អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > តោះ អ្នក​ចូលចិត្ត Download ​រឿង​ហូលីវូដ Free ​ឥឡូវ​សាក​ជាមួយ​វែបសាយ Torrent ថ្មី​នេះ​ម្ដង​មើល៍​ល្បី​ថា​ល្អ គ្មាន Ads ហើយ​មាន​សុវត្ថិភាព​ខ្ពស់​​ទៀត

តោះ អ្នក​ចូលចិត្ត Download ​រឿង​ហូលីវូដ Free ​ឥឡូវ​សាក​ជាមួយ​វែបសាយ Torrent ថ្មី​នេះ​ម្ដង​មើល៍​ល្បី​ថា​ល្អ គ្មាន Ads ហើយ​មាន​សុវត្ថិភាព​ខ្ពស់​​ទៀត

Skytorrents ​គឺ​ជា​វែបសាយ torrent មួយ​ក្នុង​ចំណោម​វែបសាយ​ជាច្រើន ដែល​ផ្ដល់​នូវ​ឯកសារ តម្រង់​បន្ត torrent ​ដល់​អ្នក​ប្រើ ហើយ​ពិសេស​នោះ​គឺ​ត្រង់​ថា វា​មិន​មាន​លោត​ចេញ​ផ្ទាំង​ពាណិជ្ជកម្ម​រញ៉េរញ៉ៃ​ដូច​វែបសាយ​ដទៃ​នោះ​ទេ។ ពិសេស​ទៀត​នោះ Skytorrents ធានា​ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើ​ទៀត​ផង។

 

កន្លង​ទៅ​មាន​វែបសាយ torrent យ៉ាង​ច្រើន ត្រូវ​បាន​បិទ​ចោល​ដោយសារ​មាន​ការ​រក្សា​ច្បាប់​តឹងរ៉ឹង។ Torrent តែងតែ​ផ្ដល់​ដល់​អ្នក​ប្រើ​នូវ​មាតិកា​មិន​គិត​ថ្លៃ ដែល​នេះ​គឺ​ប៉ះពាល់​ទៅ​នឹង​សិទ្ធិ​ម្ចាស់​ដើម​មាតិកា។ ទោះជា​យ៉ាងណា តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា បច្ចុប្បន្ន​មិន​មែន​មាន​វែបសាយ​ដោនឡូដ​ឯកសារ torrent តែ​មួយ ឬ​ពីរ​នោះ​ទេ តែ​គឺ​មាន​ច្រើន រួម​ទាំង​វែបសាយ Skytorrents នេះ​ជាដើម។

ជា​ការ​ពិត ដែល​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​អ្នក​ឧស្សាហ៍​ឃើញ​លោត​ចេញ​មក ពេល​កំពុង​ស្ថិត​លើ​វែបសាយ torrent ភាគច្រើន គឺ​អាច​បង្កើន​ចំណូល​ដល់​ម្ចាស់​វែបសាយ។ វែបសាយ​ torrent ទាំង​នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​អនឡាញ សម្រាប់​រក​ប្រាក់​ចំណូល។ តែ​សម្រាប់ Skytorrents វិញ គឺ​ជា​វែបសាយ torrent ​មួយ​ដែល​មិន​មាន​ផ្ទាំង​ពាណិជ្ជកម្ម​លោត​ឡើង​គួរ​ឱ្យ​ធុញ​នោះ​ទេ។

វែបសាយ Skytorrents ទើប​លេច​មុខ​នៅ​រយៈពេល ២-៣ខែ​ចុងក្រោយ​នេះ​ទេ ហើយ​វា​បាន​បម្រើ​ក្នុង​ការ​ទាញ​យក​មាតិកា​ហ្វ្រីៗ​ដោយ​មិន​លោត​ចេញ​ផ្ទាំង​ពាណិជ្ជកម្ម​អ្វី​ទាំង​អស់ ហើយ​ក៏​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើ​ផង​ដែរ។ TorrentFreak ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ចំនួន​ទាញ​យក​ឯកសារ torrents ​ប្រមាណ​ដល់ ១២៦៤៥៤៨៦ ​នៅ​លើ​វែបសាយ Skytorrent។ ដូច្នេះ​តើ​អ្នក​គិត​បែបណា​ចំពោះ វែបសាយ​ថ្មី​នេះ? ចូរ​ចែក​រំលែក​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឥឡូវ​នេះ ពី​វែបសាយ​ផ្ដល់​អត្ថប្រយោជន៍​មួយ​នេះ។

ប្រភពពី៖ .bizkhmer

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top