អ្នកកំពុងនៅទីតាំង
ទំព័រដើម > កីឡា > ទិដ្ឋភាពកម្របានឃើញ! កីឡាករ Man Utd បរិភោគចេក ក្នុងការប្រគួតយប់មិញ (មានវីដេអូ)

ទិដ្ឋភាពកម្របានឃើញ! កីឡាករ Man Utd បរិភោគចេក ក្នុងការប្រគួតយប់មិញ (មានវីដេអូ)

ការ​ប្រកួត​រវាង​ Man Utd ដែល​បាន​យក​ឈ្នះ ​FC Rostov​១-០​ ក្នុង​ជើង​ទី​២​ពាន​ Europa League ក្នុង​កីឡដ្ឋាន​Old Tafford កាល​ពី​យប់​មិញ​ហាក់​មិន​អ្វី​អស្ចារ្យ​ទេ ​​ប៉ុន្តែ​ទិដ្ឋភាព​ចម្លែក​២​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​នេះ​។ បិសាច​ក្រហម​បាន​ឡើង​ទៅ​វគ្គ​វគ្គ​បន្ត​ពាន ​Europa League បន្ទាប់​ពី​សរុម​គ្រាប់​បាល់​ទាំង​ពីរ​ជើង​២-១​ហើយ​Juan Mata ជា​រក​គ្រាប់​បាល់​ជ័យជម្នះ​កាល​ពី​យប់​មិញ។

ទិដ្ឋភាព​កំពុង​តែ​ឆ្ងល់​គឺ Jose Mourinho បាន​យក​ប្រើ​វិធីសាស្ត្រ​ច្របូកច្របល់​មួយ​គឺ​ដាក់​ Phil Jones ឲ្យ​លេង​ក្នុង​ដំណែង​ខ្សែ​បម្រើ​ការពារ​ស្លាប​ ខណៈ​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​​ ហាក់​មិន​សូវ​លេង​បាន​ល្អ​​ពី​ដំបូង ​ប៉ុន្តែ​យូរ​បន្តិច​រូប​គេ​ព្យាយាម​លេង​បាន​ល្អ​វិញ។

លោក Jose ដាក់​បែប​នេះ​គឺ​ដើម្បី​ជំនួស​ Daley Blind ដែល​មាន​បញ្ហា​របួស។ ទិដ្ឋភាព​ទី​២​គឺ​ប៉ុន្មាន​នាទី​ក្រោយ​មក​ Marcos Rojo បាន​ញ៉ាំ​ចេក​ពេល​កំពុង​ប្រកួត​លើ​ទី​លាន​។ ចេក​ត្រូវ​បាន​លោក​Jose បក​រួច​ហើយ​ហុច​ទៅ​ឲ្យ ​Ashley Young យក​ទៅ​ឲ្យ ​Rojo ក្រៅ​ខ្សែ​បន្ទាត់។​ បន្ទាប់​មក​កីឡាករ​អាហ្សង់ទីន​ហូប​ភ្លាម​ៗ​តែ​ម្តង​ហាក់​ដូច​គ្មាន​រឿង​អី​កើត​ឡើង។

ក្រោយ​​ចប់​​ការ​​ប្រកួត​លោក​ Jose Mourinho បាន​និយាយ​ពី​មូល​ហេតុ​ឲ្យ​ Rojo ញ៉ាំ​ចេក​ថា​ ដើម្បី​ឲ្យ​កីឡាករ​របស់​គាត់​ទប់​ទល់​​នឹង​ភាព​ហត់​នឿយ ​អស់កម្លាំង​។

ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top