អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > គួរប្រយ័ត្ន! ១០ ចំណុចនេះ អាចធ្វើឲ្យប្រាជ្ញា របស់អ្នក ចុះថមថយ ដោយមិនដឹងខ្លួន

គួរប្រយ័ត្ន! ១០ ចំណុចនេះ អាចធ្វើឲ្យប្រាជ្ញា របស់អ្នក ចុះថមថយ ដោយមិនដឹងខ្លួន

ជាធម្មតា​យើង​គ្រប់​គ្នា​​មិន​បាន​ដឹង​ថា​ ទម្លាប់ និង​រ​បៀប​រស់​នៅ​ប្រ​ចាំ​ថ្ងៃ អាច​​ប៉ះ​ពាល់​ទាំង​ផ្លូវកាយ ព្រម​ទាំង​​សុខ​ភាព​ផ្លូវ​ចិត្តនោះ​ឡើយ​។​ សុខ​ភាព​ផ្លូវ​ចិត្ត​សំ​ខាន់​ជាង​គេ​ ព្រោះ​វា​ជា​អ្នក​ផ្តល់​មុខ​ងារ​ដល់​គ្រប់​ផ្នែក​នៃ​ស​រី​រាង្គ​ទាំង​អស់​ក្នុង​រាង​កាយ​។​ យើង​ទាំង​អស់​គ្នា​ប្រា​កដ​ជា​បាន​ដឹង​ហើយ​ថា​ កន្សោម​ខួរ​ក្បាល​ធំ​មាន​ទំ​នួល​ខុស​ត្រូវ​យ៉ាង​ជិត​ស្និទ្ធិ​នឹង​ប្រ​ព័ន្ធ​ខាង​ក្នុង​មួយ​ចំ​នួន​រ​បស់​រាង​កាយ​។​ មាន​គំ​និត​មួយ​ចំ​នួន​បាន​បង្ហាញ​ថា​ រ​បៀប​រស់​នៅ​ដែល​យើង​ទាំង​អស់​គ្នា​មាន​សា​រៈ​សំ​ខាន់​ចំ​ពោះ​សុខ​ភាព​ផ្លូវ​ចិត្ត​។​ ខាង​ក្រោម​នេះ​នឹង​បាន​ដឹង​ពី​ទម្លាប់​ជា​ច្រើន​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​។

គេង​ជ្រុល​

ផ្នែក​ស្រាវ​ជ្រាវ​វិជ្ជ​សាស្ត្រ​បាន​បង្ហាញ​ថា​ ការ​គេង​ជ្រុល​នឹង​ធ្វើ​ឲ្យ​មិន​ស្រួល​ក្នុង​ចិត្ត​។​ ការ​គេង​ជ្រុល​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​កើត​ជំងឺ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​កើត​ឡើង​ដូច​ជា​ ជំងឺ​ទឹក​នោម​ផ្អែម​។​ ការ​គេង​ជ្រុល​នៅ​ពេល​នេះ​សំ​ដៅ​លើ​ការ​គេង​ច្រើន​ជាង​តម្រូវ​ការ​ពី​ ៦​ ទៅ៩​ម៉ោង​ក្នុង ​១​ថ្ងៃ​។​

ជាតិ​សូ​រា​

ការ​ទ​ទួល​ទាន​ជាតិ​សូ​រាយូរៗ​​ម្តង​ ត្រូវ​បាន​គេ​ទ​ទួល​ស្គាល់​ថា​អាច​ផ្តល់​អត្ថ​ប្រ​យោជន៍​មួយ​ចំ​នួន​ដល់​សុខ​ភាព​។​ តាម​ការ​សិ​ក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ទ​ទួល​ទាន​ជាតិ​សូ​រា​ហួស​កម្រិត​អាច​បំ​ផ្លាញ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​។​ ការ​ទ​ទួល​ទាន​ជាតិ​សូ​រា​ហួស​ប្រ​មាណ​អាច​ឲ្យ​មាន​បញ្ហា​ការ​ចង​ចាំ​ ក្រៅ​ពី​នេះ​អាច​ធ្វើ​មាន​ការ​ខ្វល់​ខ្វាយ​និង​តាន​តឹង​ក្នុង​ចិត្ត​ច្រើន​។​

កង្វះ​លំ​ហាត់​ប្រាណ​

យើង​ទាំង​អស់​គ្នា​ប្រា​កដ​ជា​បាន​ដឹង​ពី​ការ​ពិត​ហើយ​ថា​ ការ​ធ្វើ​លំ​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ជា​វិ​ធី​ល្អ​បំ​ផុត​ដើម្បី​ជម្រុញ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កង្វះ​ការ​ធ្វើ​លំ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យម​នុស្ស​ងាយ​នឹង​កើត​ជំងឺ​តាន​តឹង​ក្នុង​ចិត្ត​ ជំងឺ​ផ្លូវ​ចិត្ត​។​

ភាព​តាន​តឹង​ក្នុង​ចិត្ត​

ប្រ​សិទ្ធិ​ភាព​នៃ​ការ​គ្រប់​គ្រង​ភាព​តាន​តឹង​ក្នុង​ចិត្ត គឺ​វា​ជា​អ្នក​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​។​ នៅ​ក្នុង​អត្ថ​បទ​នៃ​ទម្លាប់​ជា​ច្រើន​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ មិន​អាច​និ​យាយ​បាន​ថា​ ភាព​តាន​តឹង​ក្នុង​ចិត្ត​ ជា​ទម្លាប់​មួយ​ដែរ​​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​​ភាព​តាន​តឹង​ក្នុង​ចិត្ត​មិន​មែន​បាន​មក​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​រ​បៀប​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ ហើយ​បណ្តាល​ឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ផ្លូវ​ចិត្ត​​។​ បញ្ហា​ការ​ពិត​នោះ​គឺ​ ភាព​តាន​តឹង​ក្នុង​ចិត្ត​កើត​ឡើង​មក​ពី​ភាព​ខ្វាយ​ខ្វល់​ និង​ភាព​តប់​ប្រ​មល់​ក្នុង​ចិត្ត​ច្រើន​។​

ការ​ជក់​បា​រី​

ការ​ជក់​បា​រី​គឺ​ជា​ផ្នែក​មួយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​។​ ការ​ជក់​បា​រី​ច្រើន​ពេក​អាច​ធ្វើ​ឲ​ប៉ះ​ពាល់​ដល់​មុខ​ងារ​កោ​សិ​កា​ខួរ​ក្បាល​, បណ្តាល​ឱ្យថាម​ពល​នៃ​ការ​ចង​ចាំ​ចុះ​អន់​ខ្សោយ​ ហើយ​អាច​ធ្វើ​ឱ្យខួរ​ក្បាល​លែង​ដំ​ណើរ​ការ​។

ថ្នាំ​ញៀន​

ថ្នាំ​ញៀន​គឺ​ជា​រ​បស់​អា​ក្រក់​បំ​ផុត​ ដែល​អាច​បំផ្លាញ់​ទាំង​ផ្លូវ​កាយ និង​​​សុខ​ភាព​ផ្លូវ​ចិត្ត​។​ ការ​ប្រើ​ថ្នាំ​ញៀន​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ ខ្លាំង​ជាង​ភាព​តាន​តឹង​ក្នុង​ចិត្ត​ទៅ​ទៀត​។

គេង​មិន​គ្រប់​គ្រាន់

ការ​គេង​ជ្រុល​មាន​បញ្ហា​ផ្ទាល់​ខ្លួន​រ​បស់​វា​មួយ​ ឯ​ការ​គេង​មិន​គ្រប់​គ្រាន់​ក៏​មាន​បញ្ហា​មួយ​ដែរ​ អាច​បណ្តាល​ឲ្យមុខ​ងារ​រ​បស់​ខួរ​ក្បាល​មិន​សម​តុល្យ​នឹង​គ្នា​។​ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ កើត​មាន​ចំ​ពោះ​មនុស្ស​ក្មេង​ដែល​មាន​ភាព​ខ្វល់​ខ្វាយ​ច្រើន​។​

មិន​ចង់​រៀន​ពី​អ្វី​ដែល​ថ្មី​

នេះ​ជា​ទម្លាប់​ផ្សេង​មួយ​ទៀត​ដែល​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ និង​សុខ​ភាព​ផ្លូវ​ចិត្ត​ទាំង​ស្រុង​រ​បស់​អ្នក​។​ ការ​មិន​ចង់​រៀន​ពី​អ្វី​ដែល​ថ្មី​មិន​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​រ​បស់​អ្នក​មាន​ការ​រីក​ចម្រើន​ឡើយ​។​ បញ្ហា​ការ​ពិត​មួយ​ ខួរ​ក្បាល​រ​បស់​អ្នក​កាន់​តែ​ស្ពឹក​ ប្រ​សិន​បើ​អ្នក​មិន​ផ្តល់​ព័ត៌​មាន​ដល់​វា​។​ ផ្តល់​ព័ត៌​មាន​ឲ្យខួរ​ក្បាល​គ្រប់​ពេល​ ប្រ​សិន​បើ​អ្នក​ចង់​ថែ​រក្សា​សុខ​ភាព​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​។​

ការ​ទ​ទួល​ទាន​មិន​បាន​ត្រឹម​ត្រូវ​

ការ​ទ​ទួល​ទាន​តែ​អា​ហារ​ចៀន​, អា​ហារ​គ្មាន​គុណ​ភាព​និង​អា​ហារ​ដែល​បណ្តាល​ឱ្យខូច​សុខ​ភាព​ជា​ច្រើន​ផ្សេង​ទៀត​ អាច​បំ​ផ្លាញ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​រ​បស់​អ្នក​យ៉ាង​ខ្លាំង​។​ អា​ហារ​ដែល​នាំ​ឱ្យ​ខូច​សុខ​ភាព​នឹង​ធ្វើ​ឱ្យ​ថាម​ពល​ដំ​ណើរ​ការ​ខួរ​ក្បាល​រ​បស់​អ្នក​ចុះ​អន់​ខ្សោយ​ និង​បណ្តាល​ឱ្យ​ជួប​នឹង​បញ្ហា​សុខ​ភាព​។​

ខ្វះ​​ភាព​រីក​រាយ​នៅ​ក្នុង​សង្គម

វា​ពិត​ជា​ល្អ​ប្រ​សិន​បើ​អ្នក​រីក​រាយ​នឹង​ជី​វិត​ក្នុង​សង្គម​មួយ​។​ ជា​ការ​ពិត​ណាស់​ វា​បាន​បង្ហាញ​ពី​វិ​ធី​ដើម្បី​ជម្រុញ​សមត្ថ​ភាព​, ផ្លូវ​ចិត្ត​ ឬ​រាង​កាយ​។​ ប្រ​សិន​បើ​យើង​ទាំង​អស់​គ្នា​សង្កេត​មើល​ឃើញ​ថា​ ខួរ​ក្បាល​រ​បស់​យើង​ទាំង​អស់​គ្នា​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​សង្គម​ទាំង​ស្រុង​ ចាប់​តាំង​ពី​លើក​ដំ​បូង​ដែល​យើង​បាន​ចូល​រៀន​ក្នុង​សា​លា​ម៉្លេះ​។​ ជី​វិត​ដែល​ខ្វះ​សង្គម​បណ្តាល​ឲ្យអ​សុខ​ដុម​, ស​មត្ថ​ភាព​ផ្លូវ​ចិត្ត​នឹង​ចុះ​អន់​ខ្សោយ​៕

ប្រភព៖ BrightSide

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top