អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > វិធីសាស្រ្តងាយៗ ដែលអ្នកអាចយក ទៅបង្រៀនកូន ឲ្យដើរតាមកន្លងធម៌

វិធីសាស្រ្តងាយៗ ដែលអ្នកអាចយក ទៅបង្រៀនកូន ឲ្យដើរតាមកន្លងធម៌

តើអ្នក​ចង់​បង្រៀន​កូន​របស់​អ្នក​ឱ្យក្លាយ​ជា​កួន​កតញ្ញួ​ដែល ឬទេ? និយាយ​ឱ្យត្រង់​ទៅ​វាជា​ការ​លំបាក​ដែល​បង្រៀន​ឱ្យកូន​ចេះ​ដឹងគុណ​ពេល​ដែល​ពួកគាត់​នៅ​តូច។ នៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​តែងតែ​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់ ព្រម​ទាំងភាព​អត្មានិយម​រួចទៅ​ហើយ។ ចំណែក​ឯ​កូន​របស់​ក៏​អាច​នឹង​​មាន​ចំណុច​ទាំង​នេះ​ដែរ។ ប៉ុន្តែ​អ្នក​កុំ​មាន​ភាព​ភ្ញាក់​ផ្អើល​អំពីរឿង​នេះ​អី។ ព្រោះ​ថា​មនុស្ស​យើង​ម្នាក់ៗ អាច​កែប្រែ​បាន​តាម​រយៈការ​បង្ហាត់​បង្រៀន ជា​ពិសេស​ក្មេងៗ​តែម្តង។ ដូច្នេះ​ហើយ​អ្នក​អាច​បង្រៀន​កូនៗ​របស់​អ្នក​ឱ្យក្លាយ​ជា​កួន​ដែល​ល្អ​បាន។

រូបតំណាង

ភាពសប្បុរស និង​ការ​ដឹងគុណ​គឺ​ជាកត្តា​មួយ​ដែល​ធ្វើឱ្យ​ជីវិត​របស់​យើង​កាន់តែ​មាន​ភាព​ប្រសើរ។ ហេតុដូច្នេះ​ការ​បង្រៀន​កូនក្នុង​រឿងបែប​នេះ គឺ​ជា​រឿង​មួយ​ដែល​ល្អ និង​ត្រឹម​ត្រូវ។ ដូចគ្នា​នេះ​ផង​ដែរ ការ​បង្រៀន​កូន​ឱ្យក្លាយ​ជា​មនុស្ស​ល្អ​តាំង​ពីតូច គឺ​ជា​រឿងមួយ​ដែល​ប្រពៃ និង​មានភាព​ងាយ​ស្រួល​ពេល​ដែល​ពួកគេ​ពេញវ័យ។ ព្រោះ​ថា​កាល​ដែល​គាត់​ពេញវ័យ ហើយ​គឺ​គាត់​ត្រូវ​ដើរ​ចូល​ក្នុង​សង្គម​ជា​ច្រើន ហើយ​បើគាត់​បាន​យល់​ដឹង​ពី​ចំណុច​ដែល​ល្អ និង​ត្រឹមត្រូវ​តាំង​ពីតូច​នោះ​វា​មិន​ធ្វើ​ឱ្យ​គាត់​ដើរ​ផ្លូវ​ខុស​នោះ​ទេ។

ធ្វើ​ជាគំរូល្អ

ប្រសិន​បើអ្នក​ធ្វើជា​គំរូល្អ​សម្រាប់​កូនៗ​របស់​អ្នក នោះ​ពូក​គេនឹង​រៀន​តាម​អ្នក​ជាក់​ជា​មិន​ខាន។ នេះ​គឺ​ដោយ​សារតែ​ពូកគេ​បាន​ព្យាយាម​ធ្វើនូវ​អំពើ​អ្វី​ដែល​ពួក​គេបាន​ឃើញ។ ក្នុង​នាមជា​ឪពុកម្តាយ​ត្រូវ​និយាយ​ពាក្យ​ដែល​សមរម្យ និងគួរ​សម ព្រោះ​ថា​វា​ជា​មេរៀន​មួយ​ដែល​ធ្វើ​ឱ្យកូន​របស់​អ្នក​យក​តម្រាប់​តាម។ បើ​អ្នក​និយាយ​ផ្អែម ពួក​គេក៏​ផ្អែម​តាម​អ្នក​ដែរ។

ប៉ុន្តែបើអ្នក​និយាយ​​អសុរោះ នោះពួក​គេ​ប្រាកដ​ជា​និយាយ​ពាក្យ​សម្តី​ដែល​ពិបាក​ក្នុង​ការ​ស្តាប់​ជា​មិន​ខាន។ គេថា «គ្រូប​ង្រៀន​ពីអ្វី សិស្ស​ចេះ​នឹង»។

បង្រៀន​ពីការ​ចេះចែករំលែក

នេះជា​ទង្វើមួយ​ដែល​គួរតែ​មាន​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ។ ការ​ចេះ​ចែករំលែក គឺជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​យើង​កាន់​តែមាន​ភាពស្និទ្ធ​ស្នាល​ជាមួយ​មនុស្ស​ដទៃទៀត។ ឧទាហរណ៍៖ ប្រសិន​បើកូន​របស់​អ្នក​មាន​ប្រដាប់​លេង ឬសម្លៀក​បំពាក់​ដែល​គាត់​មិន​ត្រូវ​ការ​ទៀត អ្នក​គូរ​តែផ្តល់​យោបល់​ឱ្យ​គាត់​ថា «កូនគួរ​តែ​ផ្តល់​របស់​អស់​ទាំង​នេះ​ឱ្យ​ទៅ​អ្នក​ដែល​គ្នាអត់​មាន​ ព្រោះ​ថា​កូន​ឈប់​ប្រើ​វា​ទៀត​ហើយ»។ ពេល​ដែល​កូន​របស់​អ្នក​បាន​ធ្វើរឿង​នេះ គាត់​ប្រាកដ​ជា​មាន​អារម្មណ៍​វិជ្ជមាន​ក្នុង​ខ្លួន ហើយ​គាត់​នឹង​ធ្ចើ​វា​ឱ្យក្លាយ​ជា​ទម្លាប់​ល្អស្ថិត​ក្នុង​ខ្លួន​របស់​គាត់។

ការ​ពោលពាក្យ​អរគុណ

ពាក្យ​ថា «អរគុណ» គឺ​ជាពាក្យ​មួយ​ដែល​មានសារៈ​សំខាន់​ខ្លាំង​ណាស់។ សូម​បង្រៀន​កួន​របស់​អ្នកឱ្យ​ចេះ​ប្រើ​ពាក្យ​សម្តីមួយ​នេះ ដើម្បី​ឱ្យ​គាត់​ក្លាយ​មនុស្ស​ម្នាក់​ដែល​ល្អ។ ជា​ការ​ពិត​ណាស់ ក្នុង​នាម​ជាឪពុក​ម្តាយ កាល​ដែល​ឃើញ​កូន​របស់​ខ្លួន​ចេះ​ប្រើពាក្យ​ពេចន៍​ដែល​ល្អ សម​គួរ ចំពោះ​គាត់​ក៏​មាន​មោទន​ភាព​ដែរ។

ការចេះជួយ​អ្នកដទៃ

ពេលខ្លះ​អ្នកត្រូវ​ការ​ជំនួយ​ពីអ្នក​ដទៃ ពេលខ្លះ​អ្នក​ដទៃ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​វិញ។ នេះ​ជា​តម្រូវ​ការ​មួយ​ដែល​មនុស្ស​ទូទៅ​មិន​អាចខ្វះ​បាន។ បើសិន​ជា​អ្នក​បង្រៀន​កូន​របស់​អ្នក​ឱ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការជួយ​ដល់​អ្នក​ដទៃ នោះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​មានភាព​ងាយ​ស្រូល​ក្នង​ការ​ក្លាយ​ជា​បុគ្គល​មូយ​រូប​ដែល​សង្គម​ទទួល​ស្គាល់ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន៕

ប្រភព៖ WikiHow

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top