អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > ផ្អើលឆាកតន្ត្រី ហង្សមាស ពីកំពូលតារាចម្រៀង ខេមរៈ សេរីមន្ត បទ ”ស្រុកខ្ញុំគេរាំតែអញ្ជឹង” (មានវីដេអូ)

ផ្អើលឆាកតន្ត្រី ហង្សមាស ពីកំពូលតារាចម្រៀង ខេមរៈ សេរីមន្ត បទ ”ស្រុកខ្ញុំគេរាំតែអញ្ជឹង” (មានវីដេអូ)

​បទ​ចម្រៀង​ដែលជា​ស្នាដៃ​និពន្ធ​ថ្មី «​ស្រុក​ខ្ញុំគេ​រាំ​តែ​អ៊ីចឹង​» ដែលបកស្រាយដោយកំពូលតារាចម្រៀង ខេមរៈ សេរីមន្ត ក្នុងកម្មវិធីតន្ត្រីកាលពីយប់មិញនៅទីរួមខេត្តកំពង់ស្ពឺ ទទួលបានការគាំទ្រពីខ្លាំងពីសំណាក់អ្នកទស្សនាផ្ទាល់ តាមរយៈសំឡេងស្រែកហ៊ោរកញ្ច្រៀវ ទះដៃជាមួយក្បាច់រាំប្លែកៗតាមបែបយុវវ័យ។
គួរបញ្ចាក់ផងដែរ​បទ​ថ្មី «​ស្រុក​ខ្ញុំគេ​រាំ​តែ​អ៊ីចឹង​» នេះ គឺជា​ការ​តែង​និពន្ធ​ទំនុកច្រៀង​ដោយ​តារាចម្រៀង​ស្រី​រាង​ខ្ពស់ស្រឡះ ខេមរៈ ស្រី​ពៅ ដែលជាប្អូនស្រីរបស់កំពូលតារាចម្រៀងខេមរៈ សេរីមន្ត ដែល​ជំរុញ​ឱ្យ​បទ​នេះ​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ថែម​មួយកម្រិត​ទៀត ជាពិសេសនាឱកាសឆ្នាំថ្មីដែលឈានចូលនឹងមកដល់នាពេលខាងមុខ ហើយរំពឹងថាបទនេះនឹងផ្ទុះនាពេលនោះផងដែរ។​

រូបភាពទី ១

រូបភាពទី ២

រូបភាពទី ៣


ទស្សនាវីដេអូខាងក្រោម៖

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top