អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > គួរឲ្យសង្វែគ! ក្មេងស្រីចំនួន៧នាក់ បានលង់ទឹកស្លាប់នៅបឹងព្រែកទប់ (មានវីដេអូ)

គួរឲ្យសង្វែគ! ក្មេងស្រីចំនួន៧នាក់ បានលង់ទឹកស្លាប់នៅបឹងព្រែកទប់ (មានវីដេអូ)

ខេត្តព្រះសីហនុ៖ ក្មេងស្រីចំនួន៧នាក់ បានលង់ទឹកស្លាប់ ដោយមូលហេតុមិនចេះហែលទឹក និងគ្មានអ្នកជួយសង្រ្គោះទាន់ពេលវេលា ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ ។

Image may contain: 1 person, indoor
រូបភាពកុមារីដែលបានស្លាប់

កុមារីរងគ្រោះ(សាកសព)មានទីលំនៅនៅក្បែរបឹងព្រែកទប់ខាងលើ ក្បែរវត្តឥញ្ញាណហៅ វត្តក្រោម ។ សាកសពកុមារីទាំងអស់មានឈ្មោះ៖

-ទី១ឈ្មោះ សិត ស្រីម៉ៅ អាយុ៦ឆ្នាំ
-ទី២ឈ្មោះ ពោល គា អាយុ១០ឆ្នាំ
-ទី៣ឈ្មោះ ហួរ ស្រីគឹម អាយុ៧ឆ្នាំ
-ទី៤ឈ្មោះ ច្រាំង សុីអុី អាយុ១៣ឆ្នាំ
-ទី៥ឈ្មោះ ជា សុខនឿន អាយុ៧ឆ្នាំ
-ទី៦ឈ្មោះ ម៉េង ស្រីនុច អាយុ៦ឆ្នាំ
-ទី៧ឈ្មោះ ហុឹម ស្រីមុឺប អាយុ៩ឆ្នាំ។

Image may contain: 8 people, people sitting, bedroom and indoor
រូបភាពកុមារីដែលបានស្លាប់

បើយោងតាមប្រភពកុមារីបានឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងកុមារីទាំងអស់មានគ្នា៨នាក់ បានជិះទូកលេងទៅបេះផ្កាឈូកក្នុងបឹងព្រែកទប់ បន្ទាប់មកក៏លិចទូក ហើយក៏មានក្មេងប្រុសម្នាក់ឈ្មោះ វី បានលោតទឹកទៅជួយស្រង់យកបានក្មេងស្រីម្នាក់ឈ្មោះ កាញ៉ាញ់ ហើយនៅសល់៧នាក់ទៀតបានលង់ទឹកស្លាប់ក្នុងហេតុការណ៍នោះតែម្តង ។

Image may contain: one or more people
រូបភាពកុមារីដែលបានស្លាប់

បន្ទាប់មកសាកសពទាំងអស់បានស្រង់យកមកដាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភ្លាមៗនោះក៏គេសង្កេតឃើញមានវត្តឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានចុះមកសួរសុខទុក្ខនិងចូលរួមសំដែងការសោកស្តាយចំពោះស្លាប់របស់ក្មេងស្រីទាំងប្រាំពីរនាក់នេះផងដែរ ។

Image may contain: 4 people, people standing, people sitting and indoor
រូបភាពម្តាយរបស់កុមារីដែលបានស្លាប់

ជាមួយគ្នានេះផងដែរ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានជួយឧបត្ថម្ភគ្រួសារនៃសព ក្នុងមួយគ្រួសារៗ ទទួលបានថវិកា 100$ និងអង្ករ(50គីឡូ) ចំនួន1បាវ ។

គ្រួសារនៃសាកសពទាំងអស់សំដែងការអាលោះអាល័យសោកសង្រែកក្នុងហេតុការណ៍ដ៏រន្ធត់បានត្របាក់យកជីវិតកូនស្រីជាទីស្រលាញ់របស់ពួកគាត់ ដោយសារការធ្វេសប្រហែសរបស់ពួកគាត់ ។

Image may contain: 6 people, people standing
រូបភាពកុមារីដែលបានស្លាប់
Image may contain: 4 people, people standing
អជ្ញាធរមកចុះសួរសុខទុក្ខ
Image may contain: 4 people, people standing and indoor
អំណោយពីកាកបាទក្រហមកម្ពុជា
Image may contain: shoes, plant, grass, outdoor and nature
រូបភាពកន្លែកកើតហេតុ
Image may contain: one or more people, people standing, outdoor, nature and water
រូបភាពកន្លែកកើតហេតុ

បច្ចុប្បន្ន ក្រុមគ្រួសារនៃសាកសពនីមួយៗ បានយកសាកសពទាំងអស់ទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរៀងៗខ្លួន ៕

ខាងក្រោមនេះជាវីដេអូ ចង់ដឹងរឿងរ៉ាវយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
វីដេអូ ១៖

វីដេអូ ២៖

វីដេអូ​ ៣៖

ប្រភព៖ Anny TimeLine

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top