អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > សូមជួយចែករំលែកពីប្រភេទថ្នាំមួយនេះ(ប៉ារ៉ាសេតាម៉ុល)

សូមជួយចែករំលែកពីប្រភេទថ្នាំមួយនេះ(ប៉ារ៉ាសេតាម៉ុល)

នៅពេលមានអាការៈក្តៅខ្លួន ឈឺក្បាល ឈឺពោះ ឈឺខ្នង ឈឺធ្មេញ ចុកដៃជើង គ្រុនរងាស្រៀវស្រាញ ឬចង់ផ្តាសាយភ្លាម​ ប្រជាពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន ​ពិសេស​អ្នក​រស់​នៅ​តាម​និគម​ជនបទ​តែង​តែ​ប្រើ​ប្រាស់ថ្នាំ​ប៉ារ៉ាសេតាមុល (Paracétamol) ដោយគ្មានបញ្ជា​រ​បស់​គ្រូពេទ្យ។​ នេះ​ក៏​ព្រោះតែ​គេ​គិត​ថា ​ពពួក​ថ្នាំ​នេះ​​មាន​ប្រសិទ្ធភាព​ត្រូវ​នឹង​ជំងឺ​ច្រើន​យ៉ាង។ ​នេះជាការកត់សម្គាល់របស់ក្រុមជំនាញវេជ្ជសាស្រ្ត។

ទោះបីជាពលរដ្ឋភាគច្រើនសុទ្ធតែបានស្គាល់ពីពពួកថ្នាំប៉ារ៉ាសេតាមុល ថា​ជាឱសថ​សាមញ្ញ​អាច​រក​ទិញ​បាន​យ៉ាង​ងាយ​នៅ​តាម​ឱសថ​ស្ថាន​តូច​ធំ​ដោយ​មិន​ចាំ​បាច់​មាន​វេជ្ជ​បញ្ជា​ក៏ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​វា​គ្មាន​ផល​វិបាក​ ឬគ្មាន​គ្រោះថា្នក់​នោះដែរ​។ ​តាម​ពិត​ឱសថ ​គឺជា​អាវុធ​មុខ​ពីរ​ដែល​អាច​ព្យាបាល​រោគា​បាន​ ហើយ​ក៏​អាច​សម្លាប់​មនុស្ស​បាន​ដែរ​ បើគេមិនចេះប្រើប្រាស់។

អ្នកជំនាញខាងឱសថសាស្រ្តបានបញ្ជាក់ថា ការទទួលទានថ្នាំពពួកប៉ារ៉ាសេតាម៉ុលលើសពីកម្រិតកំណត់ វានឹង​បង្ក​ជាគ្រោះ​ថ្នាក់ ​និង​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ថ្លើម។​ អ្នក​ទទួល​ទាន​ថ្នាំ​ប៉ារ៉ាសេតាមុល​ជា​ប្រចាំ ​មិនត្រឹម​តែ​ធ្វើឱ្យ​ថ្លើម​ពុលលែង​ដំណើរ​ការ​ប៉ុណ្ណោះទេ ​តែថែម​ទាំង​មាន​អាត្រា​ប្រឈម​នឹង​ជំងឺ​មហារីក​គ្រាប់​ឈាម​កើន​ឡើង​ផង​ដែរ​។ ក្រៅ​ពីនេះ​ក៏នៅ​មាន​ការ​សិក្សា​ជាច្រើន​ដែល​បាន​បញ្ជាក់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពពួក​នេះដែរ។ ​

ទោះជាយ៉ាងណាក៏ដោយ បើគេគោរពតាមការណែនាំរបស់អ្នកជំនាញខាងឱសថសាស្រ្ត គេនឹងអាចបញ្ចៀសគ្រោះអាក្រក់ទាំង​នេះ​បាន។​ ការ​ទទួល​ថ្នាំ​ត្រូវ​គោរព​តាម​កម្រិត​បញ្ជា​នៃ​ការ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​អាយុ ​ទម្ងន់ សម្រាប់ទារកនិងកុមារ​ ដោយ​ឃ្លាត​ពេល​​យ៉ាង​​តិច​​បួន​ម៉ោង។ ​ចំពោះ​មនុស្ស​ចាស់​ក៏​ដូចគ្នា​ ប្រសិន​បើ​អ្នកប្រើថ្នាំពពួកប៉ារ៉ាសេតាម៉ុលម្តងម្កាល ពេលឈឺក្បាលឬក្តៅខ្លួន​មួយ​ថ្ងៃ​បី​គ្រាប់​ តែពីរ​បី​ថ្ងៃ​ឈប់ ​នោះ​លោក​អ្នក​នឹង​មិន​ទទួល​រង​ផល​វិបាក​បង្ក​ឡើង​ដោយ​ថ្នាំ​ឡើយ។ ​ប៉ុន្តែ ពាក្យថាប្រើច្រើនជ្រុល​ គឺលេប​រាល់​ថ្ងៃ​ក្នុង​កម្រិត​ចាប់​ពី​បី​គ្រាប់​ក្នុង​មួយ​ថ្ងៃ ​អស់​រយៈ​ពេល​លើស​ពីពីរ​សប្តាហ៍​ឡើង​ទៅ ​នោះយើង​នឹង​រង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ ដែល​ជា​ផល​ប៉ះ​ពាល់​បន្ទាប់​បន្សំ​របស់​ថ្នាំ​ហើយ៕

ប្រភពពី៖ interconrooster

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top