អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ជួយស៊ែរផង អាហារទាំងអស់នេះកំពុងធ្វើឲ្យអ្នកប្រឈមនឹងជំងឺដោយមិនដឹងខ្លួន

ជួយស៊ែរផង អាហារទាំងអស់នេះកំពុងធ្វើឲ្យអ្នកប្រឈមនឹងជំងឺដោយមិនដឹងខ្លួន

បើតាមអ្នកជំនាញផ្នែកសុខភាពនៅប្រទេសចិនបានបង្ហាញថា មានអាហារជាច្រើនណាស់ដែលមានរសជាតិឆ្ងាញ់ពិសារ ហើយមនុស្សជាច្រើនញ៉ាំស្ទើរតែរៀងរាល់ថ្ងៃ ក៏ប៉ុន្តែទន្ទឹមនឹងភាពឆ្ងាញ់ពិសារនោះវាក៏ផ្តល់គុណវិបត្តមកវិញផងដែរ។ ជាពិសេស ចំពោះអ្នកដែលចូលចិត្តទទួលទានអាហារដូចជា សាច់គោអាំង ជ្រក់ ថ្លើមជ្រូក មី គ្រាប់ផ្កាឈូករ័ត្ន ប៊ីចេង… អាចបង្កឲ្យកើតមហារីក បេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។

ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែកាត់បន្ថយ ព្រោះវាអាចបង្កឲ្យកើតជំងឺធ្ងន់ធ្ងរបាន:

សាច់គោអាំង
សាច់គោអាំងត្រូវបានចម្អិនដោយភ្លើងដែលមានកម្តៅខ្លាំង ហេតុនេះវានឹងបង្កឲ្យមានសារធាតុអីដ្រូសែនកាន់តែច្រើន ជាប់ផ្សែងភ្លើង ហើយអាចខ្លោចថែមទៀត។ ទាំងនេះហើយ ជាកត្តាចម្បងដែលធ្វើឲ្យអ្នកចូលចិត្តទទួលទានសាច់អាំងទាំងឡាយត្រូវប្រឈមនឹងជំងឺមហារីកដោយមិនដឹងខ្លួន។

ជ្រក់
មិនថាជ្រក់ត្រសក់ ជ្រក់ស្ពៃ ឬជ្រក់ផ្សេងៗទៀតនោះទេ វាមានផ្ទុកអំបិលច្រើន ដែលនាំឲ្យរាងកាយកើនឡើងនៃជាតិសូដ្យូមកាន់តែខ្លាំង។ ដូច្នេះ ប្រសិនបើអ្នកបរិភោគញឹកញាប់ពេក ច្បាស់ជាធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ ហើយត្រូវប្រឈមនឹងជំងឺបេះដូងជាមិនខាន។

ថ្លើមជ្រូក
នៅក្នុងថ្លើមជ្រូកមានផ្ទុកសារធាតុកូឡេស្តេរ៉ុលខ្ពស់ណាស់ ហើយប្រសិនបើអ្នកទទួលទានច្រើនពេក វានឹងបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងជំងឺមហារីកផងដែរ។

មី

មី ជាអាហារដែលមនុស្សជាច្រើនចូលចិត្តបំផុត ប៉ុន្តែវាមានរសជាតិសិប្បនិម្មិត និងតម្លៃអាហារូបត្ថម្ភទាប។ ប្រសិនបើអ្នកបរិភោគមីកញ្ចប់ច្រើនពេក អាចបង្កឲ្យមានហានិភ័យកង្វះអាហារូបម្ថម្ភ និងប្រមូលផ្តុំជាតិពុលនៅក្នុងរាងកាយកាន់តែច្រើន។

គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែតច្រើន ដែលបង្កឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងបង្កើនជាតិខ្លាញ់ក្នុងថ្លើម។ ជាពិសេស សម្រាប់អ្នកដែលទទួលទានញឹកញាប់ពេក អាចប្រឈមនឹងជំងឺក្រិនថ្លើមជាដើម។

ប៊ីចេង
អ្នកមិនគួរបរិភោគប៊ីចេង ច្រើនជាង៦ក្រាម ឬប្រហែលជា១ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃនោះទេ ព្រោះវាអាចបណ្តោលឲ្យអាស៊ីត glutamic កើនឡើងនៅក្នុងឈាមកាន់តែខ្ពស់ អាចបង្កទៅជាជំងឺឈឺក្បាល ញ័រទ្រូង ចង្អោរ និងប៉ះពាល់ដល់សរីរាង្គបន្តពូជ។
ហេតុដូច្នេះ ដើម្បីទទួលបានសុខភាពល្អ ហើយជៀសផុតពីជំងឺដង្កាត់ផ្សេងៗ អ្នករាល់គ្នាគួរតែកាត់បន្ថយចំពោះការទទួលទានអាហារទាំងប៉ុន្មាន ដូចបានរៀបរាប់ពីខាងលើនេះ៕

ប្រភពពី៖ khmersocial.net

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top