អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > មិនធម្មតា! រៀនកុំព្យូរ័នៅអាយុ ៦០ បង្កើតកម្មវិធីទូរស័ព្ទ iPhone នៅអាយុ ៨១ឆ្នាំ

មិនធម្មតា! រៀនកុំព្យូរ័នៅអាយុ ៦០ បង្កើតកម្មវិធីទូរស័ព្ទ iPhone នៅអាយុ ៨១ឆ្នាំ

លោកយាយ​ Octogenarian Masako Wakamiya មានអាយុ ៨១ឆ្នាំហើយ តែគាត់អាចប្រើប្រាស់កុំព្យូទ័របានយ៉ាងស្ទាត់ជំនាញ។ មិនតែប៉ុណោ្ណះ លោកយាយអាចធ្វើការបង្កើតកម្មវិធីលើ ប្រព័ន្ធប្រតិបត្តិការ IOS របស់ ទូរសព័្ទ iPhone បានទៀតផង។

កម្មវិធីទូរស័ព្ទរបស់លោកស្រី

កាលពីសប្តាហ៍មុននេះ លោកយាយជនជាតិជប៉ុនម្នាក់នេះ បានដំណើរការកម្មវិធីទូរស័ព្ទ របស់ខ្លួនជាលើកដំបូង បន្ទាប់ពីបានចូលរៀនថ្នាក់កុំព្យូទ័រ កាលពីគាត់មានអាយុ៦០ឆ្នាំ។ នៅមុនពេលដែលឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យានេះ​ លោកយាយធ្លាប់ធ្វើការនៅក្នុង ធនាគារមួយនៅក្នុងប្រទេសជប៉ុននោះ អស់រយៈពេល ៤៣ឆ្នាំផងដែរ។

គោលបំណងដែលលោកយាយបង្កើតកម្មវិធីទូរស័ព្ទនេះឡើង ព្រោះលោកយាយចង់ថែរក្សាវប្បធម៌ (Hinamasuri ជាទិវាបង្ហាញតុក្កតាប្រពៃណី) ដែលមានអាយុកាលចំណាស់របស់ជប៉ុនឲ្យជនជាតិជប៉ុនខ្លួនឯងបានយល់។ កម្មវិធីនេះ នឹងបង្រៀនប្រជាជនពីវិធីត្រឹមត្រូវ ក្នុងការធ្វើបង្ហាញតុក្កតាប្រពៃណីរបស់ពួកគេសម្រាប់ពិធីបុណ្យនេះ។

រូបភាពបុណ្យតុក្តា

ក្រៅពីសរសេរកម្មវិធីទូរស័ព្ទលោកយាយក៏បានបង្កើតវែបសាយមួយទៀតដែលមានជាភាសាជប៉ុន និងអង់គ្លេសផងដែរ។ លោកអ្នកអាចទាញយកកម្មវិធីទូរស័ព្ទនេះបានតាមរយៈតំណរភ្ជាប់នេះ Download .

ខាងក្រោមនេះជាវីដេអូដែលលោកស្រីបានចូលរួមក្នុងកម្មវិធី TED:

ប្រភព៖ TNW

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top