អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > 17 ជំហាន ដែលឪពុកម្តាយ អាចយកទៅអនុវត្ត ក្នុងការបង្រៀនកូនឲ្យឆ្លាតវៃ

17 ជំហាន ដែលឪពុកម្តាយ អាចយកទៅអនុវត្ត ក្នុងការបង្រៀនកូនឲ្យឆ្លាតវៃ

១.លើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កូនៗ មិនថាកូនចាញ់ឬឈ្នះទេ

ពេលយើងធំឡើង នឹងបានស្វែងរកឃើញថា បទពិសោធរវាងការធ្វើដំណើរនោះ មានតម្លៃខ្លាំងណាស់ ជាងដល់ចំណុចគោលដៅ។ ដូច្នោះបើកូនៗដាក់គោលដៅនឹងធ្វើអ្វីម្យ៉ាង ប៉ុន្តែត្រូវបរាជ័យ ឬទៅមិនដល់គោលដៅ ឪពុកម្ដាយគួរណាស់តែលើកទឹកចិត្ត ក្នុងការខិតខំប្រឹងប្រែងព្យាយាម កុំឲ្យកូនមានអារម្មណ៍ខ្មាសអៀន ដែលបានធ្វើភ្លាំងភ្លាត់ ព្រោះនៅទីបញ្ចប់ទៅ សេចក្ដីព្យាយាមរបស់កូនៗ ទៅវិញទេ ដែលជារឿងសំខាន់ ព្រោះនោះនឹងធ្វើឲ្យក្មេងមានជំនឿចិត្ត និងធ្វើឲ្យក្មេងមានចិត្តក្លាហានខ្លាំងឡើង។

២. ផ្ដល់កម្លាំងចិត្តដល់កូនៗដើម្បីបង្កើតសមត្ថភាព

ការផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់កូនៗ ធ្វើក្នុងរឿងដែលគេចូលចិត្ត ប៉ុន្តែមិនត្រូវរារាំង បង្អាក់ដំណើរកូនៗ ព្រោះការហ្វឹកហាត់ ដែលបានទទួលកម្លាំងគាំទ្រ ជាកម្លាំងចិត្ត និងកម្លាំងបណ្ដាលចិត្ត ពីឪពុកម្ដាយ នឹងញ៉ាំងឲ្យពួកគេ អភិវឌ្ឍដ៏ល្អបានតាមក្រោយ។

៣. ឲ្យកូនៗហ្វឹកហាត់ដោះស្រាយបញ្ហាដោយខ្លួនឯង

ប្រសិនបើឪពុកម្ដាយ នឹងជួយដោះស្រាយបញ្ហាទាំងឡាយ ឲ្យដល់កូនៗ នឹងធ្វើឲ្យកូនៗ ខ្វះទស្សនគតិ និងភាពជឿជាក់ ក្នុងការដែលនឹងដោះស្រាយបញ្ហា ដោយខ្លួនឯង ហើយប្រសិនបើឪពុកម្តាយ ចាំតែធ្វើអ្វីៗគ្រប់យ៉ាង ឲ្យដល់កូនៗគ្រប់ពេលនុ៎ះ នឹងធ្វើឲ្យកូនៗ មិនចេះគិត ដោះស្រាយបញ្ហា និងមិនជឿជាក់ចិត្តខ្លួនឯង ដែលជារឿងមួយ កូនៗមិនអាចធ្វើអ្វីបាន ដោយខ្លួនរបស់គេ។ ដូចជា ឪពុកម្ដាយ អាចនឹងនឹងព្រមឲ្យកូនៗបានត្រឹមកម្រិតទីពីរ ឬកម្រិតទីបីខ្លះ។ ប៉ុន្តែកូនៗបានរៀនចេះ និងបានរៀនដោះស្រាយបញ្ហាទាំងឡាយដោយខ្លួនរបស់គេ ល្អជាជាងការដែលឲ្យកូនៗកម្រិតទីបួន បានពីការជួយជ្រោមជ្រែង របស់ឪពុកម្ដាយ ដោយកូនមិនបានចេះដឹងអ្វីសោះ។

៤. លែងបណ្ដោយឲ្យកូនៗសម្តែងប្រព្រឹត្តិកម្មតាមវ័យ

ឪពុកម្តាយមិនគួរព្យាយាមឲ្យកូនៗ បង្ហាញប្រព្រឹត្តិកម្មដូចជាមនុស្សធំ (ចាស់ទុំ)ទេ ព្រោះការណ៍ដែលក្មេងៗ ត្រូវបង្ហាញប្រព្រឹត្តិកម្ម ដែលមិនសមរម្យជាមួយនឹងវ័យ ឪពុកម្ដាយតាំងស្តង់ដារ ដែលកូនៗមិនអាចទៅដល់បាន នឹងធ្វើឲ្យការព្យាយាម និងភាពជឿជាក់ចិត្តរបស់គេធ្លាក់ចុះវិញ។

៥. ដាស់ភ្ញោចការចង់ដឹងចង់ឃើញ

មេគ្រួសារគួរណាស់តែជួយជ្រោមជ្រែងអភិវឌ្ឍន៍របស់កេ្មងៗ ដោយការបង្កើតសំណួរ សួរដើម្បីឲ្យកូនៗ បានរៀនដឹងថា នៅមានអ្វីៗច្រើនយ៉ាងទៀត នៅក្នុងលោកនេះ ដែលយើងនៅមិនទាន់បានចេះ បានស្គាល់ បានដឹង និងរង់ចាំឲ្យយើង ទៅសិក្សាអំពីវា ដែលជាការដាស់ភ្ញោច ឲ្យកូនៗចង់ដឹងចង់ឃើញ និងពេញចិត្តចូលចិត្ត ដែលនឹងស្វែងរក ចំណេះដឹងថ្មីៗជានិច្ច និងធ្វើឲ្យក្មេងៗ រៀនចេះបានឆាប់រហ័សជាក្មេងដទៃ។

៦. ស្វែងរកវត្ថុថ្មីៗដែលទាក់ទាញចិត្តឲ្យកូនៗ

ស្វែងរកវត្ថុថ្មីៗ ដែលទាក់ទាញចិត្តឲ្យដល់កូនៗ បានសាកល្បង និងបង្ហាត់បង្ហាញឲ្យកូនៗបានឃើញថា ការសម្រេចគោលដៅតូចៗ ក៏អាចនាំទៅ ដល់ការសម្រេចគោលដៅធំៗបាន ដូចជាការជិះកង់ ដោយមិនប្រើកងតូចទប់សងខាង ហ្វឹកហាត់ក្នុងការជិះវា នឹងធ្វើឲ្យកូនមានភាពជឿជាក់ចិត្ត និងការទទួលខុសត្រូវបន្ថែមឡើង។

៧. ជៀសវាងផ្លូវកាត់ ឬប្រការលើកលែង

ការផ្ដល់សិទ្ធិដល់កូនៗ ញឹកញាប់ពេក នឹងធ្វើឲ្យកូនៗជាប់មានទម្លាប់ និងធ្វើឲ្យការព្យាយាមរបស់ក្មេងៗ ធ្លាក់ចុះ ឬថមថយចុះ។

៨. មិនរិះគន់ពីការសម្ដែងបង្ហាញរបស់កូន

វាគ្មានអ្វីណា ដែលធ្វើឲ្យកូនៗអស់សង្ឃឹម ឬរុញរាស្ទាក់ស្ទើរចិត្ត ស្មើនឹងការរិះគន់ក្នុងផ្លូវអវិជ្ជមាន ចេញពីឪពុកម្តាយទេ ប្រសិនបើជាការផ្ដល់ពាក្យណែនាំ ឬសំណើរណែនាំក៏មិនជាថ្វីអ្វីដែរ ប៉ុន្តែកុំប្រាប់កូនៗថា វត្ថុដែលគេធ្វើនោះវាពិបាកពិតមែន ពីព្រោះប្រសិនបើក្មេងខ្លាច ត្រង់នឹងបរាជ័យ គ្រាន់តែជាកង្វល់ថា ឪពុកម្ដាយនឹងស្ដីបន្ទោស ឬខឹង នឹងធ្វើឲ្យកូនៗ មិនហ៊ានធ្វើរឿងថ្មីៗឡើយ ទាំងការណ៍ដែលឪពុកម្ដាយ ធ្លាប់រិះគន់ស្ដីបន្ទោសដល់កូនៗ ក្នុងផ្លូវអាក្រក់ញឹកញយៗទៀតនោះ កាន់តែធ្វើឲ្យកូនៗ អស់កម្លាំងទាក់ទាញចិត្ត និងមានអារម្មណ៍ អស់គុណតម្លៃ នៅក្នុងខ្លួនគេរលីង។

៩. ប្រើការភ្លាំងភ្លាត់ជាកាំជណ្ដើរ

លោកឪពុកអ្នកម្ដាយ គួរកែប្រែការភ្លាំងភ្លាត់របស់កូនៗ ឲ្យជាឱកាស ដែលនឹងរៀនស្គាល់ ក្នុងលោកធំធេងមួយនេះ និងបកស្រាយពន្យល់ឲ្យដល់ពួកគេ កើតនូវការយល់ចូលចិត្ត អំពីកំហុសឆ្គង ដើម្បីឲ្យមានការដាក់ផែនការ ប្រសើរឡើងក្នុងពេលខាងមុខទៀត។

១០. បើកទ្វារចូលទៅកាន់បទពិសោធថ្មីៗ

លោកឪពុកអ្នកម្ដាយ គួរណាស់តែបើកឱកាសឲ្យកូនៗ បានជួបរឿងថ្មីៗបន្ថែមទៀត ដើម្បីលោកទស្សនគតិ ក្នុងការចេះរៀនអ្វីៗ ដែលមាននៅក្នុងលោកដ៏ធំមួយនេះ ដែលជាការធ្វើឲ្យកូនៗ បានដឹងថា សូម្បីតែយើងនឹងជួបរឿងរ៉ាវ ដែលជារឿងគួរឲ្យភ័យខ្លាច និងមានការលំបាកប៉ុនណាក៏ដោយ ប៉ុន្តែយើងក៏អាចនឹងពុះពារ និងយកឈ្នះវាបានដែរ។

១១. ធ្វើជាគំរូល្អដល់កូនៗ

នៅក្នុងវ័យកុមារភាពនោះ កូនៗរបស់អ្នកនឹងមើលឃើញថា អ្នកជាវីរបុរស វីរនារីរបស់ពួកគេ។ អ្នកគួរតែប្រើប្រាស់ឱកាសនេះ បង្រៀនអប់រំទូន្មានកូនៗ ឲ្យគេចេះគិត និយាយ និងចាប់ផ្ដើមប្រតិបត្តិ ដោយបង្ហាត់បង្ហាញឲ្យគេឃើញជាគំរូ ព្រោះការណ៍ដែលកូនៗ បានឃើញថា យើងធ្វើបាន កូនៗ ក៏នឹងកើតនូវភាពជឿជាក់ចិត្ត ពួកគេក៏អាចធ្វើបានដូចគ្នាដែរ។

១២. ផ្ដល់កម្លាំងចិត្ត ពេលណាកូនជួបនូវផលលំបាក

ជួនកាលរឿងរ៉ាវមួយចំនួន ដែលយើងជួប វាមិនមានយុត្តិធម៌គ្រប់ពេលទេ ដែលកូនៗត្រូវចេះរៀន។ ថ្ងៃណាមួយ ប្រសិនបើកូនៗជួបជាមួយផលលំបាក ឪពុកម្ដាយគួរតែអប់រំទូន្មានឲ្យកូនៗ ដឹងថា ភាពអត់ធ្មត់ និងការតស៊ូប៉ុណ្ណោះ នឹងជួយឲ្យយើងសម្របសម្រួលខ្លួន ចំពោះស្ថានការណ៍ផ្សេងៗបាន និងជារឿងសំខាន់ណាស់ ដែលឪពុកម្ដាយ នឹងត្រូវបកស្រាយពន្យល់ឲ្យកូនៗដឹងថា នៅលើមាគ៌ាទៅកាន់ភាពជោគជ័យ រមែងមានចម្រុងបន្លា ឲ្យយើងបានពុះពារដើរឆ្លងកាត់វាជានិច្ច។

១៣. កុំប្រាប់កូនៗ នៅពេលយើងមានកង្វល់ចិត្តក្នុងខ្លួនពួកគេ

ពេលខ្លះ ពេលកូនដឹងថា យើងមានកង្វល់ចិត្តចំពោះខ្លួនគេ អាចប្រែន័យបានថា មិនជឿជាក់ ដែលជាការសម្ដែងបង្ហាញ ពីកង្វះភាពជឿជាក់ចិត្តរបស់អាណាព្យាបាលនោះ នឹងជះឥទ្ធិពល ចំពោះភាពជឿជាក់របស់ពួកគេបានដូចគ្នា។

១៤. លូកដៃចូលទៅជួយ កាលបើដល់ពេល

ការផ្ដល់ជំនួយដល់ក្មេងហួសហេតុពេក និងលឿនឆាប់ពេក នឹងធ្វើឲ្យក្មេងមិនចេះជួយខ្លួនឯង។ ឪពុកម្ដាយគួរណាស់តែលូកដៃ ចូលទៅជួយ កាលបើដល់ពេលវេលាដ៏សមគួរហើយ ឲ្យកូនបានសាកល្បង ជួយសង្គ្រោះខ្លួនឯងសិន ដើម្បីឲ្យធំឡើងមកពូកែ និងមានសតម្ថភាពល្អប្រសើរឡើង។

១៥. កោតសរសើរក្នុងភាពក្លាហាន ពេលណាកូនៗបានសាកល្បងធ្វើនូវរឿងថ្មីៗ

ឪពុកម្តាយគួរណាស់តែចេះនឹងសរសើរ និងផ្ដល់កម្លាំងចិត្ត ពេលកូនធ្វើនូវរឿងថ្មីៗកើត ដោយប្រើពាក្យសម្ដីសរសើរងាយៗ “ពូកែណាស់កូនម៉ែ! /ពុក” នឹងធ្វើឲ្យកូនៗស្រឡាញ់ ចូលចិត្តរៀនសូត្រ ក្នុងរឿងថ្មីៗ ដើម្បីអភិវឌ្ឍរឿងល្អរបស់ពួកគេថែមទៀត។

១៦. ធ្វើពិធីជប់លៀងចំពោះភាពជោគជ័យរបស់កូន

ក្មេងៗ ពួកវានឹងរង់ចាំស្ដាប់ថា តើឪពុកម្ដាយ នឹងថាយ៉ាងម៉េច នៅពេលណា ដែលពួកគេធ្វើនូវរឿងថ្មីៗ បានជោគជ័យ? ដូចនោះ ប្រសិនបើអ្នកសម្ដែងបង្ហាញឲ្យកូនបានឃើញថា អ្នកនឹងមានចិត្តរំភើបត្រេកអរ ជាមួយអ្វី ដែលពួកគេធ្វើបានសម្រេច ដូចជា ការហែលទឹកបាន ឬនិយាយភាសាបរទេសកើត ក៏នឹងធ្វើឲ្យក្មេងមានចិត្តរំភើបរីករាយ ជាមួយដែរ ហើយនឹងធ្វើឲ្យកូនៗ មានភាពជឿជាក់មុតមាំខ្លាំងឡើង។

១៧. ជាអាណាព្យាបាលដែលយល់ចិត្តកូនៗ

ឪពុកម្ដាយមិនគួរបង្គាប់បញ្ជា ឬរឹតបន្ដឹងហួសហេតុពេកទេ ព្រោះនោះនឹងធ្វើឲ្យកូនៗ ខ្វះភាពជឿជាក់ចិត្ត ឬអាចធ្វើឲ្យកូនមានទម្លាប់(និស្ស័យ)រឹងរុស ទាំងធ្វើតាមបង្គាប់បញ្ជា គ្រប់ពេលវេលាទៀតផង ហើយអាចធ្វើឲ្យគេ មិនមានភាពជាអ្នកដឹកនាំ ហើយថែមទាំងធ្វើឲ្យកូន ខ្វះភាពក្លាហានបានទៀតផង។

ការចិញ្ចឹមកូនគួរតែចិញ្ចឹមដោយការយល់ ផ្ដល់ក្ដីស្រឡាញ់ និងយកទុកដាក់ឲ្យបានមែនទែនណ៎ា៕

ប្រភព៖ businessinsider.com

ប្រែ. លឿង ចាន់

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top