អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > ចង់ដឹងពីវិធីសាស្រ្តទាក់ទាញចំណាប់អារម្មណ៍ស្រីៗទេ

ចង់ដឹងពីវិធីសាស្រ្តទាក់ទាញចំណាប់អារម្មណ៍ស្រីៗទេ

តើ​អ្នក​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​ស្រី​ដែរ​ទេ​? តើ​អ្នក​មាន​ឆ្ងល់​ថា​ធ្វើ​ដូចម្តេច​ទើប​បោះជំហាន​ទៅ​រក​នាង​បាន​ទៅ​? ឥឡូវនេះ អ្នក​រក​អុស​ប្រទះ​ចង្ក្រានហ្គាស​ហើយ​។  ការទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​ស្រី ទាមទារ​អោយ​បុរស​មាន​បុគ្គលិកលក្ខណៈ​ដែល​គួរ​អោយ​គេ​ចាប់អារម្មណ៍ និង​មាន​រូបសម្បត្តិ​ល្អ​គួរសម​ផងដែរ​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​ដល់​អ្នក​បាន​។

​ធ្វើ​ជា​មិត្ត​នឹង​នាង​

ស្ត្រី​ម្នាក់​នឹង​បង្ហាញ​ការចាប់អារម្មណ៍​ទាំងអស់​របស់​នាង បើសិន​ជា​អ្នក​អាច​បន្សល់​នូវ​ភាព​ចម្លែក​ណាមួយ​អោយ​នាង​ឃើញ ដូច្នេះ ចូរ​ព្យាយាម​បង្កើត​ក្លោងទ្វារ​មិត្តភាព​ជាមួយ​នាង​ទៅ​។ ការផ្តល់​វត្តមាន​ជាមួយ​នាង ព្រមទាំង​មិត្ត​នាង​ផ្សេងទៀត នឹង​អាច​ផ្តល់ឱកាស​អោយ​អ្នក​សិក្សា​ស្វែងយល់​ពី​នាង​កាន់តែច្រើន​។ ដូច្នេះ វា​ក៏​ជា​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើន​ភាព​កាន់តែ​ស្និទ្ធស្នាល​នឹង​នាង​ដែរ​។ ចូរ​សរសើរ​អំពី​ចរិក​លក្ខណៈ​របស់​នា​ង ប៉ុន្តែ​មិន​ត្រូវ​និយាយ​ជ្រុល​ពេក​ឡើយ​។ ស្ត្រី​ម្នាក់​អាច​នឹង​មាន​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​ដែល​ចេះ​ ផ្តល់​តម្លៃ​អោយ​នាង និង​ជឿជាក់​នាង​។​​

ធ្វើ​ខ្លួនឯង​អោយ​ល្អ​បំផុត​

រឿង​ដំបូង​គេ​ដែល​ស្ត្រី​ចាប់អារម្មណ៍​លើ​មនុស្ស​ប្រុស​នោះ​គឺ អនាម័យ និង​ការ​ស្លៀកពាក់​របស់​មនុស្ស​ប្រុស​តែម្តង​។ ដើម្បី​អាច​យកឈ្នះ​គូប្រជែង​ផ្សេងទៀត​បាន អ្នក​គួរតែ​ចំណាយ​ពេល​អោយ​បាន​ច្រើន​បន្តិច​សម្រាប់​សម្អិតសម្អាត​រឿង​ ទាំងពីរ​ខាងលើ​នេះ​។ រូបរាង​ដែល​មិន​ទាន់សម័យ និង​មាន​ក្លិន​ខ្លួន ពិតជា​ធ្វើអោយ​នាង​មិន​ចូលចិត្ត​ឡើយ ហើយ​ឱកាស​នៃ​ការទាក់ទាញ​អារម្មណ៍​នាង​នោះ​ក៏​ត្រូវ​បាត់បង់​ដែរ​។

​តើ​អ្នក​ជា​មនុស្ស​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ឬ​អត់​?

ទំនុកចិត្ត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ស្រី ព្រោះ​វា​នឹង​ឆ្លុះបញ្ចាំង​អំពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ប្រុស ហើយ​ស្ត្រី​ជា​ទូទៅ​នឹង​ចាប់​អារម្មណ៍​លើ​បុរស​ណា​ដែល​មាន​ទំនុកចិត្ត​លើ​ ខ្លួនឯង​ក្នុងការ​ធ្វើ​អ្វីមួយ​។ ទំនុកចិត្ត​របស់​អ្នកនឹង​ផ្តល់​អោយ​អ្នក​នូវ​ការលើកទឹកចិត្ត​យ៉ាង​ល្អ​ សម្រាប់​ឆ្ពោះទៅរក​ចំណាប់​អារម្មណ៍​នាង​៕

ប្រភពពី៖ taboi.civilay

ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top