អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ហេតុអ្វីបានជាមានអារម្មណ៍ថា ស្រេកទឹកនៅពេលព្រឹក ក្រោយពេលផឹក គ្រឿងស្រវឹងនៅពេលយប់?

ហេតុអ្វីបានជាមានអារម្មណ៍ថា ស្រេកទឹកនៅពេលព្រឹក ក្រោយពេលផឹក គ្រឿងស្រវឹងនៅពេលយប់?

កាលពីយប់មិញខ្ញុំបានទៅជប់លៀង ខួបកំណើតមិត្តភក្តិរបស់ខ្ញុំ ហើយក៏បានញាំុស្រាបៀរអស់ប្រហែល១កំប៉ុងកន្លះ បន្ទាប់មកក៏ត្រលប់មកផ្ទះវិញនៅម៉ោងប្រហែល៩យប់។ ព្រឹកឡើងក្រោកពីគេង ខ្ញុំស្រាប់តែមានអារម្មណ៍ថាស្រេកទឹកខុសពីធម្មតា ហើយខ្ញុំគិតថាប្រហែលជាមកពីការញាំុស្រាបៀរកាលពីយប់មិញនឹងហើយមើលទៅ។ ដោយមិនអស់ចិត្តខ្ញុំក៏បាន ធ្វើការស្រាវជ្រាវលើបណ្ដាញអ៊ីនធើណែត តាមរយៈកម្មវិធីរុករក របស់ហ្គូហ្គល (Google) ទើបខ្ញុំដឹងថាគ្រឿងស្រវឹងពិតជាបានធ្វើឲ្យរាង្គកាយយើងត្រូវការជាតិទឹកច្រើនណាស់។

រូបតំណាង

ចង់ដឹងថាមូលហេតុអ្វី? ខាងក្រោមនេះជាមូលហេតុដែលអ្នកចង់ដឹង៖

ក្នុងគេហទំព័រមួយដែលមានឈ្មោះថា healthyeating.sfgate.com បានពន្យល់ពីការបាត់បង់ជាតិទឹក ក្រោយពេលមនុស្សញុាំគ្រឿងស្រវឹងក្រោយពេល ៦ ទៅ ១២ ម៉ោងយ៉ាងដូច្នេះថា៖ “ជាធម្មតា រាង្គកាយមនុស្សត្រូវបានទ្រទ្រង់ដោយជាតិទឹក70% ក្រោមដំណើរការនៃក្រពេញ pituitary ជាអ្នកផលិត អរម៉ូនម្យ៉ាងដែល មាននាទីរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួនមនុស្ស។ ជាតិអាកុលដែលទទួលបានពី​ គ្រឿងស្រវឹងធ្វើឲ្យអរម៉ូនដែលរក្សាលំនឹងជាតិទឹកនេះ ថយចុះ ជាហេតុធ្វើឲ្យ​ ជាតិទឹកមិនបានរក្សាទុកក្នុងខ្លួននោះទេ។ ក្រោយមកជាតិទឹកដែលអ្នកទទួលបាន ពីការផឹកជាតិស្រវឹងទាំងនោះ បាននាំទៅកាន់តម្រងនោម ហើយបានចាកចេញពីរាង្គកាយតាមរយៈទឹកនោម ដូច្នេះហើយទើបអ្នកនោមច្រើនពេលផឹកគ្រឿងស្រវឹង។​ ”

យោងតាមហេតុផលខាងលើ អ្នកគឺពិតជាមានអារម្មណ៍ថាស្រេកទឹកខ្លាំង ក្រោយពេលភ្ញាក់ពីដំណេក ម្យ៉ាងវិញទៀតការញុាំទឹកក្រោយពេលអ្នកភ្ញាក់ពីដំណេក ធ្វើឲ្យអ្នកមានអារម្មណ៍ថាហាក់ដូចជាធេងធោង ចង់ស្រវឹងម្តងទៀត តែកុំបារម្ភ អាការបែបនេះនឹងបាត់ទៅវិញក្រោយពេល ១០ ទៅ ២០ នាទីក្រោយ៕

ប្រភព៖ healthyeating.sfgate.com | រក្សាសិទ្ធិដោយ៖ Khmer-Paper

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top