អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ច្បាស់ហើយ ពត៌មានដែលថាថ្នាំ PARACETAMOL P-500 មានផ្ទុកមេរោគនោះគឺមិនពិតនោះទេ

ច្បាស់ហើយ ពត៌មានដែលថាថ្នាំ PARACETAMOL P-500 មានផ្ទុកមេរោគនោះគឺមិនពិតនោះទេ

ជាច្រើនថ្ងៃមកហើយដែលទស្សនិកជនទាំងអស់គ្នានៅមានចំងល់ក៏ដូចជាភ័យខ្លាចទៅនឹងពត៌មានដែលថាថ្នាំ PARACETAMOL P-500 មានផ្ទុកមេរោគដ៏កាចសាហាវគឺមេរោគ Machupo។ Khmer Paper សូមធ្វើការបកស្រាយចំពោះពត៌មានមិនពិតមួយនេះ។

Paracetamol P-500

តាមប្រភពច្បាស់ការណ៍ THESTAR NEWS​ របស់សហរដ្ឋអាមេរិចបានលើកឡើងថា ពត៌មានដែលមិនពិតធ្វើអោយមានការ យល់ច្រលំនោះគឺដោយសារតែ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម Facebook, Tweeter, Instagram,… បានធ្វើការបង្ហោះ រូបថ្នាំ PARACETAMOL P-500 ដែលមិនទាន់បានឆ្លងកាត់ការសាកល្បង ឬមិនទាន់បានធ្វើការចុះឈ្មោះជាមួយនឹង ក្រសួងសុខាភិបាលពិភពលោក (The World Health Organization WHO) ពោលគឺគ្មានបិតលេខ MAL នៅនឹងប្រអប់ថ្នាំ ឬនឹងបន្ទះថ្នាំ ឧទាហរណ៍ MAL19911249XZ

Paracetamol P-500 មិនទាន់បាន Register

តាមការមានប្រសាសន៍របស់លោក Dr. Noor Hisham Abdullah ជាប្រធានគ្រប់គ្រងអង្គការសុខភាពពិភពលោកបាន លើកឡើងថា “មេរោគ Machupo ជាប្រភេទមេរោគម្យ៉ាងដែលមិនអាចរស់នៅនឹងកន្លែងដែលមានភាពស្ងួតដួចជាថ្នាំ PARACETAMOL P-500​ នោះបានទេ។ មេរោគនេះនឹងបាត់បង់ជីវីតបន្ទាប់ពីរយះពេលខ្លីមួយតែប៉ុណ្ណោះ។

Khmer Paper យើងខ្ញុំសូមធ្វើការសុំទោសដល់ទស្សនិកជនចំពោះពត៌មានមុនដែលបានចុះផ្សាយអំពីមេរោគមួយនេះផងដែរ ​ គោលដៅរបស់យើងគឺដើម្បីផ្សព្វផ្សាយពត៌មានទៅដល់ទស្សនិកជនទាំងអស់គ្នាអោយមានការប្រុងប្រយត្ន័ទៅនឹងបញ្ហាដែលអាចគំរាមគំហែងដល់សុខភាពនិងអាយុជីវិតរបស់ទស្សនិកជនផ្ទាល់។​ សូមអរគុណ។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top