អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > រកឃើញហើយ! ជួយស៊ែរគ្នាអត្ថប្រយោជន៏នៃផ្លែកន្ទួត

រកឃើញហើយ! ជួយស៊ែរគ្នាអត្ថប្រយោជន៏នៃផ្លែកន្ទួត

សុខភាព​៖​ ផ្លែ​កន្ទួត​សម្បូរ​ទៅដោយ​វីតាមីន C, ប្រូតេអ៊ិន​, ជាតិ​សរសៃ និង​សារធាតុ​ខនិជ ។​

– ប្រភព​វីតាមីន C៖ ផ្លែ​កន្ទួត​មាន​កម្រិត​វីតាមីន C ខ្ពស់​ជាង​ពពួក​ផ្លែក្រូច​ទៅទៀត​។ វា​មាន​​កម្រិត​វីតាមីន C ខ្ពស់​ជាង​ផ្លែ​ ​ក្រូច​ដល់​ទៅ ៣០​ដង​។ ការស្រាវជ្រាវ​បាន​រកឃើញ​ថា ​វីតា​មីន C អាច​កាត់បន្ថយ ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​, ដើរតួរ​ជា​សារធាតុ​ធម្មជាតិ​ប្រឆាំង​នឹង ​អ៊ី​ស​ស្តា​មីន និង​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ដើម្បី​ទទួលបាន​វីតាមីន C ពេញ​លេញ​ពី​ផ្លែ​កន្ទួត អ្នក​ត្រូវ​ពិសារ​វា​ទាំង​ស្រស់​។​

– អង់​ទី​អុក​ស៊ីដង់​៖ អាហារ​ដែល​សម្បូរ ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់​ អាចការពារ​ពី​រ៉ាឌីកាល់​សេរី​​ដែល​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សុខភាព រួម​មាន​ជំងឺ​មហារីក​ផងដែរ​។ ផ្លែ​កន្ទួត​​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់ ដូចជា quercetin (​ដែល​មាន​​ក្នុង​ផ្លែ​ប៉ម​), អាស៊ី​ត gallic និង អាស៊ី​ត ellagic (​ដែល​មាន​ក្នុង​តែ​បៃតង​) និង corilagin​។​

– ប្រឆាំង​នឹង​ជំងឺ​មហារីក​៖ ការសិក្សា​ស្រាវជ្រាវរបស់​ប្រទេស​ជប៉ុន​បាន​រកឃើញថា​ទឹក​របស់ ​ផ្លែ​កន្ទួត​អាច​បង្ករ​ ការលូតលាស់​នៃ​កោសិកា​មហារីក​។ កោសិកា​ដែល​មាន​ប្រតិកម្ម​​ល្អ​បំផុត​ជាមួយ​នឹង​ទឹក​កន្ទួត​គឺ​កោសិកា​របស់​ក្រពះ ស្បែក និង​ស្បូន​។​

– ប្រឆាំង​នឹង​បញ្ហា​រលាក​៖ ផ្លែ​កន្ទួត​ត្រូវបាន​គេ​ដឹងថា​មាន​គុណសម្បត្តិ​ព្យាបាល ​បញ្ហា​រលាក ដូចជា បញ្ហា​រលាក​ច្រមុះ និង​ភ្នែក ហើយ​វា​ក៏​ត្រូវបាន​គេ​រកឃើញ​ថា​អាច​កាត់បន្ថយ​​បញ្ហា​រលាក​ដែល​បង្ករ​​ឡើង​​ដោយ​​បញ្ហា​​សន្លាក់​​ផងដែរ​។​

– គុណសម្បត្តិ​ផ្សេងៗ​របស់​ផ្លែ​កន្ទួត​៖ មិន​ថា​អ្នក​ញ៉ាំ​វា​ទាំង​ស្រស់​ឬ​ក្រៀម ឬ​លាយ​ជា​មួយនឹង​​ថ្នាំ​រុក្ខជាតិ​ផ្សេងទៀត ឬ​​ប្រើ​ជា​គ្រឿង​បន្ថែម​រសជាតិ​នោះ​ទេ ផ្លែ​កន្ទួត​គឺជា​ផ្លែឈើ​មួយ​​ដែល​មាន​គុណសម្បត្តិ​ជា​ច្រើន​ចំពោះ​សុខភាព​។ ការ​ស្រាវ​ជ្រាវ​​បាន​​បង្ហាញ​ថា វា​​អាច​​ជួយ​​​បង្ការ​​រ៉ាឌីកាល់​សេរី​, ប្រឆាំង​ជំងឺ​មហារីក និង​កាត់បន្ថយ​ការ​រលាក​ដែល​បង្ករ​មក​ពី​ជំងឺ​​ផ្សេងៗ​។ វា​ថែមទាំង​ជួយ​គ្រប់គ្រង​ការបញ្ចេញចោល និង​ជួយ​ព្យាបាល​បញ្ហា​ទល់លា​មក ព្រោះ​វា​សម្បូរ​​ទៅ​ដោយ​​ជាតិ​សរសៃ និង​ជួយ​បង្ការ​ជំងឺកាតារ៉ាក់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​​ទឹកនោម​ផ្អែម​ដោយ​ការរារាំង aldose reductase ដែល​ជា​សមាសធាតុ​បង្ករ​ឲ្យមាន​ជំងឺកា​​តា​រ៉ាក់​។ ផ្លែ​កន្ទួត​ក៏​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។ វា​ក៏​ត្រូវបាន​គេ​រកឃើញ​​ថា ដើរតួ​ជា​ថ្នាំ​ងងុយគេង ដែល​ជួយ​ដល់​ការ​គេង​,​ការ​សម្រាក​របស់​សាច់ដុំ និង​មាន​​ប្រសិទ្ធភាព​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​៕

ប្រភពពី៖ civilay

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top