អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ជឿទេថា ល្មៀតនិងទឹកឃ្មុំអាចជួយអ្នកពីភាពចំខ្មៅជុំវិញបរិវេណភ្នែកបាន

ជឿទេថា ល្មៀតនិងទឹកឃ្មុំអាចជួយអ្នកពីភាពចំខ្មៅជុំវិញបរិវេណភ្នែកបាន

មិនថាបុរស ឬក៏នារីនោះទេ គឺសុទ្ធតែមិនចង់ឲ្យកើតមាន ដក់ខ្មៅក្រោមភ្នែកឡើយ ពីព្រោះវាធ្វើឲ្យបាត់បង់សម្រស់មួយកម្រិតធំ ហើយថែមទាំងគួរឲ្យខ្មាសគេទៀតផង។

ប៉ុន្តែសូមកុំបារម្ភអី ថ្ងៃនេះ យើងនឹងបើកកកាយអាថ៌កំបាំងបំបាត់ដក់ខ្មៅក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែប្រើ “រមៀត”

ជាក់ស្តែង រមៀតគឺជាគ្រឿងទេស ដែលត្រូវបានគេប្រើប្រាស់ក្នុងអាហារ និងផលិតផលថែរក្សាស្បែកជាច្រើន ជុំវិញពិភពលោក។ ជាពិសេស វាមានលក្ខណៈសម្បត្តិជួយឲ្យស្បែកប្រែជាសភ្លឺចែងចាំង ព្រមទាំងបំបាត់ស្នាមដក់ខ្មៅ និងស្នាមជ្រួញត្រង់ភ្នែកបានថែមទៀតផង។

# គ្រឿងផ្សំ មានដូចជា ៖

• (ម្សៅ) រមៀត ចំនួនមួយស្លាបព្រាបាយ

• ទឹកឃ្មុំសុទ្ធ ចំនួនមួយស្លាបព្រាបាយ។

# របៀបអនុវត្ត ៖

១. លាយគ្រឿងផ្សំខាងលើចូលគ្នា ឲ្យចេញជាល្បាយមួយ។

២. យកច្រាស ឬសំឡីត្បារត្រចៀក មកជ្រលក់ ហើយលាបតាមបរិវេណស្បែកដក់ខ្មៅក្រោមភ្នែក (គួរលាបជុំវិញបរិវេណភ្នែក ដើម្បីបង្កើនសម្រស់ភ្នែកទាំងមូល)។

៣. លាបទុកចោលរយៈពេល ១៥ ទៅ ២០ នាទី សឹមលាងសម្អាតដោយទឹកក្តៅឧណ្ណៗ។

៤. អ្នកគួរតែអនុវត្តរូបមន្តនេះ ជារៀងរាល់យប់ទើបជាការល្អ។ សម្រាប់ល្បាយរមៀតដែលនៅសល់ អ្នកអាចរក្សាវាទុកក្នុងទូទឹកកក ទុកប្រើប្រាស់រយៈពេល មួយសប្តាហ៍បាន។ មិនយូរទេ អ្នកនឹងឃើញពីភាពខុសប្លែក ជាក់ជាមិនខានឡើយ៕

ប្រភពពី៖ khmerload

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top