អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > អនុវត្តគោលការណ៍ ទាំង៥យ៉ាងនេះ នឹងធ្វើឲ្យអ្នកក្លាយជា មនុស្សជោគជ័យ

អនុវត្តគោលការណ៍ ទាំង៥យ៉ាងនេះ នឹងធ្វើឲ្យអ្នកក្លាយជា មនុស្សជោគជ័យ

ខំប្រឹងប្រែងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមិនឃើញថាខ្លួនឯងមានការអភិវឌ្ឍន៍ជាងមុនសោះ។ អ្នកកំពុងតែជាប់ក្នុងអន្ទាក់ដែលស្ថិតនៅក្នុងកម្រិតមួយ ដែលមិនអាចផ្លាស់ទី ឬវិវឌ្ឍន៍ទៅមុខបាន។ អ្នកមើលឃើញមិត្តភ័ក្ដ និងអ្នករួមការងាររីកចម្រើនទៅៗ ហើយ ត្រូវបានមេដំឡើងដំណែង ចុះមានឆ្ងល់ឬទេថាអ្នកខុសពីពួកគេត្រង់ណា។

ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពដូចដែលបានរៀបរាប់ខាងលើនេះ ចូលសាកល្បងចំណាយពេលវេលាអនុវត្តន៍គោលការណ៍៥​ម៉ោងនេះ​សាកមើលក្រែងផ្លាស់ប្ដូរស្ថានភាពរបស់អ្នក​ឲ្យបាន​ប្រសើរជាងមុន។ ដោយយកគម្រូតាមមនុស្សជោគជ័យនៅជុំវិញ​ពិភពលោក​ ដែលរួមមានលោកប៊ីលហ្គេត លោកអូរាហវីនហ្វ្រី និង លោកម៉ាកហ្សូគឺប៊ែកជាដើម។ គោលការណ៍ដ៏សាមញ្ញមួយនេះនឹងជួយអ្នកក្នុងការផ្លាស់ប្ដូរខ្សែជីវិតខ្លួនឯង​ឲ្យទៅជាមនុស្សជោគជ័យ​ម្នាក់។

អានហើយស្វែងរកនូវអ្វីដែលគោលការណ៍មួយនេះថាវាមានប្រយោជន៍​សម្រាប់អ្នក​បែបណាខ្លះនៅក្នុងជីវិតរបស់អ្នក។

ចំណាយពេល៥ម៉ោងក្នុងមួយសប្ដាហ៍ទៅលើការសិក្សារៀនសូត្រពិតប្រាកដ អាចនិយាយថាមួយថ្ងៃមួយម៉ោងក្នុងការផ្ដោតការយកចិត្តទុកដាក់ទៅ​លើ​ការសិក្សារៀនសូត្រ​ដោយ​ឆន្ទៈ​ផ្ទាល់។ នេះមានន័យថាអ្នកត្រូវ​ស្វែង​រកពេល​វេលា​ដាច់​ដោយ​ឡែក​ពីការងារផ្សេងៗដើម្បីមានការផ្ដោតអារម្មណ៍ពេញក្នុងការរៀនសូត្រនិងអភិវឌ្ឍន៍​ខ្លួនឯង។ ការសិក្សាដែលខ្ញុំ​លើកឡើង​នេះអាច​មានច្រើនទម្រង់រួមបញ្ចូលគ្នាដែលអាចឲ្យអ្នកឆ្លាស់ក្នុងការអនុវត្តន៍វាដោយអាស្រ័យ​លើបទពិសោធន៍ជាក់ស្ដែង។

១)ការអាន

ការអានគឺជាទម្លាប់​ដ៏ល្អមួយ​ក្នុងចំណោមទម្លាប់ល្អៗជា​ច្រើនផ្សេងទៀតរបស់បុគ្គលជោគជ័យ​ ព្រោះវា​ជាកិច្ចការ​មួយ​ងាយស្រួល និងមានអត្ថប្រយោជន៍ច្រើនក្នុងការសិក្សារៀនសូត្រ។ ព្យាយាម​យកសៀវភៅ​ទៅណា​ជាមួយអ្នកគ្រប់ពេលវេលា ហើយកំណត់កាលវិភាគសម្រាប់ខ្លួនឯងក្នុងការ​ប្រចាំសប្ដាហ៍។ អ្នកគួរតែ​ដាក់គោលដៅ​ក្នុង​ការអាន​ឲ្យបាន​មួយជំពូកក្នុងមួយថ្ងៃ ឬសៀវភៅ​មួយ ឬពីរក្បាល​ក្នុងមួយ​ខែ។ ជាមួយសៀវភៅបែបអេឡិចត្រូនិចវិញនោះបានសម្រួល​ដល់​យើង​ច្រើនណាស់​ក្នុងការ​អាន​សៀវភៅអ្វីក៏បានតាមដែល​យើង​ចង់​មិនថា​នៅកន្លែង​ណានោះទេ។ ប៊ីហ្គេត ជាបុគ្គល​ម្នាក់ដែលល្បី​ថាពូកែអានសៀវភៅណាស់ គាត់អាច​អានបានប្រហែល៥០ក្បាលក្នុងមួយឆ្នាំ។

២)ស្វ័យឆ្លុះបញ្ចាំងពីខ្លួនឯង

ការឆ្លុះបញ្ចាំពីខ្លួនឯងគឺជាគន្លឹៈសំខាន់ណាស់ក្នុងការរៀនសូត្រ។ ការព្យាយាមសន្មត​ព័ត៌មាន​ច្រើនពេកដោយមិនមានការឆ្លុះបញ្ចាំងលើវា​ និងនាំអ្នកទៅដល់អារម្មណ៍​​ធ្ងន់ការគិតពេក រហូតដល់ចង់ជ្រើសរើសជំនាញថ្មី។ វាពិតជាចាំបាច់ណាស់ក្នុងការ​រៀបចំពេលវេលា​ក្នុង​ការស្វ័យ​វិនិច្ឆ័យ បើមិនដូច្នេះទេអ្នកនឹងជាប់គាំង​មិនអាចទៅណាបានឡើយ។ សរសេរវាជាកំណត់ត្រា ដែលអាចឲ្យអ្នក​ឆ្លុះបញ្ចាំងទៅលើអ្វីដែលអ្នកបានរៀនសូត្របានតាមរយៈការអាន។ ហើយវាក៏ផ្ដល់នូវឱកាស​ដល់អ្នកក្នុងការគិត​អំពីមេរៀន​ដែលអ្នក​បានរៀនថ្មីៗក្នុងការងារ ហើយបង្កើនគំនិតសម្រាប់ពេលអនាគត។

៣)ធ្វើការពិសោធន៍

ការធ្វើពិសោធន៍គឺមានប្រសិទ្ធិភាពប្រសិនបើអ្នកចង់ឲ្យជីវិត​អ្នកបានរីកចម្រើន។ សាក​យកពេល​ខ្លះសាកល្បងនូវទ្រឹស្តី ឬគំនិតថ្មីៗ មិនថាវាឆ្កួតៗឬយ៉ាងណាទេ។ ផលិតផលដែលជោគជ័យខ្លាំងនៅ​លើពិភពលោក​យើង​នេះគឺកើតមកពីការធ្វើពិសោធន៍សាកល្បងច្រើនរាប់មិនអស់។ ការបង្កើតថ្មីមិនកើតមានឡើងដោយការធ្វើអ្វីមួយដដែលៗគ្រប់ពេលវេលានោះឡើយ។ បើទោះការពិសោធន៍របស់អ្នកបរាជ័យ អ្នកនឹងរៀនសូត្របានមេរៀនដ៏មានតម្លៃមួយ។

៤)កុំយល់ច្រលំរវាងការងារ និងការសិក្សា

វាពិតជាងាយស្រួលច្រឡំការងារ និងការសិក្សាណាស់ ហើយនេះជាបុព្វហេតុ​ដែលធ្វើឲ្យអ្នកជាប់គាំង។ អ្នកតែងយល់ថា ធ្វើការ៤០​ម៉ោង​ក្នុង​មួយសប្ដាហ៍គឺគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ខ្លួនហើយ ប៉ុន្តែវាជាករណីកម្រណាស់។ ស្របពេលដែលអ្នកផ្ដោតការយកចិត្តទុកដាក់​លើបញ្ហា​មួយថ្ងៃៗ អ្នកមិនដែលមានពេលវេលា​សម្រាប់អភិវឌ្ឍន៍​ខ្លួន​ឯងទេ។ គោលការណ៍៥ម៉ោងមានន័យថាការរៀន​ដោយចេតនាពិត មិនមែនការដែលទៅធ្វើការរាល់ថ្ងៃហើយសង្ឃឹមថា​ខ្លួន​អានរៀន​នូវអ្វីមួយថ្មីនោះឡើយ។ កំណត់​ឲ្យខ្លួនឯង​នូវគោលដៅក្នុង​ការរៀនអ្វីមួយជាក់លាក់ ហើយផ្ដល់ឲ្យខ្លួន​ឯងនូវពេលវេលា​ដើម្បីសម្រេចវា ធ្វើបែបនេះអ្នកពិតជានឹងឃើញពីការរីកចម្រើនមិនខាន។

៥)យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ខ្លួន មិនមានផលិតភាពការងារទេ

អ្នកប្រហែលជឿថាបើអ្នកមានផលិតភាពការងារខ្ពស់ អ្នកនិងជោគជ័យខ្លាំង។ ផលិតភាពការងារដើរតួរនាទីមួយសំខាន់ក្នុងភាពជាអ្នកជោគជ័យ ប៉ុន្តែវាគ្មានន័យសោះបើគ្មានចំណេះដឹងយូរអង្វែង។ បើអ្នកផ្ដោតការយកចិត្តទុកដាក់​លើការងារ​របស់អ្នកសព្វថ្ងៃនេះ ជាជាងការអភិវឌ្ឍន៍ខ្លួនឯង​ឲ្យបានយូរអង្វែងទៅមុខ អ្នកនឹងមិនរីកចម្រើនឡើយ។ វាពិតជាពិបាកក្នុងការរកពេលវេលា៥ម៉ោងក្នុងមួយ​សប្ដាហ៍សម្រាប់អ្នកក្នុងការធ្វើរឿងទាំងអស់នេះព្រោះថាអ្នកមិនអាចមើលឃើញលទ្ធផល​ភ្លាមៗនោះទេ។ ប៉ុន្តែថ្ងៃណាមួយអ្នក​នឹង​អរគុណខ្លួនឯងបើអ្នកអាចធ្វើវាបាន។ សាកល្បង​មើល​ឲ្យ​ច្រើនជាងលុយដែលអ្នករកបានប្រចាំថ្ងៃនេះ ហើយលះបង់ពេលវេលាដើម្បីក្លាយជាមនុស្សដែលអ្នកចង់ក្លាយទៅជា។

យកការកម្លាំងចិត្តតាមរយៈបុគ្គលល្បីលើពិភពលោកយើងនេះ យើងចំណាយពេលវេលា៥ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីបង្កើតនូវចេនាក្នុងការរៀនសូត្រ។ មិនយូរនោះទេអ្នកនឹងមានជីវិត​មួយប្រសើរជាមិត្តភ័ក្ដ និង​មិត្តរួមការងាររបស់អ្នកមិនខាន ហើយនេះហើយ​ជាផ្លូវមួយទៅកាន់ភាពជោគជ័យ។

ប្រែលសម្រួលពី៖ LifeHack

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top