អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > អ្នកប្រាជ្ញ​ជនជាតិ​ក្រិ​ក លោក អា​រី​ស្តូ​ត​៖ «​ឫសគល់​នៃ​ការអប់រំ គឺ​ល្វីង ប៉ុន្តែ​ផ្លែផ្កា​នៃ​ការអប់រំ​វិញ គឺ​ផ្អែម​»

អ្នកប្រាជ្ញ​ជនជាតិ​ក្រិ​ក លោក អា​រី​ស្តូ​ត​៖ «​ឫសគល់​នៃ​ការអប់រំ គឺ​ល្វីង ប៉ុន្តែ​ផ្លែផ្កា​នៃ​ការអប់រំ​វិញ គឺ​ផ្អែម​»

«​ឫសគល់​នៃ​ការអប់រំ គឺ​ល្វីង ប៉ុន្តែ​ផ្លែផ្កា​នៃ​ការអប់រំ​វិញ គឺ​ផ្អែម​`»​។ នេះ​ជាការ​លើកឡើង​របស់លោក  អា​រី​ស្តូ​ត (Aristotle  )​ដែល​មនុស្ស​ភាគច្រើន​ស្គាល់​ច្បាស់​ថា ជា​អ្នកប្រាជ្ញ​របស់​ក្រិ​ក​។ ក្នុងន័យ​ដែល​ផ្ដល់​តម្លៃ​យ៉ាងខ្លាំង​លើ​ការអប់រំ​នេះ  លោក​ចង់​បញ្ជាក់ថា គ្រប់​ការអប់រំ​ទាំងអស់ មិនមែន​ងាយស្រួល​នោះឡើយ ប៉ុន្តែ​វា​មនុស្ស​ណា​ព្យាយាម​តស៊ូ​ដើម្បី​ទទួលបាន​ការអប់រំ​ល្អ​នោះ ពួកគេ​នឹង​ក្លាយជា​មនុស្ស​ដែល​ខ្ពង់ខ្ពស់ និង ជោគជ័យ​ក្នុង​ជីវិត​មិន​ខាន​។​

អា​រី​ស្តូ​ត (Aristotle )​

​គ្មាន​ប្រទេស​ខ្លាំង​ណាមួយ​ដែល មាន​ប្រព័ន្ធ​អប់រំ​អន់​នោះឡើយ តួយ៉ាង​ដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង និង សូម្បីតែ​ប្រទេស​សិង្ហ​បុរី​ដែលជា​កូន​ប្រទេស​តូច​មួយ​នៅ​អាស៊ី​។ ការអប់រំ ជួយ​ឲ្យ​មនុស្ស​មាន​ជំនាញ គំនិត​ខ្ពង់ខ្ពស់  និង ពូកែ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ទម្រាំ​ឆ្លងកាត់​ដំណាក់កាល​ដើម្បី​ក្លាយជា​ធនធាន​ក៏​កម្រ​នោះ គឺ​ត្រូវ​ហាត់ពត់លត់ដំ​ជាច្រើន ជាពិសេស​ចំណាយ​ពេលវេលា និង ធនធាន​មិនតិច​ឡើយ​។​

​អ៊ីចឹង​ហើយ បើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ដែល​រួច​ផុតពី​ភាពល្ងង់ខ្លៅ ភាពក្រីក្រ និង ការមើល​ងាយ​ពី​អ្នកដទៃ​នោះ អ្នក​ត្រូវតែ​រំដោះខ្លួន​ឲ្យ​ផុតពី​ភាពអវិជ្ជា​។ នៅពេល​អ្នក​ក្លាយជា​មនុស្ស​មានចំណេះដឹង​ខ្ពង់ខ្ពស់​ហើយ មិន​ត្រឹមតែ​ខ្លួន​អ្នក​ទេ​ដែល​ជោគជ័យ តែ​វា​ក៏​ជួយ​ឲ្យ​ប្រទេសជាតិ​របស់​អ្នក​អភិវឌ្ឍ​ទៅមុខ​យ៉ាង​រហ័ស​ផងដែរ​៕​

ប្រភព៖ http://khmer7news.com

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top