អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > ចង់ញាំបុកល្ហុង លែងពិបាកហើយ សាកបុកល្ហុងកញ្ចប់នេះមើល ដឹងតែប្លែកហ្មង!

ចង់ញាំបុកល្ហុង លែងពិបាកហើយ សាកបុកល្ហុងកញ្ចប់នេះមើល ដឹងតែប្លែកហ្មង!

បុកល្ហុងគឺជាអាហារដែលពេញនិយមបំផុតក្នុងស្រទាប់យុវវ័យកម្ពុជា វាជាអាហារដែលគេចំអិនយកមកបរិភោគភ្លាមៗ ដោយមិនអាចធ្វើទុកយូរបានឡើយ។ ដោយហេតុនេះហើយទើបធ្វើអោយលោក “តុក សំឃិតឥធារៈបុត្រ” វិនិយោគិនសញ្ជាតិថៃ អាយុ ៥០ឆ្នាំលេចចេញនូវគំនិតមួយនេះឡើងនោះគឺ “បុកល្ហុងជាកញ្ចប់”។

គំនិតនេះបានលេចឡើងក្រោយលោកមើលឃើញថាបុកល្ហុងជាអាហារពេញនិយមដែលមនុស្សភាគច្រើនចួលចិត្ត ដោយវាអាចបរិភោគបានគ្រប់ពេលវេលា.. តែវាពិតជាពិបាកបើសិនជាអ្នកឃ្លានវានាពេលយប់ជ្រៅ រឺក៏ខ្ជិលជិះទៅដើររកទិញ បើនិយាយពីរសជាតិវិញគឺវាផ្លាស់ប្តូរតាមកន្លែងទៀតដែលធ្វើឲយើងពិបាកស្វែងរកកន្លែងឆ្ងាញ់។

លោក តុក បានបញ្ជាក់ថា ទំរាំតែបុកល្ហុងកញ្ចប់ របស់លោកបានលេចចេញជារូបរាងនោះ គឺលោកបានប្រើពេលពិសោធន៍ចុះឡើងដល់ទៅ ២ឆ្នាំ ព្រោះលោកមានមហិច្ឆតាមួយគឺចង់បង្កើតវាឲមានលក្ខណៈស្តង់ដាអន្តរជាតិសំរាប់នាំចេញទៅក្រៅប្រទេសបាន។ ផលិតផល បុកល្ហុងកញ្ចប់ របស់លោកប្រើប្រាស់បច្ចេកវិទ្យា Freeze Dry ដើម្បីធ្វើការវេចខ្ចប់ ដោយបច្ចេកវិទ្យានេះមានសមត្ថភាពរក្សាគុណភាពអាហារ ដោយរក្សាភាពស្រស់របស់វាដោយមិនមានប្រើប្រាស់សារធាតុគីមីអ្វីឡើយ។

បុកល្ហុងកញ្ចប់នេះអាចធ្វើការរក្សាទុកបានដល់ទៅ ១ឆ្នាំដោយមិនចាំបាស់ក្លាស្សេទុកក្នុងទូរទឹកកកទេ។

រីឯរបៀបធ្វើគឺមានភាពងាយស្រួលមែនទែន ដោយគ្រាន់តែហែកចេញពីកញ្ចប់ដាក់ចានធម្មតា រួចចាក់ទឹកស្អាតចូលតែបន្តិច ហើយទុកចោលប្រហែល ៥នាទី រួចហើយធ្វើការច្របល់ចូលគ្នាជាការស្រាច់។

បុកល្ហុងកញ្ចប់នេះមាន ៣រសជាតិគឺ ហឺរតិច ហឺរល្មម និងហឺរខ្លាំង ក្នុងបរិមាណល្មមបរិភោគម្នាក់ឯង ដោយក្នុងមួយកញ្ចប់មានតំលៃ 80បាត រឺប្រហែល 9000រៀល។

បុកល្ហុងកញ្ចប់នេះគឺមានរសជាតិឆ្ងាញ់ខ្លាំង និងមានសភាពនៅស្រស់ដូចទើបតែបុកភ្លាមៗអញ្ចឹង

លោកតុកបានបង្ហើបប្រាប់ទៀតថាលោកមានគំរោងនាំចេញបុកល្ហុងកញ្ចប់នេះទៅលក់ដល់ក្រៅប្រទេសជាងលក់ក្នុងប្រទេសថៃ ខណៈដែលការគាំទ្រក្នុងស្រុកកាន់តែមានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មួយរយៈក្រោយនេះមានក្រុមហ៊ុនមួយបានមកទាក់ទងចង់ទិញ Brand name របស់លោក តែលោកបានបញ្ចាក់ថាវាកំពុងស្ថិតក្នុងជំហ៊ានចរចានូវឡើយ។

ចំណាំ៖ បុកល្ហុងកញ្ចប់នេះមិនទាន់មានលក់ក្នុងទីផ្សារប្រទេសកម្ពុជានៅឡើយទេ

ប្រភព៖ sentangsedtee

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top