អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > វប្បធម៌ > ជួយស៊ែរទាំងអស់គ្នា ដេញចាប់ឡានដឹកឈឺបែរជាចាប់បានឡានដឹកវត្ថុបុរាណទៅវិញ

ជួយស៊ែរទាំងអស់គ្នា ដេញចាប់ឡានដឹកឈឺបែរជាចាប់បានឡានដឹកវត្ថុបុរាណទៅវិញ

ក្រុមការងារចំរុះ នៃសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានចាប់ឡាន១គ្រឿងម៉ាក Camry ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-8316 ដែលផ្ទុកវត្ថុបុរាណខុសច្បាប់។ សមត្ថកិច្ចប្រាប់​អ្នក​កាសែតថា ៖ក្រោយពីទទួលព័ត៌មានថាមានរថយន្តដូចភិនភាគខាងលើមានការដឹកបទល្មើសខុសច្បាប់ធ្វើដំណើរចេញពីស្រុកស្វាយលើចូលមកតាមផ្លូវម៉ាឡេ ត្រង់ចំណុច(ភ្នំតូច)ក្នុងស្រុកបន្ទាយស្រីនោះ ក្រុមការងារបានធ្វើការល្បាតតាមដងផ្លូវបានឃើញក៍ធ្វើការស្ទាក់ចាប់មុខ

សញ្ញាខាងលើដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែរថយន្តនោះមិនឈប់ ហើយបានបើករត់គេចចេញពីសមត្ថកិច្ច  ។ ភ្លាមនោះ  សមត្ថកិច្ចក៍បានដេញតាម ជនសង្ស័យបានបើកគេចទៅតាមផ្លូវ ភូមិត្បែងខាងលិច ហើយបានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។

សមត្ថកិច្ចក៍បានស្ទូចរថយន្តដឹកបទល្មើស មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីហើយបានធ្វើការឆែកឆេរ រកឃើញវត្ថុតាងមាន ថ្មរាងកំពូលប្រាសាទបុរាណ២ដុំមានសណ្ឋាន(លក្ខណៈជាកំពូលសីម៉ា)ប្រាសាទមានទំហំ ៤៥សង់ទីម៉ែត្រ គុណ ៣៨សង់ទីម៉ែត្រ កំពស់ ៩០  សង់ទីមឡែត្រ , ថង់យាមលោកសង្ឃ០១ ,ស្រោមបាតចំនួន០១ ,វិក័យប័ត្រវីង០១សន្លឹក ដែលមានលេខអ្នកថ្ញើរនិងអ្នកទទួល,និងរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-8316 សេរីឆ្នាំ១៩៩៣។ទោះជាបែបណាក្តី គេមិនទាន់​បញ្ជាក់ថា ពីអត្ថសញ្ញាណវត្ថុបុរាណទាំងអស់នោះនៅឡើយ៕

ប្រភពពី៖ FANKHMER

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top