អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > រើសបុគ្គលិក៤ប្រភេទនេះ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នក ទទួលបានជោគជ័យនៅលើ វិថីអាជីវកម្ម

រើសបុគ្គលិក៤ប្រភេទនេះ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នក ទទួលបានជោគជ័យនៅលើ វិថីអាជីវកម្ម

មានគំនិតអាជីវកម្ម គម្រោងដ៏ច្បាស់លាស់ ថែមទាំងទុនសមរម្យនៅមិនទាន់គ្រប់គ្រាន់នោះទេ អ្នកចាំបាច់ត្រូវតែជ្រើសរើសបុគ្គលិកឲ្យបានផ្ចិតផ្ចង់មែនទែនព្រោះអ្នកទាំងអស់នោះនឹងចូលរួមចំណែកក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នកអាចដើរទៅមុខបានយ៉ាងរលូន។ ខាងក្រោមនេះគឺជាប្រភេទបុគ្គលិកទាំង៤ដែលអ្នកគួរឲ្យតម្លៃដើម្បីចូលរួមការងារជាមួយអ្នក៖

១–អ្នកដែលរីករាយជាមួយនឹងការប្រកួតប្រជែង៖ បុគ្គលិកប្រភេទនេះមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់អាជីវកម្មរបស់អ្នកនោះទេ តែពួកគេនឹងក្លាយជាផ្នែកមួយនៃការលើកទឹកចិត្តឲ្យអ្នកព្យាយាមធ្វើអ្វីដែលលំបាកជានិច្ច ព្រោះពួកគេដឹងច្បាស់ថាបើពួកគេធ្វើអ្វីដដែលៗ នោះវានឹងគ្មានការអភិវឌ្ឍវិជ្ជមានអ្វីនោះទេ មិនថាចំពោះបុគ្គលិកខ្លួនឯងផ្ទាល់ឬអាជីវកម្មទាំងមូលនោះទេ។

២–អ្នកដែលគិតផ្លូវវិជ្ជមានច្រើន៖ ប្រាកដណាស់ អ្នកក៏មិនអាចមើលរំលងចំពោះបុគ្គលិកប្រភេទនេះដែរ ព្រោះថាទោះបីអាចអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកទាំងអស់នោះនឹងមិនងាយបោះបង់ក្ដីសង្ឃឹមចោលជាដាច់ខាត ពោលគឺជាអ្នកដែលផ្ដោតលើមធ្យោបាយជាជាងបញ្ហា។

៣–អ្នកដែលមិនផ្ដោតលើការងារតែមួយ៖ អ្នកគួរឲ្យតម្លៃទៅលើប្រភេទបុគ្គលិកដែលអាចធ្វើការច្រើនមុខបានក្នុងពេលតែមួយ ដោយសារអ្នកទាំងអស់នោះមិនប្រកាន់នោះទេ ថាការងារជារបស់អ្នកណានោះ ប្រសិនបើពួកគេអាចធ្វើឬជួយបាន ពួកគេនឹងធ្វើ។ មិនចាំបាច់តែអាជីវកម្មថ្មីថ្មោងនោះទេ អាជីវកម្មទូទៅក៏ត្រូវការបុគ្គលិកប្រភេទនេះផងដែរ ទើបខ្លួនអាចឈានជើងទៅមុខបានយ៉ាងរលូន។

៤–អ្នកដែលពេញចិត្តក្នុងការចែករំលែក៖ ទោះបីជាអ្នកនោះពូកែយ៉ាងណាក៏ដោយ តែបើគ្មានចិត្តទូលាយក្នុងការចែករំលែកបទពិសោធន៍ឬចំណេះដឹងនោះទេ​ វាក៏ជាផលអវិជ្ជមានសម្រាប់អាជីវកម្មរបស់អ្នកដែរ ដោយសារបុគ្គលិកដទៃនឹងងាយមានអារម្មណ៍ថាទើសទាល់រវាងគ្នានឹងគ្នា ព្រោះមិនមានសម្ព័ន្ធភាពល្អជាដើម៕

ផ្តល់សិទ្ធិដោយ៖ Khmer-Edu

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top