អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ទាំងនេះជាមូលហេតុដែលនាំឲ្យ ក្រុមហ៊ុន Bosch ជាក្រមហ៊ុនល្អជាងគេនៅក្នុងស្រុកខ្មែរ

ទាំងនេះជាមូលហេតុដែលនាំឲ្យ ក្រុមហ៊ុន Bosch ជាក្រមហ៊ុនល្អជាងគេនៅក្នុងស្រុកខ្មែរ

ក្នុង​រយៈ​ពេល​ ៦​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ​ ក្រុមហ៊ុន​ Bosch ​បាន​ពង្រឹង​ភាព​ខ្លាំង​របស់​ខ្លួន​គួរ​ឱ្យ​កត់​សម្គាល់​ ពោល​គឺ​​​ទទួល​បាន​កំណើន​ពីរ​ខ្ទង់​តែ​ម្ដង។ ​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ មាន​​នៅ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​បាន​បែប​នេះ។ ​​​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន។ 

​អាជីវកម្ម​គ្រប់​វិស័យ​ទាំងអស់​មានការ​អភិវឌ្ឍ​ន៍​ខ្លាំង​

​អាជីវកម្ម​ផ្នែក​គ្រឿងបន្លាស់​យានយន្ត​របស់ Bosch គឺជា​អាជីវកម្ម​ចម្បង​សម្រាប់​កំណើន​ទាំងមូល​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦​។ ដោយសារ​ការរីកចម្រើន​ទីផ្សារ​ផ្នែក​យានយន្ត​បានធ្វើ​ឲ្យ​អាជីវកម្ម​ផ្នែក​នេះ​សម្រេចបាន​នូវ​អត្រាកំណើន​ការលក់​រហូតដល់​បី​ខ្ទង់​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។ យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចំនួន​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើងដល់​៣.៧​លាន​គ្រឿង​នៅក្នុង​ឆ្នាំ​២០១៦​ដែលមាន​អត្រាកំណើន​១៦​ភាគរយ​ក្នុង​មួយឆ្នាំ​។ លោក Andre de Jong បាន​មានប្រសាសន៍ថា​៖ “​ទិដ្ឋភាព​នៃ​វិស័យ​យានយន្ត​នៅ​កម្ពុជា​គឺមាន​លក្ខណៈ​ចម្រុះ​បើ​និយាយ​អំពី​ប្រភព​ផលិត និង​ប្រភេទ​យានយន្ត​។ អាស្រ័យ​ហេតុនេះហើយ​បានជា​ក្រុមហ៊ុន Bosch ពង្រីក​ស្រ​ឡាយ​ផលិតផល​កាន់តែច្រើន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទិដ្ឋភាព​នៃ​វិស័យនេះ​។​” លោក Andre de Jong បាន​បន្ថែមថា​៖ “​ស្រប​ជាមួយនឹង​ការខិតខំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​ពង្រឹង​សុវត្ថិភាព​យានយន្ត​ធន​ធ្ងន់ យើង​បាន​ពង្រីក​នូវ​ស្រ​ឡាយ​ផលិតផល​របស់​ក្រុមហ៊ុន​ដោយបាន​នាំចូល​នូវ​ប្រភេទ​គ្រឿងបន្លាស់​សម្រាប់​គ្រឿងចក្រ (off-highway product segment)​។​”

 

​អាជីវកម្ម​ផ្នែក​ឧបករណ៍​ជាង​ជំនាញ​នៅតែ​រក្សាបាន​កំណើន​វិជ្ជមាន ដែល​កំណើន​នេះ​បានមកពី​ការបន្ត​រីកលូតលាស់​នៃ​ឧស្សាហកម្ម​សំណង់​។ នៅត្រឹម​បំណាច់​ឆ្នាំ​២០១៦​មាន​គំរោង​វិនិយោគ​សំណង់​ជាង​២,៦០០ ដែល​បានអនុម័ត​រួច​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង​១៤០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​។ ហើយ​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​នៃ​គម្រោង​ទាំងនោះ​មាន​រហូតដល់​ទៅ​៨.៥​ពាន់​លាន​ដុល្លា​។ លោក Andre de Jong បាន​មានប្រសាសន៍ថា​៖ “Bosch មាន​គោលបំណង​ចូលរួមចំណែក​ដល់​ភាព​រីកចម្រើន​នៃ​ប​ច្ចក​វិទ្យា​នៅក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​។​

 

​ដើម្បី​គាំទ្រ​ដល់​ការរីកលូតលាស់​ដ៏​ខ្លាំងខ្លា​នៃ​វិស័យនេះ ក្រុមហ៊ុន​សំណង់​នានា​ត្រូវមាន​លទ្ធភាព​ទទួលបាន​នូវ​ឧបករណ៍​ជាង​ដ៏​ត្រឹមត្រូវ និង​មាន​គុណភាព​ខ្ពស់​។ ដូច្នេះហើយ​នៅក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​យើង​បាន​នាំមក​នូវ​ផលិតផល​ឧបករណ៍​ជាង​ប្រភេទ​ថ្មី​មាន​ឈ្មោះថា “Heavy Duty” ដែល​ឧបករណ៍​ជាង​នេះ​មានគុណ​ភាព​ខ្ព​ស់ធន​ប្រើប្រាស់​បានយូរ​អង្វែង ហើយ​ត្រូវបាន​ផលិតឡើង​ជាពិសេស​តម្រូវ​នឹង​ប្រភេទ​ការងារ​សំណង់​ធន់​ធ្ងន់​។​”

 

​ការរីកចំរើន​វិស័យ​សំណង់​នេះ​ក៏បានផ្តល់​ឱកាស​ដល់​អាជីវកម្ម​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​សុវត្ថិភាព និង​សន្តិសុខ​ដល់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា​ដែលមាន​ដូចជា ខុន​ដូ ការិយាល័យ និង​សណ្ឋាគារ​ជាដើម​។ អាជីវកម្ម​ផ្នែក​នេះ​សម្រេចបាន​នូវ​កំណើន​ការលក់​ខ្ពស់​ខ្លាំង​រហូតដល់​ពីរ​ខ្ទង់​ហើយ​ផលិតផល​កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​សោរ​ទ្វា​សុវត្ថិភាព (access control systems) បានរួម​ចំណែក​ចម្បង​ដល់​កំណើន​នេះ​។

 

​អាជីវកម្ម​ផ្នែក​ច្ចេក​វិទ្យា​គ្រឿងចក្រ​បញ្ជា​ក៏​ទទួលបាន​លទ្ធផល​ល្អ​ផងដែរ​នៅក្នុង​ឆ្នាំ​២០១៦​។ បច្ចុប្បន្ន​អាជីវកម្ម​ផ្នែក​នេះ​ផ្តល់នូវ​ដំណោះស្រាយ​សម្រាប់​វិស័យ​ផលិតកម្ម កសិកម្ម រ៉ែ ថាមពល និង​សំណង់​។ Bosch ក៏បាន​ពង្រីក​បន្ថែម​នូវ​ផលិតផល​ថ្មី​នៅក្នុង​វិស័យ​សំណង់ ដែល​រួមមាន​ផលិតផល​បំ​លែង​ហ្វ្រេ​កង់ (frequency converters) ដើម្បី​ជួយ​សន្សំសំចៃ​ថាមពល​អគ្គិសនី​សម្រាប់​អគារ​។​

​បង្កើត​ម៉ាក​យីហោ​សាជីវកម្ម​ល្បីល្បាញ​នៅ​កម្ពុជា​

 

​ដើម្បី​គាំទ្រ​ដល់​លូតលាស់​អាជីវក​ម្មរយៈ​ពេល​វែង និង​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​បានដឹង​កាន់តែច្បាស់​ពី​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា  Bosch បាន​បើក​យុទ្ធនាការ​ម៉ាក​យីហោ​សាជីវកម្ម​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេ​ហ៍​ជា​លើកដំបូង​កាលពី​ឆ្នាំមុន​ក្រោម​ពាក្យស្លោក “​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​”​។ សកម្មភាព​នៃ​យុទ្ធនាការ​នេះ ដែល​បាន​អនុវត្ត​នៅ​កម្ពុជា​គឺ​ផ្តោតលើ​ឌីជីថល​ដែល​រួមមាន microsite ភ្ជាប់​ជាមួយ Facebook app ហើយ​ភ្ជាប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​ដូចជា កាសែត ទូរទស្សន៍ ព្រមទាំង​ផ្សព្វផ្សាយ​លើ​ផ្ទាំង​ប៉ាណូ រថយន្តក្រុង និង​ចំណត​រថយន្តក្រុង​ជាដើម​។  ​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៧ Bosch នឹង​បន្ត​យុទ្ធនាការ​ខាងលើ​ក្នុង​ជំហាន​ទី​ពីរ​ផងដែរ​។​

 

​លើកស្ទួយ​ការបង្កើន​គុណភាព​ជីវិត​ដល់​សហគមន៍​

 

​ទស្សនវិជ្ជា​របស់​ក្រុមហ៊ុន​ក្នុងការ​បង្កើន​គុណភាព​ជីវិត​បាន​ពង្រីក​វិសាលភាព​លើសពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ទៅ​ការជួយ​សង្គម​នៅក្នុង​ប្រទេស​ដែល​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​។ ចំណែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា Bosch បានផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​គ្រុប​ង្គោ​ល​មកពី​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នានា​តាំងពី​ឆ្នាំ​២០១០​។ នៅក្នុង​ឆ្នាំ​២០១៦ Bosch បានផ្តល់​វគ្គ​ហ្វឹកហ្វឺន​ដល់​គ្រូ​បង្គោល​ជាង​១០០​នាក់ ហើយ​ក៏បាន​បរិច្ចាគ​ផលិតផល Bosch មួយចំនួន​ផងដែរ​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​។ លោក Andre De Jong បាន​មានប្រសាសន៍ថា​៖ “Bosch មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ​ក្នុង​ការជួយ​ដល់​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ វា​គឺជា​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​មោះមុត​ក្នុង​ការធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​ដល់​សហគម​តាមរយៈ​ការផ្ទេរ​ចំណេះ និង​ជំនាញ​ពិត​។ ”

 

​ទស្សនវិស័យ និង​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១៧ របស់ Bosch Group

 

​នៅក្នុង​ឆ្នាំ​២០១៧ ដោយមាន​ការព្យាករណ៍​អំពី​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​មាន​កំរិត​ទាប និង​ភាពមិនប្រាកដប្រជា​នៃ​ភូមិសាស្ត្រ​នយោបាយ Bosch មាន​គោលដៅ​សម្រេច​កំណើន​ការលក់​នៅ​ចន្លោះ​ពី​បី​ទៅ​ប្រាំ​ភាគរយ​។ ហើយ​ទោះបីជា​មានការ​វិនិយោគ​ទុក​មុន​ច្រើន​ដើម្បី​ការពារ​អនាគត​របស់​ក្រុមហ៊ុន​យ៉ាងណាក៏ដោយ​យើង​នៅតែ​បន្ត​កំណត់​យក​លទ្ធផល​វិជ្ជមាន​។ លោក​បណ្ឌិត Volkmar Denner ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Robert Bosch GmbH បាន​មានប្រសាសន៍ថា​៖ “​ភាពជោគជ័យ​លើ​អាជីវកម្ម​ថ្ងៃនេះ នឹង​ផ្តល់នូវ​ឱកាស​ដល់​យើង​ដើម្បី​កំណត់​នូវ​អនាគត​ពិភពលោក​សម្រាប់​ថ្ងៃស្អែក​។ ហើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខ​ផ្នែក​របកគំហើញ​បច្ចេកវិទ្យា យើង​កំពុង​កំណត់​អនាគត និង​ជំរុញ​ការផ្លាស់ប្តូរ​។​” ចំណុច​ស្នូល​នៃ​ការផ្លាស់ប្តូរ​នេះ​គឺ​ការផ្លាស់ប្តូរ​នៅក្នុង​ផ្នែក​បច្ចេកវិទ្យា​យានយន្ត និង​បច្ចេកវិទ្យា​ត​ភ្ជាប់​ឧបករណ៍ប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត (IoT)​។ នៅត្រឹម​ឆ្នាំ​២០២០ គ្រប់​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ​របស់ Bosch ទាំងអស់​នឹងមាន​បំពាក់​បច្ចេកវិទ្យា​ត​ភ្ជាប់ ហើយ​ចំណុច​សំខាន់​គឺ​បច្ចេកវិទ្យា​ប្រើ​សិន​ស័​រ​សម្រាប់​ឲ្យ​វត្ថុ​មាន​វិ​ញា​ញ (AI)​។ ក្នុង​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ទៀត Bosch នឹង​វិនិយោគ​ចំនួន​៣០០​លាន​អឺរ៉ូ នៅក្នុង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ប្រើ​សិន​ស័​រ​សម្រាប់​ឲ្យ​វត្ថុ​មាន​វិញ្ញាណ៕​

ប្រភពពី៖ bizkhmer

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top