អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ក្តៅៗ!! មានអគ្គីភ័យឆាបឆេះបន្ទប់មន្ទីរពិសោធន៍នៃសកលវិទ្យាល័យវិជ្ជសាស្ត្រនឹងសុខាលភិបាល

ក្តៅៗ!! មានអគ្គីភ័យឆាបឆេះបន្ទប់មន្ទីរពិសោធន៍នៃសកលវិទ្យាល័យវិជ្ជសាស្ត្រនឹងសុខាលភិបាល

នៅវេលាម៉ោង 12 រំលងអាទ្រាតឈានចូលក្នុងថ្ងៃទី​ ២០ មីនា ២០១៧ មានករណីអគ្គីភ័យឆាបឆេះមួយបានកើតឡើងក្នុងអាគារនៃ សកលវិទ្យាល័យវិជ្ជះសាស្ត្រនឹងសុខាលភិបាលម(សាលា ក្រហម) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខនឹងអាគារ Vattanac Captial ។

រូបភាពអគ្គីភ័យ
រូបភាពឡានទឹកកំពុងធ្វើសកម្មភាព

បន្ទាប់ពីមានការអន្តរាគមន៍ពីរយន្តពន្លត់អគ្គីភ័យរបស់សាលាក្រុងរាជធានីភ្នំពេញបានទាន់ពេលវេលា អគ្គីភ័យមួយនេះត្រូវបានគ្រប់គ្រងស្ថានការណ៍បាបដោយជោគជ័យដោយប្រើរយះពេលប្រហែលជិតមួយម៉ោង និងរយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង។

គួរបញ្ជាក់ផងដែរថាការឆាបឆេះនេះគឺស្ថិតក្នុងជាន់ទី ២ បន្ទប់ពិសោធន៍  រ៉ូដុលហ្វមេរីយីុ Laboratoire Rodolphe MERIEUXនៃសកលវិទ្យាល័យវិជ្ជសាស្ត្រនឹងសុខាលភិបាល។ តាមការសន្និដ្ឋានបឋមពីអ្នកស្ថិតក្នុងហេតុការណ៍មួយនេះបានលើកឡើងថា មូលហេតុដែលបណ្តាលអោយមានការឆាបឆេះនេះគឺបណ្តាលមកពីការ ឆ្លងចរន្តផ្ទុះសេរខ្សែរភ្លើង។​

បន្ទប់ពិសោធន៍ដែលបានឆាបឆេះ រ៉ូដុលហ្វមេរីយីុ Laboratoire Rodolphe MERIEUX
ក្នុងបន្ទប់ពិសោធន៍ដែលបានឆាបឆេះ រ៉ូដុលហ្វមេរីយីុ Laboratoire Rodolphe MERIEUX

Khmer Paper នឹងព្យាយាមផ្សព្វផ្សាយបន្តនៅពេលមានការប្រែប្រួលដើម្បីចែកជូនទស្សនិកជនអោយបានច្បាស់ជុំវិញករណីីអគ្គីភ័យមួយនេះ។ សូមអរគុណ៕ សូមទស្សនាវីឌីអូខាងក្រោម៖

ទស្សនាការផ្សាយ (Live): អគ្គិភ័យបានឆាបឆេះបន្ទប់នៃមន្ទីរពិសោធន៍ មហាវិទ្យាល័យឱសថសាស្រ្ត នៅក្បែរសាលារាជធានីភ្នំពេញ, តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ដោយអន្តរាគមន៍ទាន់ពេលវេលា ខូចខាតសម្ភារៈនៅក្នុងបន្ទប់​ មិនរាលដាលទៅបន្ទប់ផ្សេងនោះទេ។ ពាក់ព័ន្ធនឹងមូលហេតុនៃការឆាបឆេះ ត្រូវបានគេសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ទស្សនាវិដេអូដែលភ្នាក់ងារ Fresh News ផ្សាយផ្ទាល់ពីកន្លែងកើតហេតុ៕

Posted by Fresh News on Sunday, March 19, 2017

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top