អ្នកកំពុងនៅទីតាំង
ទំព័រដើម > កីឡា > ​Gbenga ​​​ក្លឹប​ផ្ដល់​ប្រាក់​ខែ​​តិច​មិន​លេង​​ ​តែ​​ទៅ​អាស៊ី​អឺរ៉ុប​បាន​​​មិន​ច្រើន​​ ដឹង​មូល​ហេតុ​​អត់?

​Gbenga ​​​ក្លឹប​ផ្ដល់​ប្រាក់​ខែ​​តិច​មិន​លេង​​ ​តែ​​ទៅ​អាស៊ី​អឺរ៉ុប​បាន​​​មិន​ច្រើន​​ ដឹង​មូល​ហេតុ​​អត់?

​អតីត​តារា​បាល់ទាត់​ឆ្នើម​របស់​បឹង​កេត​​អង្គរ​ Samuel Ajayi Gbenga ​បាន​ចុះ​កុង​ត្រា​ជា​មួយ​ក្លឹប​​អាស៊ី​អឺរ៉ុប​រួច​​រាល់​ហើយ​ ដើម្បី​ត្រៀម​ខ្លួន​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​២០១៧​ដែល​នឹង​ចាប់​ផ្តើម​ឆាប់​ៗ​នេះ។

និយាយ​ពី Gbenga ​ត្រូវ​បាន​លោក ម៉ែន ពិសិ​ដ្ឋ អ្នក​ចាត់​ការ​អាស៊ី​អឺរ៉ុប​បញ្ជាក់​ថា ​​​ក្លឹប​​ដែល​ផ្ដល់​លុយ​ប្រាក់​ខែ​ជូន​គេតិច​​គឺ​​​​មិន​លេង​ឲ្យ​​ ប៉ុន្តែ​​ចូល​រួម​​ជា​មួយ​អាស៊ី​អឺរ៉ុប​​​ក៏​ទទួល​បាន​មិន​ច្រើន​ដែរ។ ​ដឹង​មូល​ហេតុ​អត់?

​អ្នក​ចាត់​ការ​រូប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មូល​ហេតុ​ដែល​ Gbenga ​ព្រម​ចូល​រួម​ជា​មួយ​អាស៊ី​អឺរ៉ុប​ ​ដោយ​ទទួល​បាន​ប្រាក់​ខែ​មិន​ច្រើន​មែន ប៉ុន្តែ​​រូប​គេ​​ចង់​ជួយ​អាស៊ី​អឺរ៉ុប និង​មាន​មិត្តភ័ក្ដិ​របស់​គេ​​ជំរុញ​ទឹក​ចិត្ត​ ឲ្យ​ចូល​លេង​​នៅ​ក្លឹប​របស់​កម្ពុជា​មួយ​នេះ។ ​Gbenga ​​​​ធ្លាប់​ប្រាប់​លោក​ ម៉ែន ពិសិដ្ឋ​ ថា ក្លឹប​ល្មម​ៗ​​​​រូប​គេ​មិន​លេង​ឲ្យ​នោះ​ទេ។

​ ​លោក​បន្ថែម​ថា រដូវ​កាល​នេះ​ក្លឹប​ក្នុង​លីគ​កំពូល​កម្ពុជា​​​មិន​អាច​មើល​រំលង​អាស៊ី​អឺរ៉ុប​បាន​ទេ។ ​ឆ្នាំ​២០១៧ ជា​​រដូវ​កាល​មួយ​ដែល​អាស៊ី​អឺរ៉ុប​​ប្រជែង​យក​តំណែង​ល្អ​ណា​មួយ ​ក្នុង​លីគ​កំពូល​កម្ពុជា​។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top