អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ក្ដៅៗ! សមាជិកគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម កាប់មេឃុំមកពីគណបក្សប្រជាជន

ក្ដៅៗ! សមាជិកគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម កាប់មេឃុំមកពីគណបក្សប្រជាជន

គណនីហ្វេសប៊ុក ឈ្មោះ ល្បង ផាត បានបង្ហោះដោយ ពន្លយពាក្យពេចន៍យ៉ាងដូច្នេះថា៖

ជនល្មើសជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ឈ្មោះអ៊ុច គឹមលី អាយុ៤៦ឆ្នាំបានកាប់លោកមេឃុំរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំប្រាយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះ ឡេង ហម អាយុ៦៦ឆ្នាំ ឲ្យរងរបួសធ្ងន់
នៅថ្ងៃទី18,03,2017 ម៉ោង12,45នាទី នៅចំណុចក្រោមផ្ទះរបស់ ឈ្មោះគូ ដាង ភេទប្រុស អាយុ56ឆ្នាំ នៅភូមិប្រាំយ៉ាម ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ។

កើតមានករណី ហិង្សាដោយចេតនា បង្ករឡើងដោយ ឈ្មោះ អ៊ុច គឹមលី(ហៅម៉ាប់)ភេទប្រុស អាយុ46ឆ្នាំ មានទីលំនៅភូមិ-ឃំុកើតហេតុ បានយកកាំបិតខ្វែវកាប់ទៅលើឈ្មោះឡេង ហម ភេទប្រុស អាយុ66ឆ្នាំ(ជាមេឃំុប្រាំយ៉ាម)មានទីលំនៅភូមិជើងដឹក ឃំុប្រាំយ៉ាម ស្រុកស្រីសន្ធរ។ បណ្តាលឲ្យត្រូវរបួសចំនួន03កន្លែង(ធ្ងន់)
1, ត្រូវចំដើមទ្រូងខាងឆ្វេងពីលើដល់ផ្សឹតប្រវែង 20ស.ម
2, ត្រូវចំកំភួនដៃខាងឆ្វេង(បាក់ឆ្អឹង)
3, ត្រូវចំក្បាលដោះខាងឆ្វេងប្រវែង0,50ស.ម។


ក្រោយពីបានទទួលពត៌មានភ្លាមសមត្ថកិច្ចយើងចុះទៅដល់កន្លែងកើតហេតុ ហើយបានឃតាត់ខ្លួនមុខសញ្ញាសង្ស័យខាងលើចងក្រងឯកសារតាមនិតិវិធី៕

ប្រភព៖ ល្បង ផាត

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top