អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > DJ វ័យ​ក្មេង ម៉ារីហ្សា បង្ហើប​គន្លឹះ​សំខាន់​ៗដើម្បី​និយាយ​ភាសា​អង់គ្លេស​ឲ្យ​បានល្អ

DJ វ័យ​ក្មេង ម៉ារីហ្សា បង្ហើប​គន្លឹះ​សំខាន់​ៗដើម្បី​និយាយ​ភាសា​អង់គ្លេស​ឲ្យ​បានល្អ

ប្រសិន​បើអ្នក​មិនបាន​រៀន​ភាសាអង់គ្លេស​ តាំង​ពី​វ័យ​កុមារ នោះ​អ្នក​អាច​នឹងដើរ​ក្រោយ​គេ​មួយ​ជំហាន​ ព្រោះបច្ចុប្បន្ន​ភាសា​អង់គ្លេសស្ទើរ​តែក្លាយ​ជាភាសា​សកល​មួយ ដែល​គេ​ប្រើ​ដើម្បី​ទំនាក់​ទំនង​គ្នា​ មិនថានៅផ្ទះ នៅកន្លែង​ធ្វើការ​ នៅផ្សារ ឬ​កន្លែង​កម្សាន្ត​នានា។ ដូច្នេះយ៉ាង​ហោច​ណាស់​ អ្នក​គួរ​តែ​យល់​ដឹង​ពីគន្លឹះ​សិក្សា​ភាសា​អង់គ្លេស​ខ្លះ​ៗ ដើម្បី​ងាយ​ស្រួល​អភិវឌ្ឍន៍​កិច្ច​ទំនាក់​ទំនង​ ជាមួយ​មិត្តភក្តិ​ ឬសង្គម​ខាង​ក្រៅ​ដែរ។

ថ្ងៃនេះ ​កញ្ញា​ បាន​ស្កាត់​ជួប​នឹង​យុវតី​ គឹម រាជ ម៉ារីហ្សា ដែល​មាន​អាយុ ទើប​តែ ១៨ឆ្នាំ ជា​អតីត DJ Let’s Read English Book Program នៅស្ថានីយ៍វិទ្យុ Smile Fm.107 Mhz និង VJ Pop’s English នៅទូរទស្សន៍ប៉ុស្តិ៍លេខ៩ ​ រួមផ្សំជាមួយនិងការងារស្មគ្រ័​ចិត្តមួយចំនួនភាគច្រើនការងារទាំងនោះ ប្រើប្រាស់ភាសាអង់គ្លេសជាចម្បង ដូច្នេះការ​បញ្ចេញ​សំឡេងជាភាសា​អង់គ្លេស​របស់​នាង​ហាក់​ដូចជាជនជាតិ​ដើមអ៊ីចឹង។

នាង​ប្រាប់​ កញ្ញា​ ថាការសិក្សា​ភាសាអង់គ្លេស​នៅសាលាមួយ​មុខ មិនអាច​ធ្វើឲ្យ​យើង​ពូកែ​និយាយ​បានល្អ​ទេ តែគួរចាប់​ផ្តើមពី​ខ្លួន​ឯង ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់មួយចំនួន។ ចង់​ដឹង​លម្អិត​ទាក់ទង​នឹង​គន្លឹះ​ទាំង​នោះ​ចុច​មើល វីដេអូ​ខាង​ក្រោម៖

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top