អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > បែកធ្លាយវីដេអូ របស់ NOKIA 9 ធ្វើឲ្យអ្នកប្រើប្រាស់ ស្មាតហ្វូន ទន្ទឹងរង់ចាំ (មានវីដេអូ)

បែកធ្លាយវីដេអូ របស់ NOKIA 9 ធ្វើឲ្យអ្នកប្រើប្រាស់ ស្មាតហ្វូន ទន្ទឹងរង់ចាំ (មានវីដេអូ)

ក្រោយពេលដែលក្រុមហ៊ុន HDM Global បានដាក់បង្ហាញជាផ្លូវការនូវលំដាប់ស្មាតហ្វូន Nokia 3, Nokia 5 និង Nokia 6 រួចមក ប្រភពព័ត៌មានក្រៅស្រុក ក៏នៅតែជឿជាក់ថា នឹងបន្តលេចមាន Nokia 8, Nokia 9 មកទៀត។ ជុំវិញលក្ខណៈសម្បត្តិគ្រឿងរបស់វា ត្រូវបានគេទម្លាយថា ទំនងជាមានអេក្រង់ធំ 5.5 អុីញ កម្រិត 2K ឯណោះ ហើយបំពាក់នូវប្រភេទកាមេរ៉ា Pureview ដែលធ្លាប់តែមាននៅលើ Lumai សេរ៊ីមុន ប៉ុន្តែមានទំហំធំដល់ទៅ 41MP ។ គួបផ្សំពីនោះ ក៏មានការបំពាក់នូវឈីប Snapdragon 835 មាន RAM 6GB ប្រភេទ LPDDR4 ហើយមានអង្គចងចាំ 128GB និងរន្ធបន្ថែម SDCard ដល់ទៅ 256GB ។

រូបភាពដែលគេសង្ស័យថាជា Nokia 9

វាក៏នឹងនៅតែបន្តដំណើរការនៅលើប្រព័ន្ធ Android ជំនាន់ក្រោយ 7.1 Nougat ហើយមានថាមពលថ្មធំប្រហែល 3,650mAh ដោយមានរន្ធបញ្ចេញសម្លេង ជាប្រភេទ Dual Speaker ។ យ៉ាងណាមុិញទោះបីជាលក្ខណៈសម្បត្តិ ទាំងនេះ មិនទាន់មានការលេចចេញជាផ្លូវការក៏ពិតមែន តែយើងក៏ជឿជាក់ថា បើពន្យាពេលដល់ឆ្នាំក្រោយឫប៉ុន្មានខែខាងមុខ HDM ក៏អាចនឹងបំពេញលក្ខណៈសម្បត្តិទាំងនេះបានយ៉ាងស្រួលបំផុត។

តោះទៅទស្សនាវីដេអូ Concept របស់វានៅខាងក្រោមទាំងអស់គ្នា៖

វីដេអូទី ១៖

វីដេអូទី ១៖

ប្រភព: Concept Creator

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top