អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > រូបមន្ត​ធម្មជាតិ ព្យាបាល​ជម្ងឺ​ផ្ដាសាយ​ឱ្យជា​សះស្បើយ ១០០ភាគរយ

រូបមន្ត​ធម្មជាតិ ព្យាបាល​ជម្ងឺ​ផ្ដាសាយ​ឱ្យជា​សះស្បើយ ១០០ភាគរយ

នេះជា​ដំណឹងល្អ​មួយដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​ទាំង​អស់គ្នា ជាមួយ​រូបមន្ត​ធម្មជាតិ​មួយនេះ មាន​ប្រសិទ្ធភាព​ខ្ពស់ ជួយ​អ្នក​ក្នុងការ​ព្យាបាល​ជម្ងឺ​ផ្ដាសាយ ឱ្យបាន​ជាសះ​ស្បើយ ១០០​ភាគរយ។ ដូច្នេះ​ហើយ អ្នកចាំ​បាច់ទៅ​រកឳសថ​ព្យាបាល​នៅក្នុង​ឳសថ​ស្ថាន​ទៀត​ឡើយ។ លើសពី​នេះទៅ​ទៀត វាក៏​អាច​បង្កើន​ភាព​សុាំ​របស់អ្នក ឱ្យមាន​ដំណើរការ​ល្អប្រសើរ​បានថែម​ទៀតផង។ ខាង​ក្រោមនេះ ជារបៀប​ដើម្បី​រៀបចំ​រូបមន្ត​មួយនេះ៖

គ្រឿងផ្សំ៖

  • ខ្ញី កន្លះមើម
  • ក្រូចឆ្មា ២ផ្លែ
  • ទឹកឃ្មុំ ៥០០ក្រាម

ការរៀបចំ៖

ជាដំបូង អ្នកត្រូវ​លាង​ក្រូចឆ្មា​ឱ្យបាន​ស្អាត ហើយ​ពុះវា​ជាបំណែក​ស្ដើង​ល្មម។ បន្ទាប់​មក ចិតយក​សម្បក​ខ្ញីចេញ​ឱ្យបាន​ស្អាត រួចកាត់​វាជាបន្ទះ​បណ្ដោយ​តូចៗល្មម។ អ្នកត្រូវ​ការកែវ​ថ្មមួយ រួចដាក់​ក្រូចឆ្មា និងខ្ញី​ចូលទៅ​ក្នុងវា ​ចាក់ទឹក​ឃ្មុំចូល​បន្ថែម​ទៅក្នុង​កែវនេះ និងបិទ​កម្រប​ឱ្យបាន​ជិតល្អ ដោយ​រក្សាទុក​ល្បាយ​នេះ ឱ្យបាន​រយៈពេល​ ១ថ្ងៃ។ នៅថ្ងៃ​បន្ទាប់ ផ្ទេរវា​ចូលទៅ​ក្នុងកែវ​ថ្មីមួយ​ទៀត បិទ​គម្រប​វាឱ្យ​ជិតល្អ និងរក្សា​វាទុក​នៅក្នុង​ទូរទឹកកក​ឱ្យបាន​ក្នុងអំឡុង​ពេលពី ១ ទៅ ២ខែ។

បន្ទាប់ពីនោះ ល្បាយ​នេះនឹង​ប្រែទៅ​ជាកក។ អ្នកអាច​ប្រើទឹក​ក្ដៅ​ដើម្បី​ឱ្យវា​រលាយ ប្រសិន​បើអ្នក​ចង់។

ការប្រើប្រាស់៖

ទទួលទាន​ល្បាយនេះ ឱ្យបាន ២ស្លាប​ព្រាបាយ ជារៀង​រាល់ថ្ងៃ សម្រាប់​មនុស្ស​ពេញវ័យ ​និង ១ ទៅ ២​ស្លាប​ព្រាបាយ ​ត្រូវបាន​ផ្ដល់​អនុសាសន៍​សម្រាប់​កុមារ​ជាប្រចាំថ្ងៃ៕

ប្រែសម្រួលដោយ៖ Brung

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top