អ្នកកំពុងនៅទីតាំង
ទំព័រដើម > កីឡា > David Beckham ខកចិត្តខ្លាំ ក្រោយ Man Utd បរាជ័យកាលពីយប់មិញ

David Beckham ខកចិត្តខ្លាំ ក្រោយ Man Utd បរាជ័យកាលពីយប់មិញ

អតីតសមាជិកបិសាចក្រហម Manchester United,  David Beckham ពិតជាការខកតិចតួចចំពោះអតីតក្រុមរបស់ខ្លួន ដែលមិនអាចបន្តការពារតំណែងជើងឯក FA Cup បាន ក្រោយពី Chelseaទម្លាក់ត្រឹមវគ្គ ៨ក្រុម កាលពីយប់មិញ។

រំលឹកអតីតកាលបន្តិច Beckham ក៏ជាសមាជិកធ្លាប់ជួយឲ្យ Man Utd លើកពាន FA Cup ចំនួន ២លើក (១៩៩៦ និង៩៩) ហើយបានជួយទម្លាក់ Chelsea ពីពានលំដាប់ទី២ ប្រចាំអង់គ្លេសមួយនេះ បាន២លើកដូចគ្នា មុននឹងចាកចេញទៅកាន់ Real កាលពីឆ្នាំ ២០០៣។

 

បុរសជនជាតិអង់គ្លេស ចូលរួមទស្សនាជាមួយកូនប្រុសម្នាក់ ស្របពេលក៏ឃើញមាន លោក Sir Alex Ferguson លោក Fabio Capello គ្រូបង្វឹកជម្រើសអង់គ្លេស Gareth Southgate រួមទាំងអ្នកល្បីល្បាញមួយចំនួនទៀតដែលគាំទ្រ Man Utd នៅកីឡាដ្ឋាន Stamford Bridge ប៉ុន្តែពួកគេទទួលបានត្រឹមភាពសោកស្តាយចំពោះក្រុមដែលខ្លួនស្រលាញ់ប៉ុណ្ណោះ៕

 

ប្រភព​ : dailymail

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top