អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > តោះ! ទៅមើលប្រវត្តិ កំពូលស្រីស្អាត រហ័សនាម “Hacker ស៊ិចស៊ីបំផុតក្នុងលោក មកពីប្រទេសចិន” បន្តិចមើល

តោះ! ទៅមើលប្រវត្តិ កំពូលស្រីស្អាត រហ័សនាម “Hacker ស៊ិចស៊ីបំផុតក្នុងលោក មកពីប្រទេសចិន” បន្តិចមើល

ប្រទេសចិន៖ នាង Naomi Wu ត្រូវបានគេដាក់រហ័សនាមថាជា Hacker ស៊ិចស៊ីបំផុតនៅក្នុងលោក ដោយសារនាងមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាបង្ហាញម៉ូត ព្រមទាំងស្លៀកពាក់យ៉ាងស៊ីចស៊ីធ្វើឲ្យប្រុសៗស្ទើរតែទ្រាំមិនបាន ព្រោះលង់ស្នេហ៍នាង។ នាង Naomi Wu មានអាយុ ២៣ឆ្នាំ រស់នៅប្រទេសចិនភាគខាងត្បូងទីក្រុង Shenzhen ហើយនាងបានផលិតវីដេអូជាច្រើនដើម្បី ពន្យល់ពីបាតុភូតផ្សេងៗទាក់ទងនឹងវិស័យព័ត៌មានវិទ្យា។

មិនតែប៉ុណ្ណោះនាងក៏ជាបុគ្គលម្នាក់ដែលចូលរួមជម្រុញឲ្យស្រ្តីចូលរួមក្នុងវិស័យព័ត៌មានវិទ្យាផងដែរ។ បើមើលតែសម្បកក្រៅ គេគិតថានាងគួរតែជាតារាបង្ហាញម៉ូតទៅវិញទេ តែពួកបុរសភាគច្រើនស្ទើរតែមិនជឿថានាងអាចធ្វើការបានច្រើនមុខ ដូចដែលបុគ្គលិកអាយធីផ្សេងទៀតធ្វើបានដែរ​ ដូចជា សរសេរកម្មវិធី លើកុំព្យូទ័រ លើទូរស័ព្ទ តបណ្ដាញណែតវើក  ។ល។

ហេតុអ្វីបានជានាងចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា?

នាងបាននិយាយថា គឺព្រោះតែរឿងម្យ៉ាងគត់ គឺ លុយ​។ កាលពីមុននាងមិនមែនជាអ្នកពូកែខាងបច្ចេកវិទ្យាអីនោះទេ តែនាងជាអ្នកចូលចិត្តខាងភាសាអង់គ្លេស។​ ដោយសារនាងពុំមានលទ្ធភាពក្នុងការបង់ប្រាក់ចូលរៀនទើបបង្ខំចិត្តឲ្យនាងធ្វើការអនឡាញ ជាអ្នកសរសេរកូដ វាជាការងារងាយស្រួលអាចធ្វើពីកន្លែងណាក៏បាន ហើយយូរៗទៅ នាងក៏ចូលចិត្តការសរសេរកូដនេះម្តងបន្តិចៗ រហូតបន្តរធ្វើវាដល់សព្វថ្ងៃនេះ៕

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top