ​បី​ជា Steve Jobs បាន​ស្លាប់​ទៅ​ហើយ​ក៏​ដោយ តែ​លោក​ត្រូវ​បាន​មនុស្ស​ទូទាំង​ពិភពលោក​ចងចាំ​ជា​និច្ច។ លោក​ Steve Jobs មាន​ទម្លាប់​ញ៉ាំ​អាហារ​ប្លែកៗ។ ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា​គាត់​ចូល​ចិត្ត​បរិភោគ​អាហារ​ដដែលៗ​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា។ លោក Steve Jobs ចូលចិត្ត​បរិភោគ​ការ៉ុត ដូច្នេះ​ស្បែក​របស់​គាត់​ប្រែ​ទៅ​ជា​ពណ៌ទឹកក្រូច។ តាម​ទស្សនៈ​របស់​គាត់​បាន​លើកឡើង​ថា​អ្នក​អាច​កាត់​បន្ថយ​ក្លិន​ខ្លួន​ដោយ​ប្រភេទ​ ​នៃ​អាហារ​ដែល​អ្នក​បរិភោគ។

ប្រភព៖ www.biography.com

ប្រភព៖ www.biography.com

៣) Barack Obama៖ លោក​ប្រធានាធិបតី​អាមេរិក​ Obama ត្រូវ​បាន​គេ​និយាយ​ថា​ជា​ប្រធានាធិបតី​ដែល​ចូលចិត្ត​ធ្វើការ​នៅ​ពេល​យប់​ដូច​សត្វ​ទីទុយ ព្រោះ​ពេល​ខ្លះ លោក​ប្រធានាធិបតី ធ្វើការ​រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ។ យោង​តាម​ប្រភព​ខ្លះ បាន​អោយ​ដឹង​ថា នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​អោយ​​លោក​ប្រធានាធិបតី​មាន​ភាព​ស្ងប់ស្ងាត់​​៕

Barack-Obama_2633659b11

ប្រភពពី៖ bizkhmer

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top