អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > សាលា​រៀន​ អន្តរទ្វីប​ អាមេរិកាំង ​សាខា​ទួល​គោក ​ប្រារព្ធ​ទិវា​កីឡា​កុមារ​​ លើក​​ទី​៦​​​

សាលា​រៀន​ អន្តរទ្វីប​ អាមេរិកាំង ​សាខា​ទួល​គោក ​ប្រារព្ធ​ទិវា​កីឡា​កុមារ​​ លើក​​ទី​៦​​​

សិស្សានុសិស្សកម្រិតថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងសិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ទទួលគោក បានប្រារព្ធទិវាកីឡាកុមារ លើកទី៦ នៅថ្ងៃទី៥ ខែឧសភា ក្នុងបរិវេណទីលានក្លឹបកីឡា រ៉យសេវេន (RooY 7 Sport Club) ​ក្រោម​ការ​ដឹក​នាំ​របស់នាយិកាផ្នែកកីឡា ចាងហ្វាង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសហការីនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើននាក់។

%e1%9f%a2

ក្នុងទិដ្ឋភាពដ៏សប្បាយអឺងកងរបស់កុមារតូចៗ លោកគ្រូ អ្នកគ្រូបានដឹកនាំសិស្សកម្ដៅ​សាច់​ដុំ ​មុននឹង​ចាប់​ផ្តើម​កម្មវិធី​លេង​ល្បែង​កីឡា​របស់​សិស្ស​តូចៗ​យ៉ាង​សម្បូរ​បែប​និង​ពេញនិយម​ផ្សេងៗ ដូចជាការរាំត្រាប់តាមបទភ្លេង ល្បែងអម្រែកទឹក ល្បែងបំបែក​ប៉េង​ប៉ោង ​ល្បែង​ឆ្លង​ឧបសគ្គ ល្បែងផ្លោះរបា ល្បែងដើរត្រឡោក និងល្បែងពូតកន្សែងសន្សំទឹកជាដើម។

%e1%9f%a3

គួរជម្រាបជូនថា ទិវាកីឡាកុមាររៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់​សិស្សានុសិស្ស​តូចៗ​ទាំង​អស់​បាន​ធ្វើ​លំហាត់​ប្រាណ​លើ​ចលនា​បន្លាស់​ទី ​ព្រម​ទាំង​ធ្វើ​ការ​ហ្វឹក​ហាត់​តម្រង់​ទិសកុមារ​តូចៗ​លើ​វិញ្ញាសា​អត្តពលិក ​ដែល​រួម​មាន​ការរត់​ ការលោត និង​ល្បែង​កីឡា​មួយ​ចំនួន​ទៀត។​ មែន​ទែន​ទៅ ​ទិវា​មួយ​នេះ​មិន​ត្រឹម​តែ​ផ្តល់ឱកាសឱ្យសិស្សទទួលបាននូវបទពិសោធ និង​ប្រយោជន៍​បន្ថែម​ពី​លើ​មេរៀន​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ថ្នាក់​ប៉ុណ្ណោះទេ តែថែមទាំងជួយជំរុញការលូតលាស់កាយសម្បទានិងសុខភាពកុមារឱ្យរឹតតែរឹងមាំផង​ដែរ។ ​លើស​ពី​នេះ ​ទិវា​កីឡា​កុមារ ក៏បានជួយបង្កើនសមត្ថភាពប្រាជ្ញាស្មារតី ព្រមទាំងភាពក្លាហាន​ក្នុងការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​មជ្ឈដ្ឋាន​ខាង​ក្រៅ​កាន់​តែ​ប្រសើរ​ឡើង ហើយអ្វី​ដែល​រឹង​រឹត​តែ​ពិសេស​នោះ ​គឺធ្វើឱ្យកុមារមានស្មារតីប្រយ័ត្នប្រយែងខ្ពស់ រហ័សរហួន ​និងមាន​ភាព​ឈ្លាសវៃ​ប៉ិន​ប្រសប់​ផង​ដែរ។​ នេះបើ​តាម​ការ​លើក​ឡើង​របស់​នាយិកា​ផ្នែក​កីឡាប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក៕

%e1%9f%a4

%e1%9f%a5

%e1%9f%a6

%e1%9f%a7

ប្រភពពី៖ interconrooster

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top