អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > មានលុយទក់ រហែកមិនបាច់ភ័យទេ ចាប់ពីថ្ងៃទី២០ខែនេះ បងប្អូនអាចទៅប្តូរយកថ្មី នៅសាខាធនាគារជាតិរាជធានី-ខេត្ត

មានលុយទក់ រហែកមិនបាច់ភ័យទេ ចាប់ពីថ្ងៃទី២០ខែនេះ បងប្អូនអាចទៅប្តូរយកថ្មី នៅសាខាធនាគារជាតិរាជធានី-ខេត្ត

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងមួយ ដោយប្រកាសទទួលប្ដូរប្រដាសរៀលចាស់ ទក់ រហែក យកក្រដាសប្រាក់ថ្មីវិញនេះ ចាប់ផ្តើមចាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅគ្រប់សាខាធានាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្ដាល)។

នេះជាសារលិខិតដែលបាន ចេញដោយធនាគារជាតិក្នុងអត្ថន័យទាំងស្រុង “ធនាគារជាតិនៃកម្ពុជាមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនឲ្យបានជ្រៀបថា ដើម្បីអបអរខួបទី៣៧ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ធនាគារជាតិកម្ពុជានឹងទទួលប្តូរយកប្រាក់រៀល ចាស់ ទក់ឬ រហែកជាមួយនឹងក្រដាលប្រាក់ថ្មី ជូនសាធារណជន។ ការប្តូរប្រាក់ថ្មីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៧ នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា គ្រប់រាជធានី-ខេត្ត(លើកលែងស្នាក់ការកណ្ដាល)។”

ធនាគារជាតិបានបញ្ជាក់ថា ប្តូរប្រាក់រៀលចាស់ យកថ្មីនេះ ដើម្បីអបអរសាទរខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ៕

ប្រភព៖ ទំព័រហ្វេសប៊ុកធនាគារជាតិកម្ពុជា

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top