អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > រដ្ឋា​​ភិ​​បាល ​​ប្រ​​កាស​​ក្រុម​​ហ៊ុន​​ទូរ​​ស័ព្ទ​​ បញ្ឈប់​​ជា​​បន្ទាន់​​នូវ​​ការ​​ផ្សាយ​​ពា​ណិ​ជ្ជ​​កម្ម​​ ​អំ​​ពី​​ការ​​ប្តូរ​​ទឹក​​ប្រាក់​​ ឬ​បន្ថែម​ទឹក​ប្រាក់​

រដ្ឋា​​ភិ​​បាល ​​ប្រ​​កាស​​ក្រុម​​ហ៊ុន​​ទូរ​​ស័ព្ទ​​ បញ្ឈប់​​ជា​​បន្ទាន់​​នូវ​​ការ​​ផ្សាយ​​ពា​ណិ​ជ្ជ​​កម្ម​​ ​អំ​​ពី​​ការ​​ប្តូរ​​ទឹក​​ប្រាក់​​ ឬ​បន្ថែម​ទឹក​ប្រាក់​

​និ​យ័ត​ករ​ទូរ​​គ​ម​នា​គមន៍​កម្ពុជា​ ​បាន​ចេញ​សេច​ក្តី​ប្រ​កាស​​ឲ្យ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ទាំង​អស់​នៅ​កម្ពុជា​ ​បញ្ឈប់​ជាប​ន្ទាន់​នូវ​ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម ​តាម​គ្រប់​រូប​ភាព​អំ​ពី​ការ​ប្តូរ​ទឹក​ប្រាក់​ ​ឬ​បន្ថែម​ទឹ​កប្រា​ក់​ណា ដែ​ល​មាន​លក្ខណៈ​ភូត​កុ​ហក​អតិ​ថិ​ជន​ ​ឬ​លក់​ក្រោម​ថ្លៃ​ដើម​។ ​សេច​ក្តី​ប្រ​កាស ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​​កុម្ភៈ​ ​ត្រូវ​ធ្វើ​ឡើង ​ក្នុង​គោល​បំ​ណង​បញ្ចៀស​ផល​ប៉ះ​ពាល់​ដល់​ផល​ប្រ​យោជន៍​​អ្នក​​ប្រើ​ប្រាស់​ ​និង​ថវិកា​​ជាតិ​​ ប្រ​ចាំ​ឆ្នាំ​ពី​វិ​ស័យ​ទូរ​គម​នា​គមន៍​។

សេច​ក្តី​ប្រ​កាស​របស់​និ​យ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា​ បាន​សង្កេត​ឃើញ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​របស់​ប្រតិ​បត្តិ​ករ​ផ្តល់​សេ​វា​ទូរ​ស័ព្ទ​មួយ​ចំនួន​ មិន​គោ​រព​តាម​ច្បាប់​ និង​គោល​ការណ៍​ប្រ​កួត​ប្រ​ជែង​ដោយ​ស្មោះ​ត្រង់​ ក្នុង​វិ​ស័យ​ទូរ​គម​នា​គមន៍​ ដែល​បាន​ណែ​នាំ​កន្លង​មក​។​

ក្រុមហ៊ុនទូរសព្ទធំៗ​ពីរ

ដើ​ម្បី​ចៀស​វាង​ផល​ប៉ះ​ពាល់​ដល់​ផល​ប្រ​យោ​ជន៍​អ្នក​ប្រើ​ប្រាស់​ ក៏​ដូច​ជា​ចំ​ណូល​ថ​វិ​កា​ជាតិ​ ប្រ​ចាំ​ឆ្នាំ​ពី​វិ​ស័យ​ទូរ​គម​នា​គម​ន៍ និយ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា ដោយ​​និយ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា ​បាន​ណែ​នាំ​ជា​ថ្មី​ម្តង​ទៀត​ដល់​បណ្តា​ប្រ​តិ​បត្តិ​ករ​ផ្តល់​សេ​វា​ទូរ​ស័ព្ទ​ចល័ត​ទាំង​អស់​ ៤ ​ចំ​ណុច​ រួម​មាន​៖ ​១-រាល់​ការ​ឃោ​ស​នា​ពា​ណិជ្ជ​កម្ម​គ្រប់​ប្រ​ភេទ​ ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ជា​មុន​ មក​និ​យ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា។ ​និយ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា ​នឹង​ពិ​និត្យ​សម្រេច​ពាក្យ​ស្នើ​សុំ​នេះ​ យ៉ាង​យូរ​ ១០ ថ្ងៃ ​( នៃ​ថ្ងៃ​ធ្វើ​ការ )​ ក្នុង​ករ​ណី​ពាក្យ​ស្នើ​សុំ​ពុំ​ច្បាស់​លាស់​ និ​យ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា នឹង​អញ្ជើញ​តំ​ណាង​ប្រ​តិ​បត្តិ​ការ​ មក​បំ​ភ្លឺ​បន្ថែម​តាម​ការ​ចាំ​បាច់​។​ ២-ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ ( Advertising ) ​តាម​គ្រប់​រូប​ភាព ​( គេហ​ទំព័រ​ បណ្តាញ​សង្គម​ ស្លាក​សញ្ញា ​) ​អំ​ពី​ការ​ប្តូរ​ទឹក​ប្រាក់​ ឬ​បន្ថែម​ទឹក​ប្រាក់​ ( Promotion )​ ណា​ដែល​មាន​លក្ខ​ណៈ​ភូត​កុ​ហក​អតិ​ថិ​ជន​ និង​/ឬ​លក់​ក្រោម​ថ្លៃ​ដើម​ ( Cost Base )​។ ៣-​ត្រូវ​ផ្ញើ​មក​និ​យ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា​ រៀង​រាល់​ ៦​ខែ​ម្តង​ ( ឆ​មាស​ទី១​ ថ្ងៃ​ទី៣១​ ខែមករា​ និង​ឆមា​ស​ទី២​ ថ្ងៃ​ទី៣១​ ខែ​កក្កដា​ )​ នៃ​ឆ្នាំ​នី​មួយៗ​នូវ​ថ្លៃ​ដើម​ ( Cost ​Base ) នៅ​ក្នុង​បណ្តា​ញ​តែ​មួយ​របស់​ក្រុម​ហ៊ុន​ រួម​មាន៖​ ក-ថ្លៃ​ដើម​សម្រាប់​សំ​ឡេង​ ( Voice )​ គិត​ជា​សេន​ក្នុង​មួយ​នា​ទី ​២-​ថ្លៃ​ដើម​សម្រាប់​ការ​ប្រើ​ប្រាស់​​ទិន្ន​ន័យ​ ( Data ) ​គិត​ជា​សេន​ក្នុង​មួយ​មេ​ហ្គា​បៃ ​( Megabyte ) ​និង​ទី៤-​ក្នុង​ករ​ណី​មិន​អនុវ​ត្ត​តាម​ការ​ណែ​នាំ​ខាង​លើ​ និ​យ័ត​ករ​ទូរ​គម​នាគ​មន៍​កម្ពុជា ​នឹង​ចាត់​វិ​ធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​បំ​ផុត​ ស្រប​តាម​ច្បាប់ ​ដូច​ជា​ ហាម​ឃាត់​ការ​នាំ​ចូល​សម្ភារៈ​ ព្យួរ​លិ​ខិត​អនុ​ញ្ញាត​ វិញ្ញា​បន​បត្រ ​ឬ​អា​ជ្ញា​បណ្ណ​ រហូត​ដល់​អ្នក​កាន់​ ឬ​អ្នក​ទទួល​លិ​ខិត​អនុ​ញ្ញាត​ វិញ្ញា​បន​បត្រ ​ឬ​អា​ជ្ញា​បណ្ណ​ប្រតិ​បត្តិ​ការ​ទូរ​គម​នា​គមន៍​នោះ ​បាន​អនុ​វត្ត​គ្រប់​គ្រាន់​តាម​ការ​ណែ​នាំ​ខាង​លើ។​

Power+
គម្រោង Power+ របស់ Smart

សេច​ក្តី​ប្រ​កាស​របស់​និ​យ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុ​ជា​ ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​រយៈ​ពេល​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ពីរ​ គឺ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ Smart ​និង​ក្រុម​ហ៊ុន​ Cellcard ​បាន​ប្រ​ជែង​គ្នា​ខ្លាំង​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ផ្តល់​សេ​វា​ទូរ​ស័ព្ទ​ ដោយ​ការ​ដូរ​លុយ ​១ ​ដុល្លារ ​បាន​ដល់​ ១០០ ​ដុល្លារ​ និង​ ១២៥​ ដុល្លារ​ ជា​ដើម។​

ទាក់​ទង​នឹង​ប្រ​កាស​ខា​ង​​លើ​នេះ ​សារ​ព័ត៌​មាន ​តោះ​អាន​ ​មិន​អាច​សុំ​ការ​បក​ស្រា​យ​ពី​មន្ត្រី​ទំ​នាក់​ទំ​នង​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​ ស៊ែល​ខាត​ (​Cellcard) ​បាន​ទេ​ ​ដោ​យ​សារ​មូល​ហេតុ​ជាប់​ប្រ​ជុំ​។

Image result for cellcard big love
គម្រោង Big Love របស់ Cellcard

ចំ​ណែក​មន្ត្រី​ទំ​នាក់​ទំ​នង​ក្រុម​ហ៊ុន​ស្មាត ​Smart) ​ត្រូវបាន​ទាក់​ទង​ជា​ច្រើន​សារ​ ​ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​តប​មក​វិញ​នោះ​ទេ។​

​បណ្ឌិត​សេដ្ឋ​កិច្ច​ ​និង​ជា​មន្ត្រី​ផ្នែក​ស្រាវ​ជ្រាវ​នៅ​រាជ​បណ្ឌិត​ស​ភា​កម្ពុជា លោក​​ ​គី​ សេរី​វឌ្ឍន៍​ បាន​ឱ្យ​​ដឹង​ថា​ កម្ពុជា​ជា​ប្រ​ទេស​ ដែល​មាន​ទៅ​ផ្សារ​សេរី​។​​ ម៉្យាង​វិញ​ទៀត ​កម្ពុជា ​ក៏​គ្មាន​ច្បាប់​ប្រ​កួត​ប្រ​ជែង​នៅ​ឡើយ​ ​ដូច​នេះ ​ទោះ​បី​ជា​ម្ចា​ស់​អា​ជីវ​កម្ម​នោះ ​ធ្វើ​ទី​ផ្សារ​ ​ឬ​ឃោស​នា​ណា​មួយ​ ក៏​មិ​ន​មាន​អ្វី​ដែល​ជា​បញ្ហា​នោះ​​ដែរ​។ ​បើ​ទោះ​បី​ជា​មាន​ករណី​ណា​មួ​យ​ ដែល​ភា​គី​ម្ខាង​ប្តឹង​ដល់​ភាគី​ម្ខាង​ទៀត​ក៏​ដោយ​ ​ក៏​បញ្ហា​នេះ​នៅ​តែមិ​ន​ធ្លាក់​ដល់​តុ​លាកា​រ​ដ​ដែល​។​ ​យ៉ាង​ណា​មិញ​ ​បើ​សិន​ជា​ភាគី​ណា​មួ​យ ​មិន​មាន​ការ​ពេញ​ចិត្ត​ទៅ​លើ​បញ្ហា​អ្វី​មួយ​ ​ភាគី​នោះ អា​ច​ដាក់​ពាក្យ​ទៅ​កាន់​ស​ភា​ពា​ណិជ្ជ​កម្ម ​ដើម្បី​ស្នើឱ្យ​ភា​គី​ម្ខាង​ទៀត ​ធ្វើ​ការ​បក​ស្រាយ​ ​ឬ​ប្រ​មាណ​ឱ្យ​ផ្លាស់​ប្តូរ​ឥ​រិយា​បថ​របស់​ខ្លួន​ឡើង​វិញ​។​

​ម៉្យាង​វិញ​ ​បើ​គិត​ទៅមើ​ល​ស្ថាន​ភាព​ជាក់​ស្តែង​វិញ​​​ លោកបណ្ឌិត ​គី​ សេរី​វឌ្ឍន៍​ លើកឡើងថា បើ​សិន​ជា​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ទម្លាក់​តម្លៃ​ ដើម្បី​ប្រ​កួត​ប្រ​ជែង​ដៃគូ​​ប្រ​កួត​នោះ ​ភាគី​​ទាំង​សង​ខាង​ទៅ​វិញ​ទេ ​ដែល​ខាត​បង់​ ​ហើយ​​​ក៏​​នឹង​ប្រ​ឈម​នឹង​ការ​ឈរ​ជើង​របស់​ក្រុម​ហ៊ុន​ដែរ​។​ ដូច​នេះ​ ​ទោះ​បី​ជា​យ៉ាង​ណា​​ក៏​ដោយ​ ​ពា​ណិជ្ជ​ករ​ទាំង​អស់​​នោះ​ ក៏​នៅ​តែ​មាន​សិទ្ធ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ដោយ​សេរី​​ស្រប​តាម​ទី​ផ្សារ​សេរី​ដ​ដែល​ មិន​មាន​បញ្ហា ​ឬ​ការ​ហាម​ឃាត់​អ្វី​ឡើយ​។

«​បើ​សិន​ជា​នៅ​ប្រ​ទេស​គេ​វិញ​ ​កាល​ណា​មាន​កា​រទ​ម្លាក់​តម្លៃ​ ដើម្បី​ផ្តួល​ដៃគូ​​ប្រ​កួត​ប្រ​ជែង​ ​គេ​មាន​ច្បាប់​ប្រ​កួត​ប្រ​ជែង​គេ​ត្រឹម​ត្រូវ​ ​ដូច​នេះ​ ករណី​នេះ ​នឹង​​ត្រូវ​ធ្លាក់​ដល់​ដៃ​តុ​លា​ការ​ហើយ​។​ ដូច​នេះ ​​យើង​មិន​អាច​​យក​ច្បាប់​គេ​មក​អនុ​វត្តន៍​នៅប្រ​​ទេស​យើង​បាន​ទេ​ ​ព្រោះ​យើង​គ្មាន​ច្បាប់​ដូ​ច​គេ»​។

​ការ​ប្រើ​ប្រាស់​ការ​ឃោស​នា​ខុស​លក្ខ​ខណ្ឌ​ណា​មួយ ​ដើម្បី​ផ្តួល​ដៃ​គូ​ប្រ​កួត​ប្រ​ជែង​ ​ក្នុង​ន័យ​សេដ្ឋ​កិ​ច្ច​ ត្រូវបាន​​អ្នក​វិ​ភាគ​មើល​ឃើញ​ថា​ ​មិ​ន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ង​រអ្វី​នោះ​ទេ​ ​ដោយ​សារ​ប្រ​ទេស​កម្ពុជា ​ជា​ប្រ​ទេស ​ដែល​មាន​ទី​ផ្សារ​សេរី​ ​ប៉ុន្តែ​ក្នុង​នោះ​ ​គេ​ឃើញ​មាន​និ​យ័ត​ករ​ទូរ​គម​នា​គមន៍​កម្ពុជា ​​បាន​ចេញ​សេច​ក្តី​ប្រ​កាស​បញ្ឈប់​រួច​រាល់​ហើយ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​។​ ​ទោះ​បី​ជា​យ៉ាង​នេះក្តី​ ​ដៃ​គូ​ប្រ​កួត​ប្រ​ជែង​ទាំង​អស់​ ក៏​គួរ​តែ​ធ្វើ​ការ​ស​ហ​ការ​គ្នា​ ​ជៀស​វាង​ការ​ធ្វើ​ឱ្យ​ខូច​ផល​ប្រ​យោជ​ន៍​ដល់​អ្នក​ប្រើ​ប្រាស់​៕

ប្រភព៖ http://www.tosread.com/

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top