អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ស្វែងយល់ពីបុគ្គលិកលក្ខណៈ របស់មនុស្ស តាមរយៈកាយវិការពេលគេងលក់

ស្វែងយល់ពីបុគ្គលិកលក្ខណៈ របស់មនុស្ស តាមរយៈកាយវិការពេលគេងលក់

ការពិសោធន៏មួយ បានបង្ហាញតាមរយៈវែបសាយ Bightside ជាភាសាអង់គ្លេស ទាក់ទងទៅនឹង អត្តចរិតរបស់មនុស្សនៅពេលគេងលក់ ដោយបែងចែកជា​៦ជំពូកដូចខាងក្រោម៖

១ ការគេងផ្អៀងទៅម្ខាងហើយដាក់ជង្គង់លើគ្នា៖ តាមការពិសោធន៍បង្ហាញថាអ្នកជាមនុស្ស មានការអត់ធ្មត់ និងគួរជាទីទុកចិត្ត។ អ្នកជាមនុស្សដែលមិនរាថយ និងខ្លាចបញ្ហាប្រឈមនៅចំពោះមុខឡើយ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកនៅតែអាចបង្ហាញស្នាមញញឹមបាន ហើយ​ដោះស្រាយបញ្ហាបានជោគជ័យ។

ការគេងផ្អៀងទៅម្ខាងហើយដាក់ជង្គង់លើគ្នា

២ ការគេងរំកុញខ្លួន៖ អ្នកជាមនុស្សដែលត្រូវការ គាំពារនិងយកចិត្តទុកដាក់ ពីអ្នកដ៏ទៃ។ អ្នកជាប្រភេទមនុស្សដែលចូលចិត្ត គេចវេសពីបញ្ហាដែលនៅចំពោះមុខ។ អ្វីដែលពិសេសនោះ អ្នកជាមនុស្សដែល ចូលចិត្តការរាំច្រៀង គូររូប និពន្ធអត្ថបទជាដើម ។ល។

ការគេងរំកុញខ្លួន

៣ ការគេងផ្កាប់មុខ៖​ តាមការពិសោធន៍បង្ហាញថាអ្នកជាមនុស្ស មានភាពច្លៀសវៃក្នុងការដឹកនាំ ជាមនុស្សសម្បូរទៅដោយគំនិតល្អៗ និងចេះលើកទឹកចិត្តមនុស្សជុំវិញខ្លួន។ មិនតែប៉ុណ្ណោះអ្នកជាមនុស្សដែលចូលចិត្ត រៀបគម្រោងផែនការច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ហេតុនេះហើយ រាល់ភារកិច្ចទាំងអស់ អ្នកតែងតែទទួលបានជោគជ័យ។

ការគេងផ្កាប់មុខ

 

៤​ ការគេងផ្ងារ៖ ជាមនុស្សមានសុទ្ធិដ្ឋិនិយមលើខ្លួនឯង ភាគច្រើនអ្នកជាមនុស្សរឹងរូស តែមានគោលការណ៍ និងហេតុផល មួយច្បាស់លាស់។ ជាងនេះទៅទៀត អ្នកជាមនុស្សមាត់ឆៅ ចូលចិត្តនិយាយអ្វីជាការពិត ដោយមិនចេះលាក់បាំងឡើយ។

ការគេងផ្ងារ

៥ ការគេងផ្ងារ និងសណ្ដូកដៃ-ជើងត្រង់៖ ចាត់ទុកថាជាមនុស្ស ដែលមានគោលដៅច្បាស់លាស់នៅក្នុងដំណើរជីវិត ហើយផ្តោតអារម្មណ៍ក្នុងការសម្រេចវាឲ្យបាន ដោយពឹងផ្អែកលើខ្លួនឯង ជាជាងអ្នកដ៏ទៃ។

ការគេងផ្ងារ និងសណ្ដូកដៃ-ជើងត្រង់

៦ ការគេងផ្អៀងខ្លួន បោះជើងទៅម្ខាង៖ ជាប្រភេទមនុស្សដែលមានគោលដៅច្រើន ហើយមិនដឹងថាចាប់យកមួយណាប្រាកដនោះទេ ជាទូទៅអ្នកជាមនុស្សដែលពិបាកក្នុងការសម្រចចិត្តមែនទែន។ ភាគច្រើនមនុស្សប្រភេទនេះ ចូលចិត្តនៅកន្លែងស្ងាត់ស្ងៀម ។

ការគេងផ្អៀងខ្លួន បោះជើងទៅម្ខាង

ក្នុងករណីដែលអ្នករកឃើញថាអ្នកគេងក្នុងសភាព ច្រើនជាងមួយដែលបានលើកឡើងខាងលើនេះ អ្នកអាចជាមនុស្សដែលផ្សំដោយបុគ្គលិកលក្ខណៈទាំងអស់នោះ។ ទោះប្បីជាយ៉ាងណាក៏អ្នកត្រូវតែ ស្វែងរកបុគ្គលិគលក្ខណៈរបស់អ្នកឲ្យឃើញ ព្រោះវាជាវិធីសាស្ត្រដែលអ្នកអាចយល់ដឹងពីខ្លួនឯងកាន់តែច្រើនឡើង៕

ដកស្រង់ចេញពី៖ Bright Side

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top