អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ទាំងនេះជាទស្សនះរបស់លោក បណ្ឌិតកែមឡី ជុំវិញគោលនយោបាយដុំឡើងប្រាក់ខែជូនមន្ត្រីរាជការ

ទាំងនេះជាទស្សនះរបស់លោក បណ្ឌិតកែមឡី ជុំវិញគោលនយោបាយដុំឡើងប្រាក់ខែជូនមន្ត្រីរាជការ

ចាប់តាំងពី ឆ្នាំ ១៩៩៣ ទាហាន ប៉ូលិស មន្ត្រីរាជការ ត្រូវបាន លោក បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ សង្គម លើកឡើងថា ទទួលបាន ប្រាក់ខែ មិន សមស្រប នឹង ការចំណាយ ទាល់តែសោះ ។ ក្នុង សៀវភៅ ស ” គ្រូធំ ” របស់លោក វណ្ណ វិចារ បាន លើកយក ការយល់ឃើញ របស់លោក កែម ឡី មក បញ្ជាក់ថា ទាហាន ប៉ូលិស មន្ត្រីរាជការ ប្រាក់ខែ ទាប នេះ ជា ជំងឺមហារីក ដំណាក់កាល ទី ៤ ទៅហើយ ។
លើ ប្រធានបទ នេះ លោក បណ្ឌិត កែម ឡី លើកឡើងថា ” ប្រាក់ខែ រាជការ ទាប នេះ ធ្វើ ឲ្យ មន្ត្រី អ្នករាជការ បាត់បង់ សីលធម៌ និង នាំ ឲ្យ មហន្តរាយ ដល់ ធនធានធម្មជាតិ ។ បាត់បង់ សីលធម៌ បានន័យថា ពួកគាត់ ធ្វើ អ្វីៗ គ្រប់យ៉ាង ទោះបី បំពាន វិជ្ជាជីវៈ ក៏ដោយ ឲ្យ តែ បាន ហូប ឆ្អែត មួយពេលៗ ឬ ធ្វើ អី ក៏ដោយ ឲ្យ តែ បាន រស់ ។ ចំពោះ ធនធានធម្មជាតិ ទ្រព្យសម្បត្តិ វិញ ត្រូវបាន បំផ្លាញ តាមរយៈ អំពើពុករលួយ ជាដើម ” ។
លោក កែម ឡី បន្តថា ” រាជរដ្ឋាភិបាល ធ្លាប់ បានធ្វើ ការងារ មួយចំនួន ហើយ ដើម្បី រកប្រាក់ ចំណូល ប ន្ថែ ម ឲ្យ មន្ត្រីរាជការ ហើយ ចំណូល ទាំងនោះ បង្កើន តាមរយៈ កំណែទម្រង់រដ្ឋបាល សាធារណៈ ប្រាក់ កន្សោម អាទិភាព ប្រាក់ លាភការ ជាដើម ។ ប៉ុន្តែ កំណែទម្រង់ និង មធ្យោបាយ ទាំងនោះ មិនបាន ជោគជ័យ ទេ មិនមែន ពួកគាត់ មិនមាន សមត្ថភាព ធ្វើ ឡើយ ។ កំណែទម្រង់ ស្អី ក៏ បរាជ័យ ដែរ ព្រោះតែ មន្ត្រីរាជការ ហូប មិន គ្រប់ ” ។
ក្នុង សៀវភៅ ដដែល លោក កែម ឡី បញ្ជាក់ថា ” រាជរដ្ឋាភិបាល អាច ដំឡើង ប្រាក់ខែ យ៉ាងហោចណាស់ ៥០០ ដុល្លារ ជូន មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ។ ប្រាក់ខែ ទាំងនោះ នឹង ធានា ឲ្យ ការងារ មន្ត្រីរាជការ មាន ប្រសិទ្ធភាព ” ។

លោក កែម ឡី បន្តថា ” បើ ពិនិត្យមើល ការសិក្សា សេដ្ឋកិច្ច និង សង្គម របស់ ក្រសួងផែនការ បញ្ជាក់ថា នៅ ភ្នំពេញ មួយ គ្រួសារ ទាល់ តែមាន ៦០១ ដុល្លារ ទើប មន្ត្រីរាជការ ចាយ វាយ គ្រប់ ។ ដូច្នេះ យើង អាច ប្រើ យុទ្ធសាស្ត្រ ពីរ ធំៗ ៖ ១- គឺ បង្កើន ចំណូល និង ទី ២- កាត់បន្ថយ ចំណាយ ” ។
លោក កែម ឡី បន្ថែមថា ” បង្កើន ចំណូល គឺ រាជរដ្ឋាភិបាល ត្រូវធ្វើ កំណែទម្រង់ ស៊ីជម្រៅ លើ ប្រព័ន្ធ ប្រមូល ពន្ធដារ និង ពន្ធគយ ។ បើ រៀបចំ ទំនើបកម្ម ប្រព័ន្ធ ពន្ធដារ និង ពន្ធគយ ធ្វើ យ៉ាងម៉េច ប្រមូល ឲ្យ បាន ៩៥% បាន ចូលមក រដ្ឋ កុំ ឲ្យ ចូលទៅ ឯកជន និង ចូលទៅ គណបក្ស ហើយ ប្រមូល ឲ្យ អស់ សក្តានុពល ជឿថា ធ្វើបាន ” ។
តាម លោក កែម ឡី ” បើសិនណា រាជរដ្ឋាភិបាល មាន ប្រព័ន្ធ ត្រួតពិនិត្យ ត្រឹមត្រូវ នោះ ចំណូល ថវិកាជាតិ នឹង អាច កើន ពី ជាង ៣ ពាន់ លាន ដុល្លារ ទៅដល់ ៦ ពាន់ លាន ដុល្លារ ឯណោះ ” ។
លោក កែម ឡី បាន លើក ឧទាហរណ៍ ងាយៗ ថា ” យើង គិត លេងៗ ថា មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ យើង មាន ចំនួន ជាង ៤០ ម៉ឺន នាក់ ។ រដ្ឋ ផ្តល់ ប្រាក់ខែ ឲ្យ ពួកគាត់ ចំនួន ៥ រយ ដុល្លារ ក្នុង ១ ខែ អាច ចំណាយ អស់ប្រាក់ ២ ពាន់ ៤ រយ លាន ដុល្លារ ។ យើង អាច ធ្វើបាន បើ ផ្អែកលើ ថវិកាជាតិ ដែល អាច រក ពី ប្រព័ន្ធ ពន្ធដារ និង ពន្ធគយ ដែលមាន ស្តង់ដារ ខ្ពស់ ធានា តម្លាភាព និង មិន ពុករលួយ ” ។

ចំពោះ យុទ្ធសាស្ត្រ កាត់បន្ថយ ចំណាយ ក៏ត្រូវ បាន លោក កែម ឡី លើកឡើងថា ” ចំណាយ ខ្ជះខ្ជាយ និង មិន រក ចំណូល ជាហេតុ នាំ ឲ្យ មិនមាន ប្រាក់ គ្រប់គ្រាន់ សម្រាប់ បើក ឲ្យ មន្ត្រីរាជការ ” ។
កាត់បន្ថយ ការចំណាយ ត្រូវបាន លោក កែម ឡី ផ្តល់ យុទ្ធសាស្ត្រ ៦ ចំណុច ៖
១- កាត់បន្ថយ ចំណាយ តាមរយៈ កម្ចាត់ មន្ត្រី ខ្មោច ៖
បើ រកឃើញ មន្ត្រី ខ្មោច ហើយ សម្អាត ឲ្យ អស់ នោះ នឹង ចំណេញ ប្រាក់ ច្រើនណាស់ ទុក បើក ឲ្យ មន្ត្រី ដែល នៅ ធ្វើការ
២- រាជរដ្ឋាភិបាល បែងចែក មុខងារ មន្ត្រី រាជការ ឲ្យ ច្បាស់លាស់ ៖
ត្រូវធ្វើ ឲ្យ មន្ត្រីរាជការ ធ្វើការ មួយថ្ងៃ ៨ ម៉ោង គ្រប់គ្នា ។ ពេលនោះ នឹងមាន មន្ត្រី ច្រើន នាក់ ដែល គាត់ ធ្វើ ការងារ ២ ឬ ៣ កន្លែង បោះបង់ ការងារ រដ្ឋ ចោល មិន ខាន ។ អ្នកខ្លះ មាន តំណែង ដល់ ទៅ អនុរដ្ឋលេខាធិការ តែ ទៅ ធ្វើការ ឲ្យ អង្គការក្រៅរដ្ឋាភិបាល ធ្វើការ ឲ្យ ក្រុមហ៊ុន ឬ ឈរឈ្មោះ បើក ក្រុមហ៊ុន ជាដើម ។
៣- រាជរដ្ឋាភិបាល មាន គោលនយោបាយ រដ្ឋបាល សាធារណៈ ៖
រដ្ឋាភិបាល អាច ផ្ទេរ សាលា គ្រឹះស្ថានសិក្សា ទាំងអស់ ទៅជា គ្រឹះស្ថាន ឯកជន បង់ប្រាក់ ឬ មន្ទីរពេទ្យ រដ្ឋ ទៅជា មន្ទីរពេទ្យ បង់ប្រាក់ ទាំងអស់ ។ ប៉ុន្តែ រដ្ឋ ក៏ត្រូវ រៀបចំ កំណែទម្រង់ លើ លិខិត ដែល បញ្ជាក់ ពី អត្តសញ្ញាណ នៃ ភាពក្រីក្រ ដែរ ។ ពលរដ្ឋ ណា មាន ប័ណ្ណ ក្រីក្រ នឹងមិន ត្រូវ បង់ប្រាក់ ឡើយ ក្នុងពេលដែល ពួកគាត់ ចូល សាលារៀន ឬ ចូល ព្យាបាល នោះ ។ រដ្ឋាភិបាល ត្រូវ យកលុយ ពន្ធដារ បង់ ជំនួស រាស្ត្រ ក្រីក្រ ។
៤- ត្រូវ រៀបចំ ផែនការ ថវិកាជាតិ ឲ្យ បាន ច្បាស់ ផ្អែកលើ ផែនការ សកម្មភាព ៖
ត្រូវគោរព ក្រសួងផែនការ មិនមែន គោរព តាម ផែនការ ដែល ក្រសួង ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច កំណត់ នោះទេ ។
៥- ត្រូវ ចាយ ថវិកាជាតិ ឲ្យ ចំ កន្លែង អាទិភាព ៖
វិស័យ ណា ត្រូវការ ច្រើន តិច ក្រសួង ណា ចាំបាច់ ។ ឧទាហរណ៍ ថា បើ ក្រសួង ណា ត្រូវការ ត្រូវ ឲ្យ ក្រសួង នោះ ជាក់ស្តែង ជៀសវាង ចាត់ចែង ថវិកា តាម ការនឹកឃើញ ។
៦- ការផ្ទេរ ភារកិច្ច ៖
ឥឡូវនេះ បើ មាន រដ្ឋមន្ត្រី ម្នាក់ ចុះ ខេត្ត តម្រូវ ឲ្យ ប្រធាន មន្ទីរ ២៥ ខេត្ត រាជធានី ធ្វើដំណើរ អម ចុះ មូលដ្ឋាន ។ ពេល ជជែក ជាមួយ អ្នកភូមិ ចប់ ត្រូវ ផឹកស៊ី ប៉ាវ គ្នា ពេញ ខេត្ត ទៀត ។ ទាំងអស់នេះ ចំណាយ ច្រើនណាស់ ។ ក្រសួង ខ្លះ ត្រូវ បង្រួប មិនមែន ត្រូវ ពង្រីក ទេ ហើយ គួរតែបង្កើត នាយកដ្ឋាន ឲ្យ បាន ច្រើន ដើម្បី ធ្វើការ វិញ ល្អ ។
លោក កែម ឡី ក៏ បាន សរសើរ រាជរដ្ឋាភិបាល ដែល ដក អាជ្ញាធរ ជាតិ មួយចំនួន ដាក់ ក្រោម ក្រសួងសាមី ។ ប៉ុន្តែ ក៏ នៅមាន អាជ្ញាធរ ផ្សេងៗ ទៀត ដែល ស្ថិត នៅក្រៅ ក្រសួង ហើយ ចាយលុយ ជាតិ ខ្ជះខ្ជាយ ណាស់ ដូច្នេះ ត្រូវ បញ្ចូល ក្នុង ក្រសួងសាមី ទាំងអស់ វិញ ។
លោក កែម ឡី គូសបញ្ជាក់ថា ” រាជរដ្ឋាភិបាល ត្រូវធ្វើ បដិវត្ត ប្រាក់បៀវត្សរ៍ មន្ត្រីរាជកា រ ជាជាង រង់ចាំ មន្ត្រីរាជការ ធ្វើ បដិវត្ត បង្ហូរឈាម ” ។

ចំពោះ រាជ រដ្ឋាភិបាល កំណត់ ផែន ការ ពន្ធដារ និង ពន្ធគយ តាម ច្បាប់ ថវិកា ជាតិ ប្រចាំ ឆ្នាំ ដោយ បញ្ជាក់ ថា ការ ប្រមូលពន្ធ គយ ពន្ធ ដារ សុទ្ធតែ លើស ផែន ការ រៀង រាល់ ឆ្នាំ ត្រូវ បាន លោក កែម ឡី ពន្យល់ថា “រាជរដ្ឋាភិបាល បាន កំណត់ ផែន ការ ពន្ធដារ និង ពន្ធគយ ដោយ ចំនួន ទឹក ប្រាក់។ ឧបមាថា គយមួយកន្លែង ត្រូវប្រមូលពន្ធ ឲ្យ បាន ១ពាន់លានរៀល ២ពាន់លានរៀល ក្នុង ១ខែ ជា ដើម។ ការ កំណត់ គោល ដៅ ប្រមូល ពន្ធ គយ ដោយ ទំហំ ទឹក ប្រាក់ នេះ មិន ត្រឹម ត្រូវ ឡើយ ហើយ កន្លែង ខ្លះ ទៀត ប្រមូល ពន្ធ តែ១ ខែ គឺគ្រប់ផែនការប្រមូលដល់ទៅ ១ឆ្នាំ ឯណោះ”។
លោក គ្រូធំ ក៏បាន លើកឡើងថា ” ហេតុអ្វី បានជា យើង បង្កើត សង្គម អយុត្តិធម៌ បែបនេះ ? មន្ត្រី មួយ ការិយាល័យ មានតែ មេ ម្នាក់ ។ កូនចៅ ក្រ ម្ភៃ សាមសិប នាក់ ។ មន្ទីរ មួយ មានតែ ប្រធាន មន្ទីរ ម្នាក់ និង គណនេយ្យ ម្នាក់ ។ យើង មើលឃើញ គយ មាន គ្រូ ក្រ ណាស់ ។ យើង ឃើញ ពន្ធដារ មាន តែ គ្រូបង្រៀន អន់ តែ យើង ឃើញ មេ គយ មាន មែនទែន ។ យើង ឃើញ មេទាហាន មាន មែនទែន មាន ដី រាប់មិនអស់ តែ កូនទាហាន តាម ព្រំដែន រក អង្ករ ច្រក ឆ្នាំង មិនបាន ផង វេទនា រហូតដល់ ចូលនិវត្តន៍ ។ យើង ត្រូវ ពិចារណា ចំណុច ទាំងអស់នេះ “៕

ប្រភពពី៖ FANKHMER

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top