អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > គេថារៀនអាយធី ឆាប់បានធ្វើមហាសេដ្ឋី បើមិនជឿ មើលបុគ្គលទាំង ១០ រូបនេះជាឧទាហរណ៍

គេថារៀនអាយធី ឆាប់បានធ្វើមហាសេដ្ឋី បើមិនជឿ មើលបុគ្គលទាំង ១០ រូបនេះជាឧទាហរណ៍

វិស័យព័ត៌មានវិទ្យាជាវិស័យមួយដែលកំពុងតែរីកចម្រើនខ្លាំង ក្នុងពិភពលោកក៏ដូចប្រទេសកម្ពុជាយើងផងដែរ។​ ដោយសារវិស័យមួយនេះ បានបំពេញមុខងារយ៉ាងសកម្មក្នុង មុខរបររកស៊ី ជំនួញតូចធំ ទើបតម្រូវការទីផ្សារកាន់តែមានច្រើនឡើងៗ សម្រាប់យុវជន។ ថ្មីៗនេះ មុខវិជ្ជាព័ត៌មានវិទ្យា (អាយធី) ក៏កំពុងតែមានប្រជាប្រិយភាពផងដែរ ក្នុងនោះនិស្សិតស្រីៗ ក៏ត្រូវបានលើកកំពស់ឲ្យចូលរួមក្នុងវិស័យមួយនេះ រហូតដល់មាននិស្សិតស្រីមួយចំនួនសម្រេចិត្តរៀនអាយធី។ អ្វីដែល​ មិនអាចភ្លេចបាននោះគឺ វិស័យព័ត៌មានវិជ្ជា ត្រូវបានគេចាត់ទុកថាជា មុខវិជ្ជាដែល អាចរកចំណូលបានខ្ពស់ ឬអាចមានឳកាសក្លាយជា មហាសេដ្ឋីផងដែរ។ ភា្ជប់ជាមួយគ្នានេះដែរ យើងសូមលើកយក បុគ្គល ទាំង១០ រូបដែលបានកែរប្រែលខ្លួនឯង ពីបាតដៃទទេ ទៅជាមហាសេដ្ឋីប្រាក់វាល់លាន។ តោះទៅអានទាំងអស់គ្នា៖

១ លោក បៀល ហ្គេត (Bill Gates) ៖ ជាស្ថាបនិកក្រុមហ៊ុន ម៉ាយក្រូសូស (Microsoft) ជាជនជាតិអាមេរិក មានអាយុ ៦០ឆ្នាំ ហើយលោកមានប្រាក់ ៨៧ ពាន់លានដុលា្ល។

២ លោក ចេស បេស្សូស (Jeff Bezos)៖ ជាស្ថាបនិកក្រុមហ៊ុន អាម៉ាហ្សូន (Amazon) ជាជនជាតិអាមេរិក មានអាយុ ៥១ឆ្នាំ ហើយលោកមានប្រាក់ ៥៦ ពាន់លានដុលា្ល។

៣ លោក ឡារី អេលេស៊ុន (Larry Ellison)៖ ជាស្ថាបនិកក្រុមហ៊ុន អូរេខល (Oracle) ជាជនជាតិអាមេរិក មានអាយុ ៧១ឆ្នាំ ហើយលោកមានប្រាក់ ៤៥.៣ ពាន់លានដុលា្ល។

៤ លោក ម៉ាក្ស ហ្សាកាប៊ើត (Mark Zuckerberg)៖ ជាស្ថាបនិកក្រុមហ៊ុន ហ្វេសប៊ុក(Facebook) ជាជនជាតិអាមេរិក មានអាយុ ៣១ឆ្នាំ ហើយលោកមានប្រាក់ ៤២.៨ ពាន់លានដុលា្ល។

៥ លោក ឡារី ផេក(Larry Page)៖ ជាស្ថាបនិកក្រុមហ៊ុន ហ្គូលហ្គល(Google) ជាជនជាតិអាមេរិក មានអាយុ ៤២ឆ្នាំ ហើយលោកមានប្រាក់ ៣៨.៥ ពាន់លានដុលា្ល។

 លោក ស៊ើជី ប្រីន(Sergey Brin)៖ ជាស្ថាបនិកក្រុមហ៊ុន ហ្គូលហ្គល(Google) ជាជនជាតិអាមេរិក មានអាយុ ៤២ឆ្នាំ ហើយលោកមានប្រាក់ ៣៧ ពាន់លានដុលា្ល។

 លោក ជែក ម៉ា(Jack Ma)៖ ជាស្ថាបនិកក្រុមហ៊ុន អាលីបាបា (Alibaba) ជាជនជាតិចិន មានអាយុ ៥២ឆ្នាំ ហើយលោកមានប្រាក់ ២៦.៥ ពាន់លានដុលា្ល។

៨ លោក ស្ទេវ ប៊េលម័រ (Steve Ballmer)៖ ជាសហស្ថាបនិកក្រុមហ៊ុន ម៉ាយក្រូសូស(Microsoft) ជាជនជាតិអាមេរិក មានអាយុ ៥៩ឆ្នាំ ហើយលោកមានប្រាក់ ២៦.៣ ពាន់លានដុលា្ល។

៩ លោក មីចែល ដែល (Michael Dell)៖ ជាស្ថាបនិកក្រុមហ៊ុន កុំព្យូទ័រដែល(Dell) ជាជនជាតិអាមេរិក មានអាយុ ៥០ឆ្នាំ ហើយលោកមានប្រាក់ ១៨.៩ ពាន់លានដុលា្ល។

១០ លោក ផួល អេលែន (Paul Allen)៖ ជាសហស្ថាបនិកក្រុមហ៊ុន ម៉ាយក្រូសូស(Microsoft) ជាជនជាតិអាមេរិក មានអាយុ ៦២ឆ្នាំ ហើយលោកមានប្រាក់ ១៨.៣ ពាន់លានដុលា្ល។

ប្រភព៖ businessinsider | រក្សាសិទ្ធដោយ៖ Khmer-Paper

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top