អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > មានដឹងអត់ថា មុខងារនៃទ្វារក្រុងទាំង៥ របស់កំពែងរាជធានី ព្រះបរមរាជវាំង មានអត្ថន័យយ៉ាងណា?

មានដឹងអត់ថា មុខងារនៃទ្វារក្រុងទាំង៥ របស់កំពែងរាជធានី ព្រះបរមរាជវាំង មានអត្ថន័យយ៉ាងណា?

តើអ្នកទាំងអស់គ្នាធ្លាប់ចាប់អារម្មណ៍ទេថា ក្លោងទ្វារ កំពែងរាជធានីនៃព្រះបរមរាជវាំង មានចំនួនប៉ុន្មាន? ចុះអ្នកដឹងទេ កំពែងរាជធានី នីមួយៗប្រើដើម្បីអ្វីខ្លះ?

តោះយើងនាំគ្នាយល់ដឹងទាំងអស់គ្នាពីក្លោងទ្វារ កំពែងរាជធានីនៃព្រះបរមរាជវាំងទាំង៥ និងមុខងាររបស់វានីមួយៗ ដូចខាងក្រោម៖
– ទ្វារទិសខាងជើងទី១៖ គេប្រើបើកឡើងសម្រាប់ប្រោសសត្វ នៅពេលដែលអ្នកនៅក្នុងវាំងមានទោសស្រាលឫមធ្យមដែលអត់ឱនឱយបានហើយប្រកាសឱយព្រះសង្ឃ ឫព្រហ្មណ៍ មកធ្វើការបិណ្ឌបាត អ្នកទាំងនោះទៅតាម បែបសាសនានៅក្នុងឧបោសថសីល។
– ទ្វារទិសខាងជើងទី២៖ មិនអនុញ្ញាតិឱយបើកតាមទំនើងចិត្តបានឡើយ។ អាចបើកបានលុះត្រាតែព្រះមហាក្សត្រចូលទីវង្គត ហើយរៀបចំដង្ហែព្រះសពចេញតាមទ្វារខ្មោច នេះយកទៅថ្វាយព្រះភ្លើងឯវាលព្រះមេរុ។ សពព្រះញាតិវង្សានុវង្សក៏ដង្ហែតាមទ្វារនេះដែរតែខុសគ្នាត្រង់សពព្រះរាជា និងសម្តេចព្រះសង្ឃ រាជគេបូជានៅ ឯវាលមុខវត្តបទុមវត្តី។
– ទ្វារជ័យទិសខាងកើត៖ ជាទ្វារកំណើតសត្វលោកជាទ្វារសុភមង្គលមានមង្គលល្អប្រកបដោយសិរីសួស្តីគ្រប់ប្រការ​​ ជាទ្វារជ័យមង្គល គេប្រើសម្រាប់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីយាងចេញចូល ឫសំរាប់បណ្តាអង្គទូតចូលថ្វាយសារតាំង ឫសម្រាប់ធ្វើបដិសណ្ឋារកិច្ចជាមួយភ្ញៀវជាន់ខ្ពស់ឫពួកកងទ័ពមានជ័យជំនះលើសត្រូវ ក៏ចូលគាល់តាមទ្វារនេះដែរ។
– ទ្វារជ័យទិសខាងត្បូង៖ សម្រាប់ពួកមន្ត្រីរាជបរិពារ ព្រះស្នំឯក ឫស្រីស្នំទាំងឡាយ ចេញចូលគឺជាទ្វារធម្មតា និងប្រជារាស្ត្រពេលចូលគាល់។
– ទ្វារទិសខាងលិច៖ ប្រើសម្រាប់បើកតែពេលថ្ងៃ ក្នុងការយកមនុស្សដែល មានទោសពានវាំង ឫទោសក្បត់ជាតិទៅ ប្រហារជីវិត។ នៅពេលយប់ ឆ្មាំទ្វារទិសខាងលិច មិនអាចបើកទ្វារនេះបានដាច់ខាតទោះបីពួកពេជ្ឈឃាតនាំអ្នកទោសទៅប្រហារជីវិតក៏ដោយ។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top