អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ឧកញ៉ា ឌួង ឆាយ បានលើកលែងទោសដល់យុវជនម្នាក់ដែលបានបុកឡានគាត់ទៀតហើយ

ឧកញ៉ា ឌួង ឆាយ បានលើកលែងទោសដល់យុវជនម្នាក់ដែលបានបុកឡានគាត់ទៀតហើយ

ថ្មីៗ កាលពីប្រហែលម៉ោង 5:00 នាទីល្ងាចថ្ងៃ 20 មីនា 2017 មានករណីគ្រោះថ្នាក់ចរារណ៍មួយបានកើតឡើងដោយមានម៉ូតូមួយគ្រឿងបានជិះក្នុងល្បឿនលឿនហើយជ្រុលទៅបុករយន្តមួយគ្រឿងដែលជារយន្តរបស់លោកឧកញ៉ា ឌួង ឆាយ ដែលប្រជាជនទាំងអស់គ្នាតែងតែគោរពថាជាឧកញ៉ាចិត្តធម៌។

រយន្តលោកឧកញ៉ា ឆាយ

 

ជាមួយគ្នានេះដែរ គ្រោះថ្នាក់មួយនេះ គឺកើត ឡើងដោយម៉ូតូបង្កហេតុ ម៉ាក SUZUKI LETដោយបើកបរដោយយុវជនម្នាក់ ដែលបើកបរខុសគំនូសផ្លូវដែលច្បាប់ចារាចរណ៍បានកំណត់។

យុវជនបង្កហេតុ
យុវជនបង្កហេតុ

ដូចដែលទស្សនិកទាំងអស់គ្នាបានធ្លាប់ស្គាល់លោកឧកញ៉ា ឌួង ឆាយ មកហើយ, នេះជាករណីគ្រោះថ្នាក់ចរាចរណ៍លើកទី២មកហើយដែលកើតឡើងមកលើរូបគាត់ផ្ទាល់។ ជាចុងក្រោយ លោកឧកញ៉ា ឌួង ឆាយបានលើកលែងដល់យុវជនម្នាក់នោះ ដោយមិនបានទាមទារសំណងអ្វីមកវិញនោះទេ គឺគ្រាន់តែបានណែនាំដល់យុវជនម្នាក់នោះអោយចេះគោរពចរាចរណ៍និងបើកបរអោយចេះប្រុងប្រយត្ន័ចេះគោរពដល់អាយុជីវិតខ្លួនឯងនិងអ្នកដ៏ទៃផងដែរ។

គូរបញ្ជាក់ផងដែរថា លោកឧកញ៉ា ឌួង ឆាយ គឺជាមនុស្សដែលមានសណ្តានចិត្តល្អ គោរពអ្នកដ៏ទៃទោះបីជាក្នុងកាលះទេសះណាក៏ដោយ ក៏លោកមិនដែលប្រកាន់យកទោសដល់អ្នកដ៏ទៃនោះឡើយ។ សូមទស្សនាវីឌីអូខាងក្រោម៖

ហួសចិត្ត!!! ម៉ូតូបើកលឿនបុកឡានខ្ញុំពីក្រោយទៀតហើយលើកនេះ

Posted by Duong Chay ឌួង ឆាយ on Monday, March 20, 2017

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top