អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ចុមបរិភោគសាច់ឆ្កែ ប្រឈមនិងជម្ងឺបីប្រភេទ

ចុមបរិភោគសាច់ឆ្កែ ប្រឈមនិងជម្ងឺបីប្រភេទ

ជួយស៊ែរចែកគ្នាដឹងផង! ការបរិភោគសាច់ឆ្កែ អាចធ្វើឲ្យកើតជំងឺសាហាវ ៣ ប្រភេទ មើលមិនជាឡើយ!! ឈប់បានឈប់ទៅ!!!

ការឆ្លងមេរោគចំពោះសត្វឆ្កែដែលសម្លាប់យូរពេក

ការឆ្លងជម្ងឺកង្កូវតេនញ៉ា គឺមានគ្រោះថ្នាក់បំផុត ដែលបង្កមកពីអាហារ ភេសជ្ជះ ឬទឹកកខ្វក់ ដែលយើងបរិភោគ។ ជាញឹកញាប់មេរោគទាំងនោះត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែ ចៀម និងសត្វក្នុងស្រុកផ្សេងទៀត។ បើទោះជាអត្រានៃជម្ងឺនេះពុំមានការរាត្បាតខ្ពស់ ប៉ុន្តែផលវិបាក អាចបណ្តោលឲ្យមនុស្សស្លាប់បាន។ មិនតែប៉ុណ្ណោះអ្នកដែលឆ្លងមេរោគអាចកើតមានបាតុភូត អាឡែហ្ស៊ី, ជម្ងឺហឺត, ពិបាកដកដង្ហើម, កន្ទួលសើរស្បែក, រលាកពេកខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជម្ងឺទាំងនេះអាចធ្វើឲ្យអ្នកទន់ខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត។

ជម្ងឺឆ្កួត

លោកបណ្ឌិត Chau Hoang Son នៃវិទ្យាស្ថាន Pasteur ទីក្រុងហូជីមីញ បានថ្លែងថា ក្នុងឆ្នាំ ២០០០ ចំនួនអ្នកស្លាប់ ដោយសារជម្ងឺឆ្កួតមាន ២១ នាក់ជាប់ចំណាត់ថ្នាក់ទី ៣ នៃជម្ងឺឆ្លង។ ដល់ពេលនេះមិនមានថ្នាំព្យាបាលជម្ងឺឆ្កួតនៅឡើយ ហើយមេរោគនេះទៀតសោធន៍ តែងតែលាក់ខ្លួននៅក្នុងទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ ដូច្នេះការបរិភោគអាហារដែលធ្វើពីសាច់ឆ្កែ ដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវអាចបង្កឲ្យមានជម្ងឺឆ្លងយ៉ាងសាហារបំផុត។

បង្កឲ្យមានជម្ងឺផ្សេងទៀត

តាមរបាយការណ៍បង្ហាញថា ជាធម្មតាសត្វឆ្កែត្រូវបានគេសម្លាប់ដោយថ្នាំសម្លាប់សត្វល្អិត (ថ្នាំសម្លាប់សត្វល្អិតត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់) និងថ្នាំសម្រាប់បំពុលកណ្តុលដែលមានជាតិ ផូស្វ័រ ស័ង្កសី ស្ពាន់ធ័រ (សារធាតុទាំងនេះមានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់)។ មនុស្សដែលទទួលទានប៉ះចំសាច់ឆ្កែដែលត្រូវបានគេសម្លាប់ដោយថ្នាំប្រភេទនេះ គឺងាយនឹងពុលដូចគ្នា ដែលបណ្តោលឲ្យក្អួតចង្អោរ, ឈឺពោះ, ជម្ងឺរាករួស, ករណីធ្ងន់ធ្ងរអាចសន្លប់, ខូចផ្លូវដង្ហើម និងស្លាប់បាន។ អ្នកជំនាញបានបន្ថែមទៀតថា ការកើតមានករណីនេះអាចបណ្តោលមកពីចុងភៅ កង្វះអនាម័យ និងសុវត្ថិភាពក្នុងការធ្វើម្ហូបទាំងនេះ៕

ប្រភពពី៖ khmersocial

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top