អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ចង់បានស្រមុក ពេលគេង សាកវិធីនេះមើល ធានាថាបាត់!

ចង់បានស្រមុក ពេលគេង សាកវិធីនេះមើល ធានាថាបាត់!

ពិតណាស់ ការគេងស្រមុក ពិតជា​ផ្ដល់ការ​រំខានយ៉ាង​ខ្លាំងទាំង​ខ្លួនអ្នក រួមទាំង​ដៃគូរបស់​អ្នកដែល​គេង​ជាមួយ​គ្នាផងដែរ។ វាពិត​ជាអាច​ធ្វើឱ្យពួក​គេមាន​អារម្មណ៍​តានតឹង ជាពិសេស​សម្រាប់​ប្ដីប្រពន្ធ​ដែល​ទទួល​រង​សំឡេង​រំខាន​ពីការគេង​ស្រមុកនេះ​ជារៀងរាល់ថ្ងៃ។

តើអ្វីដែលបណ្ដាលឱ្យស្រមុក ?

Image result for snoring cause
រូបភាពស្រមុក

គេងស្រមុក គឺជាទម្លាប់មិនល្អ​ដែលកើត​ឡើងនៅ​ក្រោម​លក្ខខណ្ឌ​ដូចខាង​ក្រោមនេះ៖

  • នៅពេលដែលផ្លូវ​ដង្ហើមរបស់​អ្នក​តឹងណែន។
  • ការស្ទះជញ្ជាំងច្រមុះ។
  • នៅពេលអ្នកលើសទម្ងន់។
  • ប្រសិនបើអ្នកប្រើផឹកភេសជ្ជៈមាន​ជាតិ​អាល់កុល​លើស​កម្រិត។
  • មនុស្សដែលមានកំហាកច្រើនលើសលប់​នៅក្នុង​បំពង់ ក។

វាជាការគួរឱ្យចាប់អារម្មណ៍​ក្នុងការកត់​សម្គាល់ថា ការស្រមុក​ជាធម្មតា​កើតឡើង​នៅពេល​ដែលអ្នក​គេងនៅ​ពេល​យប់ជ្រៅ។

អ្នកអាចការពារ និងបំបាត់​ការគេងស្រមុក​បាន​ដោយ​វិធីធម្មជាតិ ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវការ៕

គ្រឿងផ្សំ៖

  • ខ្ញីស្រស់ ១ដុំ
  • ក្រូចឆ្មា ១/ ៤ផ្លែ (លើសពីនេះក៏បាន)
  • ផ្លែប៉ោម ២ផ្លែ
  • ការ៉ុត ២ មើមតូច

ការរៀបចំ៖

សូមប្រាកដថា អ្នកបាន​ក្រឡុក​គ្រឿង​ផ្សំទាំង​អស់នេះ នៅក្នុង​ម៉ាស៊ីន​ក្រឡុក​ទើបជា​ការប្រសើរ វាអាច​ជួយ​ឱ្យល្បាយ​ម៉ត់សព្វល្អ។

របៀបដែលត្រូវប្រើវា៖

ជារៀងរាល់ថ្ងៃ អ្នកគួរតែ​ផឹកទឹក​ល្បាយ​ធម្មជាតិនេះ ឱ្យបាន ២ម៉ោង មុនពេល​ចូលគេង។

អត្ថប្រយោជន៍នៃឱសថច្នៃនេះ

រូបមន្តនេះ គឺមានប្រសិទ្ធភាព​យ៉ាងខ្លាំង ដោយសារ​តែគ្រឿងផ្សំ​ដូចជា​ក្រូចឆ្មានេះ គឺសម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ជម្រុញ​ទឹកអំបិល​ឱ្យចេញ​ពីក្នុង​រន្ធច្រមុះ និងមាន​ប្រសិទ្ធភាព​ក្នុងការ​សម្អាត​វាចេញ​ផងដែរ។ ខ្ញី អាច​ជួយ​ក្នុងបំបាត់​ការ​ឈឺចាប់ និងមាន​ឥទ្ធិពល ដើម្បី​សម្រួល​ដល់​ប្រហោង​ច្រមុះ​ដកដង្ហើម​បានស្រួល៕

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top