អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ការងារជាក្រុម គឺត្រូវការមនុស្សដែលមានចក្ខុវិស័យតែមួយ

ការងារជាក្រុម គឺត្រូវការមនុស្សដែលមានចក្ខុវិស័យតែមួយ

មិនថាយើងមានតួនាទីអ្វីក៏ដោយនៅក្នុងក្រុម គ្រប់គ្នាគឺស្មើគ្នា។ តួនាទី តំណែង ឬប្រាក់បៀវត្សដែលទទួលបាន អាចនឹងខុសគ្នាមែន ប៉ុន្តែក្នុងខ្លួនរបស់យើងម្នាក់ៗគឺមានបេះដូង មានចិត្ត មានអារម្មណ៍ និងគោលដៅតែមួយរួមគ្នា។

Image result for Team work
រូបភាពតំណាង

ពេលខ្លះយើងប្រហែលជាមានមោទនភាពដែលយើងមានតំណែងខ្ពស់ជាងអ្នកឯងទៀតនៅក្នុងក្រុមមួយ ហើយពេលខ្លះយើងប្រហែលជាមានអារម្មណ៍រងសំពាធដោយសារតែយល់ថាយើងត្រូវនៅក្រោមការគ្រប់គ្រងរបស់គេ។ ធ្វើការងារនៅក្នុងក្រុមគឺមានន័យថាយើងមានគោលដៅតែមួយដើម្បីសម្រេចឲ្យបានជោគជ័យ។

Image result for Team work
រូបតំណាង

អ្វីដែលយើងម្នាក់ៗគួរមាននោះគឺ ទំនួលខុសត្រូវលើការងារដែលយើងធ្វើ ចែករំលែកអ្វីដែលថ្មីៗ រិះគន់ដើម្បីស្ថាបនា ស្វែងរកដំណោះស្រាយបញ្ហារួមគ្នា។ អ្វីដែលមិនគួរធ្វើនោះគឺ ទំលាក់កំហុសឲ្យអ្នកដទៃ យកប្រៀបលើគ្នា ស្ដីបន្ទោសឲ្យគ្នា ដាក់សំពាធលើគ្នា។

Related image
រូបភាពតំណាង

ប្រសិនបើក្រុមការងារយើងទាំងអស់គ្នាសប្បាយចិត្ត នោះការងារនឹងដើរទៅមុខលឿន ហើយលទ្ធការងារក៏ល្អ ឯអ្នកដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺមនុស្សនៅក្នុងក្រុមនោះឯង៕

អត្ថបទ៖ កូន ចាបមាស

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top