អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ​គួរយល់ដឹង! បរិភោគមីកញ្ចប់ច្រើនហួស អាចបណ្ដាលឲ្យមានជំងឺ តម្រងនោម និង មហារីក​

​គួរយល់ដឹង! បរិភោគមីកញ្ចប់ច្រើនហួស អាចបណ្ដាលឲ្យមានជំងឺ តម្រងនោម និង មហារីក​

អ្នក​អាច​កើត​ជំងឺ​សរសៃឈាម​បេះដូង​, ស្ត្រូ​ក​, លើសឈាម​, ថមថយ​សមត្ថ​កិច្ច​តម្រងនោម​, មហារីក​… ប្រសិន​ទទួលទាន​មី​កញ្ចប់​ជាប្រចាំ នេះ​បើតាម​ការព្រមាន​របស់​សហគម​អ្នកប្រើប្រាស់ Penang (​ម៉ាឡេស៊ី​) ។​

​សហគម​អំពាវនាវ​ដ​ល់​អ្នកប្រើប្រាស់ មិនត្រូវ​ទទួលទាន​មី​កញ្ចប់ ព្រោះ​មាន​គ្រោះថ្នាក់​សម្រាប់​សុខភាព ។ ការ ស្រាវជ្រាវ​ជាច្រើន បាន​បង្ហាញថា កម្រិត​ប្រើប្រាស់​ម៉ូ​ដ្យូ​ម​ខ្ពស់ មាន​ពាក់ព័ន្ធ​ដល់​ជំងឺ​មួយចំនួន ដូចជា​លើសឈាម​, ជំងឺ​បេះដូង​, ស្ត្រូ​ក និង​បង្ក​របួស​ឲ្យ​តម្រងនោម ។​ ​ឆ្នាំ​២០០៤ ម៉ាឡេស៊ី ប្រើប្រាស់ ៨៧០ លាន​មី​កញ្ចប់ តែ​នៅ​ឆ្នាំ​២០០៨ តួលេខ​នេះ​គឺ ១.២១០ លាន​កញ្ចប់ កើន​ជិត ៤០% ។​
. ពុំ​សូវ​មានតម្លៃ​ជីវជាតិ​
​មី​កញ្ចប់ ជា​អាហារ​ត្រូវបាន​កែច្នៃ​មានតម្លៃ​ជីវជាតិ​តិចតួច ហើយ​វា​ត្រូវបាន​ចាត់ទុកជា​អាហារ​កំប៉ិកកំប៉ុក ។ មី​កញ្ចប់ មាន​ផ្ទុក​បរិមាណ​ខ្ពស់ កាបូ​អ៊ី​ដ្រា​ត​, ម៉ូ​ដ្យូ​ម និង​គ្រឿងទេស​ផ្សេងៗ និង​ផ្ទុក​យ៉ាងតិច​កត្តាចាំបាច់​ដូ​ជាៈ សារជាតិ​សរសៃ​, វីតាមីន​, សារជាតិ​រ៉ែ ។​
. ឥទ្ធិពល​ដល់​សរសៃឈាម​បេះដូង​, លើសឈាម​
​តាម​ស្តង់ដារ Codex អន្តរជាតិ (​ស្តង់ដារ​របស់​អង្គការ​ស្បៀង​កសិក្ម​ពិភពលោក​) ចំពោះ មី​កញ្ចប់ នោះ​ពពួក​សារជាតិ​គ្រឿងទេស ២៤ ក្នុង ១៣៦ មាន​ក្នុង​ស្តង់ដារ Codex ជា​អំបិល​សូ​ដ្យូ​ម ហើយ​ការប្រើប្រាស់​សូ​ដ្យូ​ម​ជា​មូលហេតុ​សំខាន់ ដែល​មី​កញ្ចប់​មាន​បរិមាណ​សូ​ដ្យូ​ម​ខ្ពស់ ។ អាហារ​សម្បូរ​សូ​ដ្យូ​ម អាច​បង្ក​ការ​លើសឈាម​, ជំងឺ​បេះដូង​, ស្ត្រូ​ក​, របួស​តម្រងនោម និង​បញ្ហា​សុខភាព​ផ្សេងៗ ។​ សហគម​អ្នកប្រើប្រាស់ Penang ដំណើរការ​ត្រួតពិនិត្យ​មី​កញ្ចប់ ១០ មុខ នោះ​រកឃើញ ៣ មុខ​មាន​ផ្ទុក​សូ​ដ្យូ​ម​លើ ១០០០ មី​លី​ក្រាម ។ បរិមាណ​សូ​ដ្យូ​ម​ជា​មធ្យម ត្រូវបាន​រកឃើញ​ក្នុង​កញ្ចប់​ផ្សេងៗ គឺៗ ៣៣០ មី​លី​ក្រាម ។ តាម​របប​ទទួលទាន​បង្ការ​បច្ចុប្បន្ន​របស់​អាមេរិក (RDA) បរិមាណ​សូ​ដ្យូ​ម សម្រាប់​មនុស្ស​ធំ និង​កុមារ អាយុ​ពី ៤ ឆ្នាំ គឺ ២៤០០ មី​លី​ក្រាម ក្នុង​១​ថ្ងៃ ។ ការទទួល​ទាន​មី​ក​ញ្ចា​ប់​ជាប្រចាំ អាចធ្វើ​ឲ្យ​បរិមាណ​សូ​ដ្យូ​ម​ប្រើប្រាស់​ហួស​កម្រិត​ធម្មតា ព្រោះ​សូ​ដ្យូ​ម​មាន​វត្តមាន​នៅក្នុង​អាហារ​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត ពិសេស គឺ​អាហារ​កែច្នៃ​ស្រាប់ ។​
. ប្រឈម​ឆ្លង​ជាតិពុល​
​ចំណាប់អារម្មណ៍​ធំ​មួយ ចំពោះ​មី​កញ្ចប់ កឺ​វា​អាចបង្កើត​ប្រេង ឬ ខ្លាញ់ ប្រសិន​មិនត្រូវ​បាន​គ្រប់គ្រង​ត្រឹមត្រូវ ក្នុង​ដំណើរ​ការផលិត ។ នេះ​ជា​រឿង អាច​កើតឡើង ប្រសិន​ប្រេង​ចំអិន​មិន​ត្រូវបាន​អ្នក​ផលិត​រក្សា​នៅ​សីតុណ្ហភាព​សមស្រប ឬ មិន​ត្រូវបាន​ផ្លាស់ប្តូរ​ជាប្រចាំ ។​
. ធ្វើ​ឲ្យ​ទ្រុឌទ្រោម​ប្រព័ន្ធ​អង្គ​បដិបក្ខ​
​មី​កញ្ចប់ ត្រូវបាន​គ្របដណ្តប់ ដោយ​ស្រទាប់​ក្រ​មូ​ន​មួយ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​វា​ស្អិត​ជាប់​គ្នា ។ រឿងនេះ អាច​ឃើញច្បាស់​ពេល​ចាក់ទឹក​ក្តៅ​ចូល ។ ក្រោយ​១​រយៈពេល ក្រមួន​នឹង​អណ្តែង​លើ​ផ្ទៃ​ទឹក ។​ ​ស្តង់​ដារ Codex ក៏​អនុញ្ញាត​ប្រើប្រាស់​ដល់ ១០.០០០ មី​លី​ក្រាម​/​គីឡូក្រាម សារជាតិ​គីមី Propylene glycol -​សមា​ធាតុ​ប្រឆាំង​កក​មួយ ដូចជា​សារជាតិ​រក្សា​សំណើម​ក្នុង​មី​កញ្ចប់ ។ Propylene glycol នឹង​ងាយ​ត្រូវបាន​សរីរាង្គ​ស្រូ​ម​យក និង​ផ្តុំ​ក្នុង​បេះដូង​, ថ្លើម និង​តម្រងនោម បង្ក​ជា​ភាពខុសប្រក្រតី និង​របួស ។ សារជាតិ​គីមី​នេះ ក៏មាន​លទ្ធភាព​ធ្វើ​ឲ្យ​ចុះខ្សោយ​ប្រព័ន្ធ​អង្គ​បដិបក្ខ ។​ មី​កញ្ចប់ និង​កញ្ចប់​គ្រឿងទេស ក៏​ផ្ទុក​ប៊ីចេង​យ៉ាងច្រើន (MSG) ។ នោះ​ជា​សារជាតិ​បង្កើន​ក្លិន​រស​ជាំ​តិ ត្រូវបាន​ពួក​អ្នក​ផលិត​ប្រើប្រាស់ ហើយ ១ – ២% នៃ​ចំនួន​ប្រជាជន មានលទ្ធភាព​អាលែកហ្ស៊ី ជាមួយ​ប្រភេទ​ប៊ីចេង​នេះ ។​
. បង្ក​របួស​តម្រងនោម និង ស្ត្រូ​ក​
​ប្រើប្រាស់​សូ​ដ្យូ​ម ច្បើ​ន​ពេក មាន​ពាក់ព័ន្ធ​ដល់​ជំងឺស្ត្រូក ឬ របួស​តម្រងនោម​, នៅ​ម៉ាឡេស៊ី​, ប៉ានី​ស្ថាន មាន​អ្នកជំងឺ ១៣.០០០​នាក់ ត្រូវ​លាង​ឈាម ។ ក្នុង​១​ឆ្នាំៗ មាន​មនុស្ស ២៥០០ នាក់ ក្លាយជា​អ្នកជំងឺ​ខ្សោយតម្រងនោម​ដំណាក់កាល​ចុងក្រោយ ហើយ​ក្នុង​១​ម៉ោង នៅ​ម៉ាឡេស៊ី មាន ៦ ករណី នៃ​អ្នកជំងឺ​ថ្មី​ត្រូវ​ស្ត្រូ​ក ។​
. លទ្ធភាព​បង្ក​មហារីក​
​សារ​ជាតិគីមី​មួយចំនួន មាន​ក្នុង​មី​កញ្ចប់ មានលទ្ធភាព​បង្ក​មហារីក ។ ឧទាហរណ៍ សារជាតិ Dioxir និង​សារជាតិ​ធ្វើ​ឲ្យ​ស្វិត ។​ តាម​អង្គការ​សុខភាព​ពិភពលោក (WHO) តិច​បំផុត ៣០% នៃ​អ្នកជំងឺ​មហារីក​ទាំងអស់ អាច​ត្រូវបាន​ទប់ស្កាត់ ដោយ​វិធានការ​សាមញ្ញ ដូចជា​ការអនុវត្តន៍​របប​ទទួលទាន​មួយ​ត្រឹមត្រូវ ៕

ផ្ដល់សិទ្ធិ៖  Everyday

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top